អង់ការ៉ា៖ តួកគី បានច្រានចោលការអះអាង របស់គណបក្សពលករឃឺដ (PKK) កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងប្រដាប់អាវុធតួកគី បានប្រើប្រាស់អាវុធគីមី នៅក្នុងប្រតិបត្តិការនាពេលថ្មីៗនេះ របស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រសួងការពារជាតិតួកគី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ថា អាវុធគីមីត្រូវបានប្រើប្រាស់ ដោយកងកម្លាំងប្រដាប់អាវុធតួកគី ត្រូវបាននាំយកមកក្នុងរបៀបវារៈ ជាប្រចាំដោយមជ្ឈដ្ឋាន ដែលចង់ធ្វើឱ្យខូចដល់ការប្រយុទ្ធ របស់តួកគីប្រឆាំងនឹងអំពើភេរវកម្ម។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះមានគោលបំណង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិតិ្តយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” (Honorary Doctorate Degree in Educational Administration and Leadership) ជូនលោកបណ្ឌិត ចូហ្សេ...
បរទេស៖ ទីបញ្ជាការការពារដែនអាកាស អាមេរិកខាងជើង (NORAD) បានប្រើយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ដើម្បីហោះប្រដេញ “រក និង តាមដាន កំណត់អត្តសញ្ញាណ និងស្ទាក់ចាប់” យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 របស់រុស្ស៊ី ២គ្រឿង នៅជិតរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទ។ NORAD បាននិយាយថា យន្តហោះរុស្ស៊ីនៅតែស្ថិត...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាង របស់សហភាពអឺរ៉ុប ដែលថាអ៊ីរ៉ង់បានបញ្ជូនមីស៊ីល និងយន្តហោះដ្រូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ មន្ត្រីការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសរសេរនៅលើ បណ្ដាញ Twitter ឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ...
ម៉ិកស៊ិក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះខ្សែរថភ្លើង និងផ្ទះជាច្រើនខ្នងនៅក្រុង Aguascalientes ភាគកណ្តាលនៃប្រទេសម៉ិកស៊ិក បន្ទាប់ពីរថយន្តដឹកប្រេងបានបុក ។ ខ្សែវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលនៃ អគ្គីភ័យបានរីករាលដាល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងការបាញ់ពីលើអាកាស នៃផ្សែងខ្មៅគ្របដណ្តប់តំបន់ ដ៏ធំមួយនៃទីក្រុង ។ វីដេអូមួយបានបង្ហាញពីរថភ្លើង ដឹកទំនិញមួយកំពុងឆេះ យ៉ាងសន្ធោសន្ធៅ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយ លោកនាយកនាយករង នាយិការង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនព្រែកលួង សរុប ៣២៥ នាក់ ។ ឆ្លៀតឱកាសនេះ លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។ ជាពិសេសលោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយស្មោះស្ម័គ្រ ជូនចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃក្នុងការបង្រៀនបំប៉នបន្ថែមម៉ោង ដល់ប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង២៦៩ នាក់នេះ។ បន្ថែមលើនេះ, លោកបណ្ឌិត កៅ ថាច បានធ្វើការរំលឹក អំពីកត្តាប្រវត្តសាស្ត្រ ដែលប្រទេសកម្ពុជាបានឆ្លងកាត់ ជាពិសេសលើសម័យកាលដ៏ខ្មៅងងឹត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃដែលកម្ពុជាត្រូវបំផ្លិចបំផ្លាញទាំងស្រុង នូវឯកសារសំខាន់ៗ និងធនធានមនុស្ស ដែលធ្វើអោយយើងបាត់បង់យ៉ាងធំធេង និងត្រូវធ្វើការក៏សាងឡើងវិញដោយបាត់ដៃទទេរ ទំរាំកម្ពុជាបានមកដល់ចំនុចនេះ។ ការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹង លើប្រព័ន្ធអប់រំនៅកម្ពុជា បានធ្វើអោយកម្មវិធីសិក្សាអប់រំ មានការរីកចំរើនខ្លាំង។សិស្សានុសិស្សបានខិតខំ ពង្រឹងខ្លួនទាំងសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ។ ជាក់ស្តែងលទ្ធផល នៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក បានបង្ហាញពីភាពជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក អ្នកចេះគឺជាប់។ ជាមួយគ្នានោះ លោកបណ្ឌិត បានធ្វើការចែករំលែក នូវបទពិសោធន៍ដែលលោកបណ្ឌិតផ្ទាល់ បានឆ្លងកាត់ក្នុងវ័យសិក្សា ជូនដល់ប្អូនៗបានជ្រាប និងអាចយកទៅអនុវត្តបន្តបាន។ លោកបណ្ឌិត បានជូនយោបលដល់ប្អូនៗ សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រប្រកបដោយ អង្គបួនតាមពុទ្ធឱវាទគឺ សុត (ស្តាប់) ចិន្ត (គិត) បុច្ឆ (សួរ) លិខ (ស្តាប់ គិត សួរ កត់ត្រា) ដែលសម្រាយខ្លីមកហៅថាសុ.