ពោធិ៍សាត់ : លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ក្រោមឱវាទ ចុះជួបប្រជាកសិករ នៅភូមិអូរព្រាល និង ភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន និង ភូមិស្តុកខ្ទុំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានចែកជីសរីរាង្គព្រៃស្នូល ដែលជាស្នាដៃផលិតឡើង ដោយកូនខ្មែរសុទ្ធសាធ ជូនដល់ប្រជាកសិករទាំងបី ភូមិក្នុងស្រុកបាកាន និង ស្រុកតាលោសែនជ័យ ដើម្បីធ្វើតេស្តសាកល្បងគុណភាព លើដំណាំស្រូវឬដំណាំកសិកម្មផ្សេងៗ ។
នៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាកសិករ នាឱកាសចុះពិនិត្យវឌ្ឍនភាព ការងារបង្កបង្កើនផល ចុងរដូវវស្សានោះ លោកអភិបាលខេត្ត ក៍បានណែនាំដល់អាជ្ញាធម៌មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយដល់បងប្អូន ប្រជាកសិករអោយផ្អាកការងារ បង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើកទី ២ ឬ លើកទី ៣ នៅតាមទីតាំងនីមួយៗ ដែលប្រឈមខ្លាំង និង ត្រូវត្រៀមលក្ខណះស្តុបទឹក នៅតាមប្រឡាយ ស្រះ អណ្តូងដែលអាចស្តុបទឹក បានដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃ និង សត្វពាហនះជាដើម ព្រោះថា តាមការព្យាករណ៍ អាកាសធាតុនៅអំឡុងខែ វិច្ឆិកា នេះតទៅកម្តៅអាចឡើង ខ្ពស់ចន្លោះចាប់ពី ៤៥ ទៅ ៤៦ អង្សាសេដែលប្រឈម នឹង កង្វះខាតទឹកជាចាំបាច់ ៕