ព័ត៌មានជាតិ

សម្តេចធិបតី នឹងអញ្ជើញ សម្ពោធសាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី សាខាវាលស្បូវ នាថ្ងៃស្អែក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​នា​ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៤ព្រឹកស្អែកនេះ នឹងអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញសបត្រ​ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” ។

សូមរំលឹកថា សាខាសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ដោយបាន បើកការដ្ឋានសាងសង់​ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ៕

To Top