ចិ.បុ.លិ. ហើយប្ងូនៗត្រូវមានភាពក្លាហាន កុំខ្មាស់អៀន ក្នុងការសាកសួរនូវចម្ងល់ ផ្សេងៗពីអ្នកដែលចេះជាងយើង រួមមានលោកគ្រូ អ្នកគ្រូជាដើម។ ដូចពាក្យស្លោកខ្មែរបានពោលថា ” ចង់ចេះអោយសំលាប់អាចារ្យ បើចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់ “។ ជាងនេះទៅទៀត លោកបណ្ឌិត កៅ ថាច បានបន្តលើកទឹកចិត្ត និងណែនាំប្អូនៗ ត្រូវរៀបចំខ្លួនឱ្យមានរបៀបរៀបរយ មានវិន័យក្នុងការសិក្សា និងចាំបាច់បំផុតត្រូវរៀបចំកាលវិភាគច្បាស់លាស់សម្រាប់ម៉ោងសិក្សា ក៏ដូចជាម៉ោងការងារ។ សកម្មភាពប្រចាំថ្ងៃល្អដោយអនុលោមតាមផែនការ កាលវិភាគតត្រឹមត្រូវ នឹងនាំឱ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិតសិក្សា ក៏ដូចជាអាជីពការងារជាក់ជាមិនខាន។ ក្នុងឱកាសនោះ លោកក៏បានបន្តលើកទឹកចិត្តប្អូនៗ ត្រូវតែធ្វើការស្រាវជ្រាវ ចំណេះដឹងថ្មីៗបន្ថែម ស្របតាមការវិវឌ្ឍក្នុងបរិការណ៍ថ្មីៗ ជាពិសេសសម័យឌីជីថល ដែលក្នុងនាមយុវជនត្រូវដើរតាមអោយទាន់ ហើយត្រូវយកចំណេះដឹងទាំងនោះ ទៅចែករំលែកបន្តដល់មិត្តភក្ត សិស្សប្អូន និងសម្រាប់ជាឧត្តមប្រយោជន៍របស់ខ្លួន។ ជាមួយគ្នានេះ លោកបណ្ឌិត បានស្នើសុំប្អូនៗ បន្តការអានសៀវភៅធ្វើការស្រាវជ្រាវ ឱ្យបានច្រើន ពីព្រោះការអាន ធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ និងដើរទាន់ការវិវឌ្ឍន៍របស់ពិភពលោក។ម្យ៉ាងទៀតក្នុងនាមប្អូនៗជាយុវជន យុវនារី ជាធនធានមនុស្សល្អ និងជាសេចក្តីសង្ឃឹមរបស់អាណាព្យាលបាល។ ដូចនេះប្អូនៗត្រូវប្រែក្លាយខ្លួន ជាសិស្សពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់ ក្លាយជាពលរដ្ឋល្អ សិស្សល្អ និងជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ លោកក៏បានធ្វើការថ្លែងអំណរគុណ និងផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូសូមបន្តជួយបណ្តុះបណ្តាលទាំងជំនាញទន់ និងជំនាញរឹង និងជួយបណ្តុះស្មារតីសិស្ស ឱ្យចេះស្រឡាញ់កីឡា ស្រឡាញ់ការងារសង្គមជាតិ បណ្តុះឥរិយាបទឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ល្អ។ ជាពិសេស ជួយបណ្តុះឱ្យសិស្ស មានភាពម្ចាស់ការ និងឯករាជ្យក្នុងសិក្សា ស្រាវជ្រាវ និងបណ្តុះការអានសៀវភៅឱ្យបានច្រើន។ ចុងបញ្ចប់លោកបណ្ឌិត បាននាំយកថវិកាដ៏ថ្លែថ្លា របស់លោកគបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូដែលបានចំណាយពេលបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខ៖ ១.ជាមួយគ្នានេះដោយមានការស្នើសុំបន្ថែម ពីតំណាងវិទ្យាល័យ, លោកបណ្ឌិត កៅ ថាច ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានធ្វើរឧបត្ថម្ភទឹកប្រាក់ចំនួន ៣០០០$ សម្រាប់វិទ្យាល័យធ្វើការបំពាក់គ្រឿងសង្ហារឹម តុ កៅ អីក្តាខៀន សម្រាប់អគារថ្មីចំនួន២បន្ទប់ ផងដែរ។ ២.ជូនលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ព្រែលួង ចំនួន ៧ ៥០០ ០០០ រៀល, សិស្សានុសិស្សចំនួន២៦៩នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីចំនួន ២ ៦០០ ០០០ រៀល ផងដែរ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា លទ្ធផលបណ្ដោះអាសន្ន ថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៦.៤៣៣នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៥.៤៤២នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប...
បរទេស ៖ យោងតាមការបញ្ជាក់ របស់សេតវិមាន និងត្រូវបានចេញផ្សាយ ដោយទូរទស្សន៍ BBC នៅថ្ងៃនេះ បានឲ្យដឹងថា អ៊ីរ៉ង់បានធ្វើការបញ្ជូនអ្នកជំនាញ យន្តហោះដ្រូន របស់ខ្លួនជាច្រើននាក់ ទៅកាន់តំបន់ Crimea ដើម្បីអាចជួយដល់រុស្សី ក្នុងការវាយប្រហារ តាមរយៈដ្រូនទៅលើប្រទេស អ៊ុយក្រែន ។ រំលឹកដែរថា កាលពីថ្ងៃចន្ទរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រទេសបរទេស មួយចំនួនប្រឆាំងនឹង “ការជ្រៀតជ្រែក” នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។ លោក Hossein Salami បានសំដៅទៅលើ “ចលនាប្រឆាំងអ៊ីរ៉ង់” ដោយសហរដ្ឋអាមេរិក និងអង់គ្លេស ក៏ដូចជា “យុទ្ធនាការប្រឆាំងអ៊ីរ៉ង់ របស់អារ៉ាប៊ីសាអូឌីត” ដោយជំរុញឱ្យប្រទេសទាំងនោះ បញ្ចប់វិធានការបែបនេះប្រឆាំងនឹងអ៊ីរ៉ង់...
ស៊ូដង់ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស១៥០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិច ជនជាតិភាគតិច ក្នុងរយៈពេល២ថ្ងៃចុងក្រោយ នៅក្នុងរដ្ឋ Blue Nile របស់ប្រទេសស៊ូដង់ នៅភាគខាងត្បូង ។ ការប្រយុទ្ធគ្នា ត្រូវបានគេបញ្ជាក់ថា ជារឿងកើតឡើងអាក្រក់បំផុត...
ភ្នំពេញ ថ្ងៃទី ២១ខែតុលា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅឆ្នាំនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងផ្តល់ជូនរង្វាន់ជាងមួយលានរង្វាន់ក្នុងហ្គេមថ្មីដ៏សប្បាយរីករាយមួយនៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas) ដែលរង្វាន់ទាំងនោះរួមមានទាំងទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី iPhone 14 Pro Max មួយចំនួនផងដែរ។ អតិថិជនបង់ប្រាក់ជាមុនអាចលេងហ្គេម...
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់បោះកម្ពុជា និងសារព័ត៌មាន TNAOT APP នៅព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទកាសែត និងការចាប់ពូលវិញ្ញាសារ ទាំង៤ប្រភេទ ក្នុងកម្មវិធី «ពានរង្វាន់បាល់បោះ TNAOT ៣x៣ »។ សន្និសីទមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈី សម្បត្តិ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្រ្តី...
ភ្នំពេញ ៖ រយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរត្រួតពិនិត្យគោលដៅចំនួន ៣ ០៨០គោលដៅ ក្នុងនោះ ត្រួតពិនិត្យពលករបរទេសចំនួន៣០ ៨៣៤នាក់ ហើយផាកពិន័យជនបរទេស គ្មានបណ្ណការងារចំនួន ២ ៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ ១ ២០៨លានរៀល។ ក្នុងកិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យហត្ថពលកម្មបរទេស...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គ្រូបង្វឹកយោធាអ៊ីរ៉ង់ ស្ថិតនៅក្នុងឧបទ្វីបគ្រីមៀ ដើម្បីជួយដល់កងកម្លាំងរុស្ស៊ី ដោយប្រើប្រតិបត្តិការយន្តហោះគ្មាន មនុស្សបើក ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ដោយបង្កើនក្តីព្រួយបារម្ភដល់ សង្រ្គាមដែលបង្កើនភាពតានតឹង ភូមិសាស្ត្រនយោបាយ ។ ពលរដ្ឋអ៊ុយក្រែនបានស៊ូទ្រាំនឹងថ្ងៃដំបូង...
