សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប នាថ្ងៃទី២៤
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើរបាយការណ៍ស្តីពីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប និងពិនិត្យខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ សម្រាប់ផ្សព្វផ្សាយ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
ក្នុងនោះអង្គប្រជុំ គ.ជ.ប ពិនិត្យលើរបាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការ ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់អ្នករាជការ គ.ជ.ប ឆ្នាំ២០២៦ ដែលការឡើងថ្នាក់នោះ ត្រូវធ្វើតាមវេនជ្រើសរើស គឺអ្នកដែលមានអតីតភាពការងារចាប់ពី២ (ពីរ) ឆ្នាំ ជិតដល់៣ (បី) ឆ្នាំឡើងទៅ។
គ.ជ.ប បានឯកភាពលើ សំណើសុំដំឡើងឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់អ្នករាជការ គ.ជ.ប ឆ្នាំ២០២៦ ចំនួន ២៣៧ (ពីររយសាមសិបប្រាំពីរ) នាក់។
ជាមួយគ្នានេះ គ.ជ.ប បានពិនិត្យលើខ្លឹមសារអត្ថបទនីមួយៗរួមមាន អត្ថបទ វីដេអូអប់រំខ្លី អត្ថបទផ្សាយតាមវិទ្យុ សេចក្តីជូនដំណឹង ផ្សាយតាមមេក្រូចល័ត និងបានពិភាក្សាកែសម្រួលទៅតាមខ្លឹមសារនៃសាច់រឿង សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
បន្ថែមលើនេះគ.ជ.ប បានសម្រេចដូចខាងក្រោម៖
ឯកភាព ខ្លឹមសារអត្ថបទវីដេអូចម្រៀងកាយវិការ មានចំណងជើងថា៖
– បទចម្រៀងទី១៖ “តស់! ទៅពិនិត្យបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥”
– បទចម្រៀងទី២៖ “យើងគ្រប់អាយុចុះឈ្មោះបោះឆ្នោតហើយ”
– បទចម្រៀងទី៣៖ “សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង”។
ឯកភាព ខ្លឹមសារអត្ថបទវីដេអូអប់រំរឿងខ្លី មានចំណងជើងថា៖
– រឿងទី១៖ “ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត”
– រឿងទី២៖ “ការប្តូរការិយាល័យបោះឆ្នោត”
– រឿងទី៣៖ “យុវជន និងការពិនិត្យបញ្ជីបោះឆ្នោតដំបូង”។
ឯកភាព ខ្លឹមសារអត្ថបទវីដេអូគំនូរជីវចល មានចំណងជើងថា៖
– រឿងទី១៖ “ឯកសារប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត”
– រឿងទី២៖ “ស្រុកកំណើតឆ្ងាយ និងការចុះឈ្មោះបោះឆ្នោត”
– រឿងទី៣៖ “ប្រយ័ត្នខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។
ឯកភាព ខ្លឹមសារអត្ថបទសម្រាប់ផ្សាយតាមវិទ្យុមានចំណងជើងថា៖
– អត្ថបទរឿងទី១៖ “ខ្ញុំចង់កែតម្រូវទិន្នន័យជីវប្រវត្តិក្នុងបញ្ជីបោះឆ្នោត”
– អត្ថបទរឿងទី២៖ “ខ្ញុំផ្លាស់មកនៅឃុំថ្មី តែឈ្មោះបោះឆ្នោតនៅឃុំចាស់”
– អត្ថបទរឿងទី៣៖ “ប្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង”។
ឯកភាព សេចក្តីជូនដំណឹងស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៦ សម្រាប់ផ្សព្វផ្សាយតាមមេក្រូចល័តចែកចេញជាពីរដំណាក់កាល រួមមាន៖
ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
– សេចក្តីជូនដំណឹងស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២ ០២៦”
– សេចក្តីជូនដំណឹងស្តីពី “ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦”
– សេចក្តីជូនដំណឹងស្តីពី “ឯកសារសម្រាប់ប្រើប្រាស់នៅពេល ចុះឈ្មោះបោះ ឆ្នោ ត”។
ដំណាក់កាលបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង
– សេចក្តីជូនដំណឹងស្តីពី “ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះ អ្នក បោះ ឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៦”
– សេចក្តីជូនដំណឹងស្តីពី “ការប្តឹងតវ៉ា និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះ ឆ្នោត ដំបូ ង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត”៕
















