ព័ត៌មានជាតិ

សមិទ្ធនផលយោបាយ បានមកពីការអនុវត្តជាក់ស្តែង មិនមែនដោយសារអ្វីដែលហៅថា ​​​​​​​​”ស្រែក” នោះទេ

នៅ​ប្រទេស​ចិន ស្តង់ដារ​សម្រាប់​វាយ​តម្លៃ​ពី​សមិទ្ធផល​នយោបាយ​មិនស្ថិត​នៅ​ត្រង់​ថា​ តើ​ពាក្យ​ស្លោកទាំងនោះមានសម្លេងខ្លាំងប៉ុណ្ណាទេ តែ​គឺ​ស្ថិត​នៅ​ត្រង់​ថាតើបញ្ហា​ត្រូវបានដោះ​ស្រា​យ​ឬ​អត់។

នៅ​រដូវក្ដៅឆ្នាំ​២០១៧ លោកស្រី Huang Ying​ ជា​​​​​”មេទន្លេ”នៃស្រុក ​Qingshen នៅ​លើ​ទន្លេ ​Min​jiang​ ខេត្ ត​Sichuan​ ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ស្រី​គឺ​ចាប់ផ្តើម​ពី​ការ​យាម​ល្បាតទន្លេ៖ អង្គុ​យ​ចុះ​ស្ទាប​ស្មៅ​ទឹកដើម្បីកំណត់​គុណភាពទឹក និងត្រួតពិនិត្យគ្រប់ច្រកទឹកស្អុយ​តាម​បណ្តោ​យ​ច្រាំងទន្លេ។ គាត់មិនមែនតស៊ូប្រយុទ្ធ​តែ​ម្នាក់ឯងនោះ​ទេ នៅ​ទូទាំងប្រទេសចិន​គឺ​មាន​​​​​​​”មេ​ទន្លេ”​សរុប​​ជាង១,២លាននាក់ ដើម្បី​ធានាឱ្យ​បានជាក់​លាក់​ដល់​ការសម្រេច​បាននូវ​គោល​ដៅ​ធំក្នុង​​​​​​”ការការពារទន្លេ”។

សព្វថ្ងៃនេះ កំណាត់​ទន្លេMinjiangដែលលោកស្រី Huang Ying បាន​អភិរក្ស​មិនត្រឹមតែមានទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បាន​សាង​សង់​ផ្លូវ​បៃ​តង​ព្រៃ​ឫស្សី​ប្រវែង ៤០ គីឡូម៉ែត្រ ដែលអាច​បង្កើតប្រាក់ចំណូលទេសចរណ៍វប្បធម៌ចំនួន ១៦០០​លាន​យាន់​ប្រាក់​ចិន​ជារៀងរាល់ឆ្នាំ។

ទាក់​ទង​នឹង​​​​​”ការកាត់បន្ថយភាពក្រីក្រដោយ​ចំ​គោលដៅ”ដែលបានធ្វើ​ឱ្យ​មនុស្សជិត១០០​លា​ន​នាក់បម្រះ​ខ្លួនចាក​ចេញពីភាពក្រីក្រ កម្មាភិបាល​ជាង៣លាននាក់​បានចូល​ទៅ​ប្រចាំ​ការ​នៅភូមិ​ភ្នំនានា ពួក​គេ​មិន​មែន​អង្គុយនៅក្នុងការិយាល័យ និងគ្រោង​គោលន​យោបាយ​តា​ម​តែ​ទំនើង​ចិត្ត​នោះទេ​ តែ​គឺ​បានប្រែក្លាយ​ភារកិច្ចដ៏ធំនៃ”ការកាត់បន្ថយភាពក្រីក្រ”​ទៅ​ជា​វិធី​សាស្ត្រ​ជាក់​ស្តែង​សម្រាប់គ្រួសារនីមួយៗ។ ឧទាហរណ៍​ដូច​ជា ​ប្រាក់ចំណូលគិត​ជា​មធ្យម​ក្នុង​មនុ​ស្ស​ម្នាក់ៗរបស់ភូមិ Shibadong​ខេត្ត Hunan ដែល​ធ្លាប់​ជា​ភូមិ​ក្រី​ក្រ​កាលពីមុន​​បាន​កើនឡើង​ពី១៦៦៨យាន់ដល់១៤៦៦៨យាន​ដែល​បាន​កើន​ឡើង​ជិតដប់ដង។

មាន​អ្នកខ្លះធ្លាប់​សួរថា ហេតុអ្វីបានជាប្រទេសចិនអាច​សម្រេចបាននូវរឿងដ៏អស្ចារ្យជា​ច្រើ ន​យ៉ាង​នេះ? តើចិន​បាន​ប្រែក្លាយផែនការគោលដ៏​មហិមា​ទៅជាការពិតដោយរបៀបណា? ចម្លើ​យ​គឺសាមញ្ញណាស់៖ ពីព្រោះជនជាតិចិនជឿថា ផ្លូវត្រូវបានដើជាជំហានៗ ហើយ​រឿង​ធំៗ​គឺ​ត្រូវបានសម្រេចម្តងមួយៗ។

នេះគឺជា”ទស្សនៈស្តីពី​សមិទ្ធផល​នយោបាយ​”របស់ប្រទេសចិន៖ វាឱ្យតម្លៃ​ដល់ការអនុវត្ត​ជាក់​ស្តែងជាងការនិយាយដោយមាត់ទទេ​។ គោលដៅចុងក្រោយ​គឺដើម្បីធានាឱ្យ​​​ប្រជាជន​គ្រប់​រូប​អាច​រស់នៅបានល្អ។ ដូចពាក្យ​សម្តី​ដ៏​សាមញ្ញ​រាបសារបស់​មេដឹកនាំកំពូល​ចិន​លោក​ស៊ី​ ជីន​ពីងដែល​បាន​លើកឡើង​ថា “សមិទ្ធផលទាំងអស់សុទ្ធតែមកពី​ការអនុវត្ត​ជាក់​ស្តែង​ មាន​តែ​ការ​ខិតខំប្រឹងប្រែងពិតប្រាកដប៉ុណ្ណោះទេ​ ទើបអាចសម្រេចបាននូវសមិទ្ធផល​ល្អ​និង​សមិទ្ធ​ផល​ពិតប្រាកដ”៕

To Top