ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួងទេសចរណ៍ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១២ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_12-04-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_12-04-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_12-04-42-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)