ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឲ្យរដ្ឋបាលសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សម្តែងការគាំទ្រចំពោះការរៀបចំឡានក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យភ្ជុំឆ្នាំនេះ ព្រោះមិនត្រឹមតែកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត និងប្រជាពលរដ្ឋប៉ុណ្ណោះទេ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតខ្មែរប្រចាំសាធារណៈរដ្ឋកូរ៉េ និងក្រុមការងារពាក់ព័ន្ធ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយបងប្អូនពលករនៅទីនោះតាមប្រពៃណី។លោក តូយ ដារិទ្ធ អនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៃសាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងបាននិងកំពុងជួបជុំគ្នា ដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ចំនួន៨ទីតាំងទូទាំងប្រទេសកូរ៉េខាងត្បូង ដោយមានពលករខ្មែរយ៉ាងច្រើនកុះករប្រមាណជិត៧ពាន់នាក់បានចូលរួម ។ ពលករខ្មែរនៅកូរ៉េខាងត្បូងបានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ នេះចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញា រហូតដល់សប្តាហ៍ទី២ខែតុលា...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ពិនិត្យស្ថានភាព ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ឆ្លងកាត់ ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ ដែលបើកសាកល្បង ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យដំណើរការ បណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំសម្ព័ន្ធមិត្តដែលពោរពេញទៅដោយសមត្ថភាព ក្នុងការបង្កើតកងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំង F-16ផង។ លោក Austin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកថា៖ខ្ញុំមានមោទនភាពក្នុងការប្រកាសថាសហរដ្ឋអាមេរិកនឹងឈានជើងម្តងទៀតដើម្បីជួយដឹកនាំសម្ព័ន្ធនៃបណ្តាប្រទេសដែលធ្វើការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍកងកម្លាំងអាកាសរបស់ខ្លួន។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al-Sudani កាលពីថ្ងៃម្សិលមិញនេះបានស្នើក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា រុស្ស៊ីអាចប្រើប្រាស់ជំហររបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជួយដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យោងតាមការដកស្រង់និងចេញផ្សាយដោយ RT នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងនៅឯកិច្ចប្រជុំពេញអង្គនៃវិស័យថាមពលរុស្ស៊ីនៅទីក្រុងមូស្គូដោយក្នុងនោះ មេដឹកនាំអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា កងកម្លាំងនៃសេចក្តីល្អគួរតែរួបរួមគ្នាហើយបានអំពាវនាវដោយផ្ទាល់ទៅលោកPutinkក្នុងការផ្តួចផ្តើមមួយសម្រាប់បទឈប់បាញ់ និងដំណោះស្រាយ ពិតប្រាកដ ចំពោះ បញ្ហាប៉ាឡេស្ទីន។ លោក...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយ ជំនួយការរបស់លោក គឺលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ដោយកត់សម្គាល់ថា ការត្រៀមរៀបចំសម្រាប់ការធ្វើដំណើររបស់លោក ឥឡូវនេះកំពុងដំណើរការហើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោក Putin មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក...
អស់រយៈពេលជាង 14ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមិត្តហ្វូន និងវិស័យអប់រំ ការផ្លាស់ប្តូរឌីជីថលបន្តិចម្តងៗ បាននិងកំពុងកើតឡើង។ ការផ្លាស់ប្តូរនេះបានបង្កើតបរិយាកាស សិក្សាប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់ទាំងសិស្ស និងគ្រូបង្រៀននៅក្នុងប្រទេសនេះ។ -មិត្តហ្វូន និងផលប៉ះពាល់នៃការផ្លាស់ប្តូរ ឌីជីថលមកលើវិស័យអប់រំកម្ពុជា មិត្តហ្វូន ដែលជាម៉ាកយីហោក្រោមក្រុមហ៊ុន Viettel Group បានរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋាភិបាល និងសង្គមកម្ពុជា។ ក្នុងរយៈពេល 14 ឆ្នាំនៅក្នុងទឹកដីនៃប្រាសាទដ៏សំបូរបែប...
ភ្នំពេញ ៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ, លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម តែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ជាដើម។ លោក...
ភ្នំពេញ ៖ ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ បន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន...