ក្រុមហ៊ុនឧស្សាហកម្ម យន្តហោះ Shenyang ប្រទេសចិនគឺ “អង្រឹង នៃយន្តហោះចម្បាំងចិន” ។ពេលចុះត្រួតពិនិត្យការងារ នៅខេត្តLiaoning ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅក្រុមហ៊ុនឧស្សាហកម្ម យន្តហោះShenyang។ការយកចិត្តទុកដាក់ របស់លោក Xi Jinping បានលើកទឹកចិត្តបុគ្គលិកនានា នៃក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang...
ថ្ងៃទី២០ ខែតុលា លោកWang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ នៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន អំពីបញ្ហាបើកចំហ ចំពោះក្រៅប្រទេស ក្នុងសន្និសីទកាសែតថា ភាគីចិននឹងបន្តជំរុញការបើកចំហចំពោះក្រៅប្រទេស ដោយកម្រិតខ្ពស់តទៅទៀត ហើយការបេជ្ញាចិត្តក្នុងការបង្កើតបរិយាកាស ពាណិជ្ជកម្ម ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម នឹងមិនកែប្រែទេ ។ លោកWang...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើកលែងទោស ដល់អ្នកផ្ដាច់ខ្លួនចេញពី ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន សម្ងំនៅក្រៅប្រទេស ព្រោះ សម្ដេច មានសិទ្ធិចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រ ដើម្បីលើកលែងទោស។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល មិនរុះរើផ្ទះប្រជាពលរដ្ឋ ឬ លុបចេញរដ្ឋបាលឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបឡើយ ពោលគឺនៅរក្សាទុកដដែល។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់ការលេីកលែងទោស ដល់ថ្នាក់ដឹកនាំ ឬសកម្មជនបក្សប្រឆាំងដែលផ្ដាច់ខ្លួនចេញពី ទណ្ឌិត សម រង្ស៊ី ។ សម្ដេចតេជោថ្លែងបញ្ជាក់ថា “ខ្ញុំនឹងលើកលែងទោសឲ្យអ្នកឯង បើសិនអ្នកផ្តាច់ខ្លួនពីសម រង្ស៊ី ហើយគណបក្សនយោបាយណាដែលភ្ជាប់ខ្លួន នឹងប្តូរផ្តាច់ប្តឹងទៅតុលាការ ។ គណបក្សមួយហ្នឹងប្រយ័ត្នឲ្យមែនទែន”។
បរទេស៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត អនុម័តទណ្ឌកម្មថ្មីមួយចំនួន ប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងតេហរ៉ង់ ជាពិសេសមន្ត្រីធំៗ និងក្រុមហ៊ុនអ៊ីរ៉ង់ ដែលបានផ្គត់ផ្គង់ដ្រូនប្រយុទ្ធជាច្រើន ទៅឲ្យប្រទេសរុស្សី។ អឺរ៉ុបនិងអាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បានធ្វើការផ្តល់ដ្រូនជាច្រើនឲ្យរុស្សី ដើម្បីយកទៅវាយប្រហារ លើប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ទាំងដែលរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងតេហរ៉ង់ បានធ្វើការបដិសេធរហូតមក។ ការពិភាក្សាបានធ្វើឡើងរយៈពេល៣ថ្ងៃ រវាងក្រុមប្រឹក្សារបស់សហភាពអឺរ៉ុប ក្រោមប្រធានដឹកនាំប្រទេសឆេក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានថ្កោលទោស រាល់អំពើហឹង្សាប្រឆាំងនឹងបេសកកម្មការទូត និងកុងស៊ុលរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប ហើយបានជំរុញឱ្យរដ្ឋាភិបាលបរទេស និងស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងតេអេរ៉ង់ ជៀសវាងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ។ IRNA បានដកស្រង់សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ដោយតំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិលោកស្រី Zahra Ershadi បានឲ្យដឹងថា “អំពើហឹង្សាប្រឆាំងនឹងអ្នកការទូតអ៊ីរ៉ង់...
ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ បានសហការជាមួយប៉ុស្តិ៏រដ្ឋបាលឃុំបាសាក់ បានធ្វើការបង្ក្រាបអ្នកជល់មាន់ដ៏សកម្មបានចំនួន៣នាក់រថយន្ត ១ គ្រឿង ម៉ូតូ៥គ្រឿងនិងសត្វមាន់២ក្បាល។ លោកសោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មាន ការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)១ទីតាំង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសផ្ដល់បណ្ណក្រីក្រ ជូនប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ក្នុងរយៈពេល ១០ឆ្នាំ ទោះបីពួកគាត់ផុតពីភាពក្រីក្រក៏ដោយ។ គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ សីហា រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ចំនួន...
