ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មី នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។

សូមរំលឹកថា លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរ និងតែងតាំងជា អភិបាល ខេត្តកំពង់ស្ពឺវិញ ជំនួស លោក វ៉ី សំណាង ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តតាកែវ ។ មុនការប្រកាសតំណែងនេះ លោក វ៉ី សំណាង ក៏បានចេញសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដែលលោកបានកាន់កាប់២អាណត្តិ (៨ឆ្នាំ)ផងដែរ ៕