ភ្នំពេញ៖កម្មករអរគុណរាជរដ្ឋាភិបាលដែលបានផ្តល់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយពួកគេលើកឡើងថា ការជិះរថយន្តក្រុងគឺជួយសន្សំការចំណាយថវិកា និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបានបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។ កម្មការិនីរោងចក្រ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានាថ្ងៃទី១២ តុលានេះ បានអញ្ជើញទៅពិនិត្យមើល ពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ឬហៅថាផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ និងមានស្តង់លក់ដូរចំនួន៦០០០ស្តង់។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន លោក ឃួង ស្រេង...
ភ្នំពេញៈ ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣ បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត ។ នេះ គឺជាការអនុវត្តតាមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសស៍។ ស្របពេលនេះផងដែរ ប៉ុស្តិ៍បានចែកក្រម៉ា ជូនដល់បងប្អូនពលករខ្មែរក្នុងម្នាក់(ក្រម៉ា១)ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍រវាងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលករកម្ពុជា នារដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ។
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែតុលា ដើម្បរម្លឹកខួបទី ៥៧៧ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ពិធីប្រគល់រង្វាន់ការប្រកួតសរសេរអក្សរផ្ចង់ Hangeul នៃទិវា Hangeul ។ កម្មវិធីប្រកួត ‘ការសរសេរអក្សរផ្ចង់ទិវា Hangeul’ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ(Online) បានទទួលស្នាដៃអក្សរផ្ចង់ជាច្រើន ទាក់ទងនឹងប្រទេសកូរ៉េ រួមមានកំណាព្យកូរ៉េ អត្ថបទចម្រៀង K-POP...
កាលពីថ្ងៃទី១១ ខែតុលា រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិ នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយ ដែលបានដឹកជញ្ជូនទំនិញ សម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី៦ បានទៅដល់ក្រុងសៀងហៃ ។រថភ្លើងនេះ បានដឹកជញ្ជូនគ្រឿងសំអាង សម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍ នាំចូលចិនអន្តរជាតិនិង ទំនិញផ្សេងទៀត ឆ្លងតាមសេវាកម្ម ត្រួតពិនិត្យនិងគ្រប់គ្រង “ច្រកចេញចូលតែមួយ” នៃគយស្ថានីយរថភ្លើងក្រុងសៀងហៃ បានបំពេញទម្រង់ការឆ្លងដែនទាំងអស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតម្លៃសរុប នៃទំនិញទាំងនេះ...
ភ្នំពេញ ៖ គណៈប្រតិភូសរុបចំនួន៣២ ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ យោងតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម...
បរទេស៖ ក្រសួងការបរទេសន័រវេស កាលពីថ្ងៃពុធបានប្រកាសថា ខ្លួននឹងអនុវត្តជើងហោះហើរជម្លៀសចេញពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Oslo សម្រាប់ពលរដ្ឋរបស់ខ្លួន និងប្រជាជននៃប្រទេសតំបន់ Nordic ផ្សេងទៀត។ យោងតាមសេចក្តីថ្លែងការណ៍ អ្នកដែលជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល នឹងអាចចាកចេញពីប្រទេសនេះតាមជើងហោះហើរ ប្រសិនបើពួកគេបង់ថ្លៃដឹកជញ្ជូនមួយផ្នែក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងធានាថា អ៊ីស្រាអែលមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការក្នុងការឆ្លើយតបចំពោះការវាយប្រហារដោយក្រុមហាម៉ាស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា “យើងឈរនៅជាមួយអ៊ីស្រាអែល, យើងនឹងធ្វើឱ្យប្រាកដថា អ៊ីស្រាអែលមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ” ។ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធយោធាបន្ថែមទៅកាន់ប្រទេសអ៊ីស្រាអែល...
