ព័ត៌មានអន្តរជាតិ

មន្ត្រីកំពូល IMF លើកឡើងថា សេដ្ឋកិច្ចសកលនឹងជួបប្រទះ បញ្ហាប្រថុយប្រថាន ច្រើនមុខ ទោះបីជាមានភាពធន់ខ្លាំងក្តី

បរទេស៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកប្រឈមមុខ នឹងហានិភ័យពីអតិផរណាខ្លាំងក្លា បំណុលខ្ពស់ និង aការវិនិយោគបញ្ញា សិប្បនិម្មិត (AI) ទោះបីជាវាបានបង្ហាញថា មានភាពធន់ជាងការភ័យខ្លាចជាច្រើនក៏ដោយ។

ការព្យាករណ៍នេះបើយោងតាម លោកស្រី​​Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

ថ្លែងនៅក្នុងកិច្ចសន្ទនាមួយនៅឯវេទិកាសេដ្ឋកិច្ចកាតានៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យលោកស្រី Georgieva បាននិយាយថា អតិផរណាគឺកើនឡើងខ្លាំង ។ យើងមិនរំពឹងថា នឹងមានដំណោះស្រាយឆាប់រហ័សនោះទេ ។ ហើយវាមានន័យថា ធនាគារកណ្តាលជាច្រើនត្រូវរឹតបន្តឹង ។

លោកស្រី Georgieva បានកត់សម្គាល់ថា ការប្រយុទ្ធដើម្បីធានាស្ថិរភាពតម្លៃ ក៏បានបង្កើនការចំណាយនិង ភាពលំបាកនៃសេវាកម្មបំណុលផងដែរ ។ លោកស្រីបានបន្ថែមថា មានការយល់ដឹងច្រើនអំពីភាពចាំបាច់ នៃការបង្រួបបង្រួមសារពើពន្ធ ប៉ុន្តែមិនមានសកម្មភាពគ្រប់គ្រាន់ទេ។

លើសពីនេះទៅទៀតលោកស្រី Georgieva បានគូសបញ្ជាក់ពីហានិភ័យ ដែលអាចកើតមានពីអានុភាព និងការផ្តល់ហិរញ្ញប្បទានជារង្វង់ ក្នុងការវិនិយោគ AI ដោយនិយាយថានេះគឺជា អ្វីមួយដែលយើង ត្រូវយកចិត្តទុកដាក់ជាទីបំផុត៕

To Top