សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម
ភ្នំពេញ ៖ នាល្ងាចថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យក្នុងការបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតរបស់អាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦៕








