ភ្នំពេញ៖ ពិតជាសំណាងមែន! អតិថិជន CAMBODIA BEER នៅខេត្តកំពង់ធំឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ មួយរំពេចភ្នែកខណៈពេលដែលស្រែកហៅ អ្នកជិតខាងមកពិសា CAMBODIA BEER ជាមួយក្រោយពេលសម្រាកពីការងារ។ បងប្រុសចិត្តល្អរាប់ញាតិម្នាក់នោះ មានឈ្មោះថា ញៀន លាងផេង រស់នៅខេត្តកំពង់ធំ ប្រកបរបរធ្វើសំណង់ បានប្រាប់ឲ្យដឹងថា គាត់បានទិញ CAMBODIA BEER...
បរទេស ៖ ការិយាល័យប៉ូលីសក្រុងបាងកក បានណែនាំប្រជាជន ឱ្យជៀសវាងធ្វើដំណើរ តាមផ្លូវដែលនាំទៅដល់ផ្លូវបំបែក Pathumwan ចាប់ពីម៉ោង ៤ រសៀលថ្ងៃសុក្រ បន្ទាប់ពីក្រុមបាតុករ បានប្រកាសពីការតវ៉ា នៅមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក នៅពេលល្ងាច។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ Move Forward នៅថ្ងៃសុក្រនេះបានកោះប្រជុំបន្ទាន់ នៃសមាជិកសភារបស់ខ្លួន ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីការបរាជ័យ របស់បេក្ខជន នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Pita Limjaroenrat ក្នុងការទទួលបានការគាំទ្រ ភាគច្រើនពីសភា។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ព្រមទាំងរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញ ចូលជួបសម្តែង ការគួរសមជាមួយ លោក ចូកូ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ បានធ្វើការព្យាករណ៍ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល ទីក្រុងមូស្គូនិងលោកខាងលិច នឹងមិនអាចត្រឡប់ ដូចកាលពីមុនឆ្នាំ២០១៤ ឡើយ។ យោងតាមការចេញ ផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ប្រទេសរុស្សីបច្ចុប្បន្ន កំពុងផ្តោត សំខាន់ទៅលើកសាង...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកឡើងថា ការញុះញង់ ឱ្យគូសសន្លឹកឆ្នោតចោល ពីសំណាក់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី គឺជាបដិវត្តន៍ក្លែងភេទ មានចរិតសាហាវបំផុត ដូចបដិវត្តន៍ព័ណ៌ ដែលត្រូវទប់ស្កាត់ ឱ្យខានតែបាន ។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៤ ខែកក្កដា...
ថ្ងៃទី១៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Wang Yi ប្រធានការិយាល័យនៃ គណៈកម្មការកិច្ចការបរទេសមជ្ឈិមចិន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន (១០បូក១) នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាន និងអគ្គលេខាធិការអាស៊ាន ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។ លោក Wang Yi បានថ្លែងថា ប្រទេសចិននិងអាស៊ាន...
ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កំពុងតែរំកិលកៀកវគ្គប្រលង Battle Round នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨យប់ តទៅ។ វគ្គ Battle Round...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ី បានចាត់ទុកថា ការដាក់ពង្រាយយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាការគំរាមកំហែងខ្លាំង ដោយប្រើអាវុធនុយក្លេអ៊ែរ ។ លោក Lavrov បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា លោក Mohammad Younus Akhundzada នាយកគ្រប់គ្រងប៉ូលិស ប្រឆាំងគ្រឿងញៀន បានថ្លែងកាលពីថ្ងៃពុធថា ប៉ូលិសបានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍ កែច្នៃគ្រឿងញៀន ហើយបានចាប់ខ្លួនម្ចាស់ ទីតាំងនោះ នៅខេត្ត Jawzjan ភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន...
