សមត្ថកិច្ចបង្ហាញ អត្តសញ្ញាណម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង
ភ្នំពេញ ៖ សមត្ថកិច្ចបង្ហាញ អត្តសញ្ញាណម្ចាស់រថយន្ដ MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 ឈ្មោះ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយឡានបើកលឿន ហើយបុកក្រុមជនរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់៦នាក់ (បូកទាំងកូនក្នុងផ្ទៃ) និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចកំពុងកោះហៅម្ចាស់ឡាន តែមិនទាន់ដឹងថា បុគ្គលនេះជាអ្នកបើកផ្ទាល់ ឬអ្នកផ្សេង។









