ព័ត៌មានជាតិ

បុរសម្នាក់សម្រេចចិត្តចងក បញ្ចប់ជីវិតខ្លួនឯង ព្រោះមានវិបត្តិផ្លូវចិត្ត!

កំពង់ធំ៖ បុរសម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកក្រម៉ាចងភ្ជាប់នឹងឈើបង់បាញ់ជំទុលស្ពាន បណ្តាលឲ្យស្លាប់ សង្ស័យមានវិបត្តិផ្លូវ ។ ករណីនេះត្រូវបានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច នៅម៉ោងប្រមាណ៥និង២០នាទី ព្រលឹមស្រាងៗថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានកំពង់ធំ(ចាស់)ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា សពជនរងគ្រោះមានឈ្មោះរ៉េត សុខជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្រោយការពិនិត្យសាកសព មានស្នាមជាំទ្រុឌបញ្ឆិតក ពីក្រោមឡើងលើ ជាស្នាមខ្សែចំណង បញ្ជាក់ថាជនរងគ្រោះពិតបានធ្វើអត្តឃាត សម្លាប់ខ្លួនពិតប្រាកដមែន ពុំមានពាក់ព័ន្ធទបទល្មើសព្រហ្មទណ្ឌអ្វីឡើយ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចការ សម្រេចចិត្តធ្វើអត្តឃាតនេះ ព្រោះមានវិបត្តិផ្លូវចិត្ត ។ បច្ចុប្បន្នសាកសព បានប្រគល់ជូនឪពុកម្តាយយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយសំនៀង

To Top