នៅរដូវក្តៅឆ្នាំនេះ នៅពេលដែលសិស្សានុសិស្ស នៃប្រទេសឡាវបានជិះរថភ្លើងល្បឿនលឿន “Lan cang” នៃផ្លូវដែកចិន-ឡាវ ដោយបានទទួលអារម្មណ៍ ពីភាពសប្បាយរីករាយនៃ “ការគយគនទេសភាព ដ៏ស្រស់ត្រកាលតាមរថភ្លើង” ពួកគេប្រហែលនឹកស្មានមិនដល់ថា ដើម្បីសាងសង់ផ្លូវដែកចិន-ឡាវ ភាគីម៉ៅការសាងសង់ គ្រាន់តែបោះសម្អាតគ្រាប់បែកចង្កោមរបស់អាមេរិក ដែលបន្សល់ទុកនៅតាមបណ្តោយផ្លូវដែក ក៏បានចំណាយរយៈពេលជាងពីរឆ្នាំដែរ ។ សូមបញ្ជាក់ថា គ្រាប់បែកចង្កោមទាំងនេះ ត្រូវបានទម្លាក់តាមអាកាសទៅលើប្រទេសឡាវ ដោយកងទ័ពអាមេរិកក្នុងអំឡុងពេលសង្គ្រាមវៀតណាម ។...
ថ្ងៃទី១២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុង Vilnius បានបិទបញ្ចប់ ។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំកំពូលលើកនេះ បានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា បានលើកឡើងដល់ប្រទេសចិន ជាង១០លើក ព្រមទាំងបានអះអាងម្តងទៀតថា ចិនបានបង្កជា “ការប្រកួតប្រជែងជាប្រព័ន្ធ” ចំពោះសន្តិសុខអឺរ៉ុប-មហាសមុទ្រអាត្លង់ទិក ។ បើប្រៀបធៀបនឹងឯកសារ “គំនិតយុទ្ធសាស្ត្រ” ដែលកិច្ចប្រជុំកំពូលម៉ាឌ្រីដបានអនុម័តនៅខែមិថុនាឆ្នាំ២០២២នោះ សេចកី្តប្រការរបស់កិច្ចប្រជុំកំពូលលើកនេះ បានលើកឡើងដល់ប្រទេសចិនច្រើនជាងមុនយ៉ាងច្បាស់លាស់...
កាលពីថ្ងៃទី១២ខែកក្កដា លោក Dai Bing តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានថ្លែងថា ការគ្រោងផែនការទូទៅ ស្តីពីសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍដោយស៊ីចង្វាក់គ្នា រវាងទីក្រុងនិងជនបទជាបញ្ហាដ៏សំខាន់ នៅចំពោះមុខប្រទេសនានា សហគមន៍អន្តរជាតិ គួរតម្កល់ទុកសន្តិសុខស្បៀងអាហារ ក្នុងឋានៈអាទិភាព នៃរបៀបវារៈអន្តរជាតិ ហើយជំរុញឱ្យអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងពេញលេញ ក៏ដូចជាគាំទ្រ ប្រទេសនានាស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងទោះបីស្ថិតនៅក្នុងពេលដែលមានការតវ៉ាប្រឆាំងនៅតាមដងផ្លូវក្តី ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃព្រហស្បតិ៍នេះហើយ។ ប្រភពដដែលបានសរសេរទៀតដំណើរទស្សនកិច្ចបានបញ្ចប់ ប៉ុន្តែលោកបានបរាជ័យក្នុងការដោះស្រាយអសន្តិសុខចុងក្រោយបង្អស់ របស់សម្ព័ន្ធមិត្តណាតូចំពោះការភ័យខ្លាច នៃភាពមិនប្រាកដប្រជានយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅពេល នៃកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថាNATOដែលទើបតែបានបញ្ចប់ទៅថ្មីៗនៅក្នុងប្រទេសលីទុយនេស៊ី។ បន្ទាប់ពីបានមកដល់ទីក្រុង Helsinki កាលពីល្ងាចថ្ងៃពុធ លោក Biden...
