ព័ត៌មានជាតិ

លោក ឃួង ស្រេង បន្តទទួលអំណោយ ពីសប្បុរជននានា សម្រាប់ចែជូនបងប្អូន កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយ ពីសប្បុរសជននានា ដែលបាននិងកំពុងបន្តនាំយក មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំកបែងចែ ជូនបងប្អូនកងទ័ពជួរមុខ កម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ភៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មី ពីក្រុមទាហានថៃ ឈ្លានពានចូលបូរណ ភាពទឹកដីកម្ពុជា។

គិតមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ​ បានបើកទទួលអំណោយពីសប្បុរសជន បានរយៈពេល៤ថ្ងៃហើយ នៅសាលារាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានមានដូចជា៖ថវិកា មី ទឹកបរិសុទ្ធ អង្ក ខ្សែចង មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយសប្បុរសធម៌ របស់បងប្អូន ប្រជាពលរដ្ឋជាច្រើនមុខ ដែលបានចូលរួមឧបត្ថម្ភ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាព នានា ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយ ពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top