ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាល ប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅបរិវេណខាងជើងប្រាសាទបាយ័ន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះមានការចូលរួមពី លោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។

គួរបញ្ជាក់ផងដែរថា កម្មវិធី ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)” រៀបចំឡើងក្រោមយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជាចិន២០២៤”៕