បរទេស៖យោងតាមការអះអាង របស់មេបញ្ជការយោធារបស់អ៊ុយក្រែន ម្នាក់ប្រាប់ទៅកាន់ទូរទស្សន៍ CNN បានឲ្យដឹងថាគ្រាប់បែកចង្កោម ដែលត្រូវបានផ្តល់ឲ្យដោយអាមេរិក នោះបានដឹកជញ្ជូនមកដល់ប្រទេសអ៊ុយក្រែន ហើយ។ ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តែងតែបានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវ នៃការចែកចាយអាវុធដ៏ចម្រូងចម្រាសនេះនិងដោយបានអះអាងថា អ៊ុយក្រែន នឹងកាត់បន្ថយការគំរាមកំហែងរយៈពេលវែងដល់ជនស៊ីវិល នៅពេលប្រើប្រាស់អាវុធទាំងនោះ។ មេបញ្ជាការអ៊ុយក្រែនលោក Aleksandr Tarnavsky បានប្រាប់ទៅកាន់បណ្តាញសារព័ត៌មាននេះថា ៖ពួកយើងទើបតែបានទទួលវាប៉ុន្តែ មិនទាន់បានប្រើប្រាស់វានៅឡើយហើយយើងមានជំនឿថា វានឹងក្លាយជាអាវុធធ្វើឲ្យមានការផ្លាស់ប្តូរលទ្ធផលនៅសមរភូមិជាមិនខាន។...
ភ្នំពេញ៖ CAMBODIA BEER បានធ្វើការប្រគល់រង្វាន់លើកទី៦ ជូនទៅដល់គូស្នេហ៍ដែលទើបរៀបការថ្មីៗ និងអតិថិជនដែលបានទិញ CAMBODIA BEER សម្រាប់យកទៅកម្មវិធីជួបជុំនានា នូវប្រាក់សុទ្ធ ២០លានរៀល និង១០លានរៀល ចំនួន ៣៧ រង្វាន់ នៅក្នុងការប្រគំតន្រ្តី Cambodia Brew the Beat Concert លើកញ្ចក់ទូរទស្សន៍ហង្សមាស។...
ភ្នំពេញ ៖ ឈានជើងចូលប្រឡូក ក្នុងឆាកនយោបាយ ជាលើកដំបូង ក្នុងអាណត្តិទី៧នេះ លោកស្រី ស៊ឹង សុធី ជាប្រធានគណបក្សស្រ្តី ដើម្បីស្រ្តី ដែលមានប្រភព ចេញមកពីអ្នកជំនួញ (ម្ចាស់សណ្ឋាគារ នៅសៀមរាប) រូបស្រស់ បានលើកឡើងថា នឹងជួយផ្តល់លទ្ធភាព ដល់អ្នកទោសឲ្យរស់រានស្មើភាព ក្នុងនាមជាមនុស្សជាតិ ។ តាមរយៈកិច្ចសម្ភាសន៍...
ភ្នំពេញ៖ ហាងនំប៉័ងបាយ័ន សាខាស្ទឹងមានជ័យ(ទីតាំងថ្មី) ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត ទល់មុខបណ្ណាគារ IBC ចាប់ផ្ដើមបើកដំណើរការពីថ្ងៃនេះតទៅហើយ ជាមួយការបញ្ចុះតម្លៃ ៣០% រាល់ការទិញនំគ្រប់ប្រភេទ ពីថ្ងៃទី១៤-១៦ កក្កដា ២០២៣ ។ បើបងប្អូនអតិថិជនមានចំណាប់អារម្មណ៍ ក្នុងការបញ្ជាទិញនំគ្រប់ប្រភេទ ពីហាងនំប៉័ងបាយ័ន លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំងពីរខ្សែនេះបាន៖ 010 555 322 /...
ភ្នំពេញ ៖ លោក ម៉ឺង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា តំណាងលោក ម៉ឹង សំផន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញ ចូលរួមសំណេះសំណាល ជាមួយប្រធាន និងអនុប្រធាន គណបក្ស ឃុំសំរោងព្រមទាំង លោក-លោកស្រី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែ មានប្រវែងជាង ១១ គីឡូម៉ែត្រ ពីឃុំអូរស្វាយ តភ្ជាប់ទៅឃុំស្រក ក្នុងស្រុកកំពង់សៀម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសមក ពីបណ្តាប្រទេសអាស៊ាន បូក៣ មានប្រទេសជប៉ុន ចិន និង កូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចប្រជុំ នៅទីក្រុងហ្សាការតា ស្របពេលមានការប្រឆាំង យ៉ាងខ្លាំងពីសំណាក់ក្រុងប៉េកាំង អំពីផែនការរបស់ក្រុងតូក្យូ ក្នុងការបង្ហូរទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់...