បរទេស៖ យោងតាមការព្យាករណ៍ទុកដោយ The Axoi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ការបន្តជួយជំនួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទំនឹងជានឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើគណបក្សសាធារណៈនឹងអាចគ្រប់គ្រង លើសភាពេញលេញ នៅពាក់កណ្តាលអាណត្តិនេះ ពីការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា។ សមាជិកសភាមួយរូប របស់បក្សសាធារណៈ លោក Don Bacon ធ្លាប់បាននិយាយហើយថា អ្វីដែលយើងអាចកត់សំគាល់បាននៅពេលនេះ អំពីចំនួនថយចុះនៃការគាំទ្រ របស់សមាជិកសភាអាមេរិក ចំពោះអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានណែនាំពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅមកសាលារៀន សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២០ តុលា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស និងបុគ្គលិកអប់រំមួយចំនួនតូច បានរងគ្រោះក្នុងអំឡុងពេល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អគ្គិសនីកម្ពុជា មិនយកថ្លៃសេវា តភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋ រស់នៅតំបន់រុនតាឯក និងពាក់ស្នែង ខណៈខ្សែភ្លើង អំពូល ឬសំម្ភារៈផ្សេងៗទៀត សម្រាប់តបណ្ដាញអគ្គិសនីចូលក្នុងផ្ទះម្ចាស់ផ្ទះត្រូវចេញថវិកាខ្លួនឯង។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញមកធ្វើការបដិសេធថាមិនបានរៀបចំផែនការ វាយប្រហារទៅលើស្ពានក្នុងតំបន់ Crimea នាពេលកន្លងមកនោះឡើយ។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍របស់កាណាដា CTV ដោយលោកប្រធានាធិបតីរូបនេះ បានបដិសេធភ្លាមៗថា៖ ពួកយើងប្រាកដណាស់ពិតជាមិនបានចេញបញ្ជារឲ្យធ្វើបែបនេះឡើយហើយនេះ គឺជាអ្វីដែលខ្ញុំបានដឹងនិងច្បាស់លាស់បំផុត គិតមកត្រឹមពេលនេះ។ គួររំលឹកដែរថា កាលពីថ្ងៃទី៨ខែតុលាកន្លងមកស្ពានក្នុងតំបន់ Crimeaត្រូវបានរងការបំផ្ទុះជាច្រើនលើក និងបានទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងភ្លាមៗ មានពលរដ្ឋស៊ីវិល៣នាក់បានស្លាប់ទៀតផង នៅក្នុងហេតុការណ៍ដោយសារ...
តេអេរ៉ង់៖ សមាជិកសហភាពអឺរ៉ុប បានយល់ព្រមលើទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ លើការផ្គត់ផ្គង់យន្តហោះដ្រូនរបស់ខ្លួន ទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសកញ្ចប់ទណ្ឌកម្មលើអ៊ីរ៉ង់ សម្រាប់ការរំលោភសិទ្ធិមនុស្ស។ ប្រធានាធិបតីឆេកនៃសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសារនៅថ្ងៃព្រហស្បតិ៍នេះថា “បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៣ថ្ងៃ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ព្រមលើវិធានការ ប្រឆាំងនឹងអង្គភាពដែលផ្គត់ផ្គង់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ដែលវាយប្រហារអ៊ុយក្រែន” ។ ប្រភពបានឲ្យដឹងថា “រដ្ឋសហភាពអឺរ៉ុបបានសម្រេចចិត្ត បង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៣នាក់ និងអង្គភាពមួយ ដែលទទួលខុសត្រូវ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានច្រានចោល “ការអះអាងដែលមិនច្បាស់លាស់” មួយចំនួនអំពីជំហររបស់ទីក្រុងតេអេរ៉ង់ ចំពោះជម្លោះនៅអ៊ុយក្រែន ដោយលើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួក្នុងការបញ្ចប់វិបត្តិ។ ធ្វើការកត់សម្គាល់នៅក្នុងការហៅទូរស័ព្ទ ជាមួយសមភាគីប៉ូឡូញលោក Andrzej Duda លោក Raisi បានកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីប្រើប្រាស់ “សមត្ថភាព...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានទទួលសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ ខណៈដែលជាការព្រលែងលើកទី១៣៤។ គួរឲ្យដឹងថា គ្រប់ពេលដែលនាំយក ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេសសម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹប លើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះ គឺ KH 0801។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀលរាល់ពេល មុនព្រលែងចូលក្នុងសមុទ្រ រឺ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះមមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល ៕
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