វ៉ាស៊ីនតោន៖ ចំនួនពលរដ្ឋអាមេរិក ដែលត្រូវបានសម្លាប់ ចំពេលជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងដល់ ១៤នាក់ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ ក៏បានឲ្យដឹងផងដែរថា ជនជាតិអាមេរិកត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់។ ថ្លែងពីបន្ទប់ទទួលទានអាហារនៅសេតវិមាន លោក បៃដិន បានជំរុញឱ្យសភា “ចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់ដៃគូសំខាន់ៗរបស់យើង”...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យស្ថានភាព ទូទៅរបស់គម្រោងឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យបន្តអនុវត្តគម្រោងដោយឈរលើ ធនធានថវិកាដែលមានស្រាប់។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី និងអង្គប្រជុំបានធ្វើការតាមដាន និងត្រួតពិនិត្យតុល្យការថវិកា ក្នុងអង្គភាពអនុវត្តគម្រោង តាមបណ្ដាខេត្តគោលដៅនីមួយៗ និងបានផ្ដល់អនុសាសន៍ណែនាំ ដល់អង្គភាពអនុវត្តគម្រោង...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចូលរួមទប់ស្កាត់ ឬលុបបំបាត់ការផ្តល់សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាតពីក្រសួង ហើយសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពឲ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១២ តុលា បានឲ្យដឹងថា ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល របស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការ...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋម្នាក់ ក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីការបរទេស Penny Wong និង Clare O’Neil រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង បានឲ្យដឹងនៅថ្ងៃពុធនេះថា សាកសពរបស់លោកស្រី Galit Carbone អាយុ ៦៦ឆ្នាំកើតនៅទីក្រុងស៊ីដនី ត្រូវបានរកឃើញចម្ងាយ ប៉ុន្មានម៉ែត្រពីផ្ទះរបស់លោកស្រីនៅ...
ភ្នំពេញ៖ ឪពុកម្តាយបានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ដើម្បីស្វែងរកកូនស្រីឈ្មោះ កឹម ស្រីលីស អាយុ ១៣ឆ្នាំ ដែលបានចេញពីផ្ទះ ទៅសាលា ACE សាខា ផ្សារដើមថ្កូវ ដោយថ្មើរជើង ហើយមិនឃើញត្រឡប់មកផ្ទះវិញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល ។ ពាក់ព័ន្ធករណីនេះតាមរយៈហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរដល់ប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងអំឡុងពេលឈប់សម្រាកទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ។ តាមរយៈសារខ្លីលើបណ្តាញសង្គមនានា របស់សម្តេចធិតី នាព្រឹកថ្ងៃទី១២ ខែតុលានេះ បានផ្ញើសារថា “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសលោក Yvan Gil បានឲ្យដឹងនៅឯគណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា សហរដ្ឋអាមេរិក កំពុងធ្វើ “ការឈ្លានពានពហុភាគី” ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។ លោក Gil បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅឯ សម័យប្រជុំលើកទី១៣៩ របស់គណៈកម្មាធិការថា “វ៉េណេស៊ុយអេឡា បន្តស្ថិតនៅក្រោមការគំរាមកំហែង ឥតឈប់ឈរពីមហាអំណាច បរទេស...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាសរបស់ខ្លួន នៅថ្ងៃអង្គារលើតំបន់ ហ្គាហ្សា ស្ទ្រីព និងបានពង្រឹងកងកម្លាំង របស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលជាថ្ងៃទីបួននៃការប៉ះទង្គិចខ្លាំង បំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ជាការសងសឹក ក្រុមហាម៉ាស បានបើកការរារាំងដោយគ្រាប់រ៉ុក្កែត សំដៅលើភាគកណ្តាលអ៊ីស្រាអែល រួមទាំងក្រុង Tel Aviv ផងដែរ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល។ ប្រភពដដែល បានសរសេរទៀតថា ការបញ្ជាក់នេះបានធ្វើឡើងនៅអំឡុងពេល ដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas...
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ...
ភ្នំពេញ៖ នៅព្រឹក១២ តុលានេះ មានប្រជាពលរដ្ឋជាច្រើននាំគ្នា សប្បាយរីករាយទទួលយក សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ធ្វើដំណើរ ទៅកាន់ស្រុកកំណើត ដោយឥតបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាអំណោយដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាល ទាំងអាណត្តិចាស់ និងជាពិសេសអាណត្តិទី៧នេះតែម្តង ។ ជុំវិញការផ្តល់ជូនភាពសប្បាយរីករាយ និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ អាជ្ញាធរ ក៏បានត្រួតពិនិត្យបន្ថែម ដើម្បីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះ...
ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជាស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា...
ភ្នំពេញ ៖ លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិន ប្រចាំកម្ពុជា បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសស្វែងរកឧស្សាហកម្មសក្ដានុពល ដែលអាចជួយបង្កើនទំហំសេដ្ឋកិច្ចរបស់កម្ពុជា បានកាន់តែប្រសើរ។ លោកស្រី Zhong Jie បានលេីកឡេីងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