ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារ មន្ត្រីទទួលបន្ទុកព័ត៌មាន ដែលមានសមាសភាព៤រូប គឺជាអ្នកនាំពាក្យថ្មីរបស់ រដ្ឋបាលរាជធានីភ្នំពេញ ។
យោងតាមដីកា ស្តីពីការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមាសភាពមន្ត្រីទាំង៤រូប រួមមាន៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន, លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិក, លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការដ្ឋបាល ជាសមាជិក និងលោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគ ជាសមាជិក ។
សេចក្តីសម្រេចបញ្ជាក់ថា មន្ត្រីទទួលបន្ទុកព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្ននំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវជួយក្រុមក្រុមប្រឹក្សា ក្នុងការធានាឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធភាព៕