ព័ត៌មានជាតិ

Breaking News: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ស្លាប់ ៤ រងរបួសធ្ងន់ស្រាល ៣

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរក្នុងល្បឿនយ៉ាងលឿន ចុះពីស្ពាន បាឡេ ទិសដៅ ពីកើតទៅលិច បានបុករះម៉ូតូ ជាច្រើនគ្រឿង និង រថយន្តចំនួន ២គ្រឿង មានរថយន្ត Lexus Nx200t និង រថយន្ត តូយ៉ូតា Vitz ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-4208 បណ្ដាលឲ្យមនុស្សប្រុសស្រី ៤នាក់ បានស្លាប់ និង រងរបួសធ្ងន់ស្រាល ៣នាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៨និង៥៥នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

To Top