ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ សម្រេចលុបអាជ្ញាបណ្ណ ភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសម្រេចលុបអាជ្ញាបណ្ណ ភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការសម្រេចលុបនេះធ្វើឡើង ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក មិនបានបំពេញកាតព្វកិច្ចជូនអតិថិជន ដែលទទួលសេវាកម្មទេសចរណ៍ ឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងមាត្រា៣៩ នៃច្បាប់ស្ដីពីទេសចរណ៍ និងប្រកាសស្ដីពីការដាក់ឱ្យ អនុវត្តន៍ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top