ភ្នំពេញ ៖ ដើម្បីអបអរទិវា ដាំកូនឈើជាតិ ឬរុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារ ទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ និងសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ ដើមក្នុងខេត្តកំពង់ស្ពឺ ។ កូនឈើទាំងនោះ ត្រូវបានឧបត្ថម្ភ ដោយអ្នកចូលរួមកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond...
Breaking: សភាថៃ នឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តី នាថ្ងៃទី១៩ កក្កដា ខាងមុខនេះ AFP។
ហ្សាការតា៖ ទីភ្នាក់ងារ ព័ត៌មាន Kyodo បានចុះផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស ជប៉ុន និងកូរ៉េខាងត្បូង បានអះអាងជាថ្មី នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយជាមួយនឹង ការគំរាមកំហែង ផ្នែកយោធា របស់ប្រទេសកូរ៉េខាងជើង ដោយថ្កោលទោស ការបាញ់មីស៊ីលផ្លោងអន្តរទ្វីប...
ប៉េកាំង៖ អ្នកជំនាញក្នុងក្រុមការងារបច្ចេកទេស នៃទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា លោកមានការខកចិត្ត ចំពោះរបាយការណ៍ថ្មីៗនេះ របស់ទីភ្នាក់ងារស្តីពីផែនការរបស់ប្រទេសជប៉ុន សម្រាប់ការបោះចោលទឹកកខ្វក់នុយក្លេអ៊ែររបស់ខ្លួន។ លោក Liu Senlin អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានថាមពលអាតូមិកចិន ដែលបានចូលរួមនៅក្នុងការងារវាយតម្លៃរបស់ IAEA បានឲ្យដឹងថា របាយការណ៍ ស្តីពីសុវត្ថិភាព នៃការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរ ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីមា...
ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងអះអាងថា ក្រុមការងារអង្គការសហប្រជាជាតិ (UN) ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូបមានឈ្មោះថា សេង ធារី ដែលមានរហស្សនាមជា នារីអប្សរាក្បាលត្រងោល ជាបន្ទាន់និងគ្មានលក្ខខណ្ឌ គឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តតែប៉ុណ្ណោះ ពោលគឺមិនតំណាងឲ្យអង្គការសហប្រជាជាតិ នោះទេ។ កាលពីថ្ងៃទី១៣ កក្កដា វិទ្យុ...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងគៀវ ទំនងនឹងទទួលបានយន្តហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅអឺរ៉ុប ដែលប្រហែលជាមានខ្លះជាគ្រឿងបំលាស់ ខណៈពេលដែលប្រទេសជាច្រើនក្នុងអង្គការណាតូ បានផ្តល់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ គ្មានប្រទេសណាមួយបានសន្យាថានឹងបញ្ជូនយន្តហោះពិតប្រាកដនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ក្រុមប្រឹក្សានិស្សិតសាកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបោះឆ្នោតសភាសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា សមាជិកសភា និងសមាជិកព្រឹទ្ធសភាដែលបានបោះឆ្នោតប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ឬមិនចូលរួមបោះឆ្នោតគឺជារឿងអាម៉ាស់។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាស្តីពីនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់បានធ្វើឱ្យការថ្កោលទោសបន្ទាប់ពីការបោះឆ្នោតនៅក្នុងការប្រជុំរួមគ្នានៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។ មេដឹកនាំគណបក្សឆ្ពោះទៅមុខ ឬ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ និងពេញចិត្ត។ នាឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ឥទ្ធិពលនៃសុខសន្តិភាព ធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការធានាបានបូរណភាពទឹកដី ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមជាដើម។ នាឱកាសអញ្ជើញសម្ពោធដាក់ប្រើប្រាស់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ នាថ្ងៃ១៤ កក្កដា សម្ដេចតេជោគូសបញ្ជាក់ថា «ឥទ្ធិពលនៃសុខសន្តិភាព បានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការធានាបានបូរណភាពទឹកដី ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
