ពោធិ៍សាត់: លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សពូកែថ្នាក់ជាតិ ទទួលជ័យលាភីមេដាយមាស ផ្នែករូបវិទ្យា និង គណិតវិទ្យាចំនួន ៣ រូប:
១-ឈ្មោះរស់ សេរីឧស្សាហ៍ ភេទប្រុស សិស្សវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភីលេខ ១ មេដាយមាសទូទាំងប្រទេស ផ្នែកមុខវិជ្ជា រូបវិទ្យា សម័យប្រលងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣។
២-ឈ្មោះលឹម ប៉លី ភេទប្រុសជាសិស្សវិទ្យាល័យពោធិ៍សាត់ទទួលបានជ័យលាភីលេខ ១ មេដាយមាសទូទាំងប្រទេសផ្នែកមុខវិជ្ជា គណិតវិទ្យា សម័យប្រលងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣។
៣-ឈ្មោះរស់ សិរីហ្គាវិហ្សា ភេទស្រីជាសិស្សអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភីលេខ ៤ ទូទាំងប្រទេសផ្នែកមុខវិជ្ជា រូបវិទ្យា ។
សិស្សពូកែក្នុងម្នាក់ៗទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូ ១ គ្រឿង និង ប័ណ្ណសរសើរ ១ សន្លឹកពីលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។

មានប្រសាសន៍ទៅកាន់គ្មួយៗ សិស្សពូកែទាំង ៣ រូបដែលបានខិតខំរៀនសូត្រ រហូតទទួលបានជ័យលាភី ទូទាំងប្រទេសបែបនេះ លោកអភិបាលខេត្តក៍បានកោតសរសើរ ដល់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូដែលបានខិតខំ យកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់គ្មួយៗអោយក្លាយទៅជាកូនល្អ ជាសិស្សពូកែដើម្បីជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត់៕


