ភ្នំពេញ៖លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានចែករំលែកជ្រុងមួយនៃគុណវុឌ្ឍសម្រាប់ការដឹកនាំមួយតាម រយៈប្រយោគមួយឃ្លាគឺ “មើលព្រៃទាំងមូល”តើ ប្រយោគមួយឃ្លានេះមានអត្ថន័យដូចម្តេច? ក្នុងជំនួបជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមាន ជ័យនៅថ្ងៃទី១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ប្រយោគមួយឃ្លានេះ ក្នុងនាមខ្ញុំផ្ទាល់ក៏កំពុងស្ថិតក្នុងការសិក្សារៀនសូត្រជា ប្រចាំដែរ ហើយរៀនសូត្រតាមរយៈការសង្កេតបទពិសោធ និងពុទ្ធិរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា...
ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនចេញផ្សាយនាពេលថ្មីៗកន្លងមកបានបង្ហាញឱ្យឃើញថា នៅខែមករាឆ្នាំនេះ មិនបូករួមទាំងវិស័យធនាគារ មូលបត្រនិងការធានារ៉ាប់រង បរិមាណដើមទុនបរទេសដែលប្រទេសចិនប្រើប្រាស់ដោយជាក់ស្តែងបានឡើងដល់១សែន២ពាន់២៨០លានប្រាក់យាន់ចិន បានកើនជាង១១.៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ត្រូវជា១៥៨៤០លានដុល្លារអាមេរិក ។ និយាយចំពោះប្រទេសចិន តួលេខគួរឱ្យកត់សម្គាល់នេះមិនត្រឹមតែមានន័យថា សម្រេចបាននូវកិច្ចចាប់ផ្តើមដ៏ល្អប្រសើរក្នុងឆ្នាំនេះលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ជាងនេះទៅទៀត បានបញ្ចេញព័ត៌មានគន្លឹះមួយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពោលគឺ៖អ្នកវិនិយោគទុនបរទេសនៅតែមានជំនឿចិត្តចំពោះទីផ្សារចិន ក្នុងនាមជាគោលដៅបណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល ។ ហេតុអ្វីបានជាអ្នកវិនិយោគបរទេសរីករាយបណ្តាក់ទុននៅប្រទេសចិន គឺដោយមកពីទីផ្សារចិនអាចនាំមកនូវផលកម្រៃជាទីគាប់ប្រសើរដល់ពួកគេ ។ ក្នុងបរិបទដែលវីរុសកូវីដ១៩នៅតែរីករាលដាលយ៉ាងធ្ងន់ធ្ងរ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា សហរដ្ឋអាមេរិក ដាក់ស្លាកសហគ្រាស និងទីផ្សារមួយចំនួនរបស់ចិនថាជា “ទីផ្សារដ៏ល្បី” នៅក្នុងរបាយការណ៍ថ្មីៗនេះរបស់ខ្លួន មិនមែនជាការទទួលខុសត្រូវ ឬគោលបំណងនោះទេ។ អ្នកនាំពាក្យ MOC បានលើកឡើងថា ប្រទេសចិន មិនទទួលយកការសន្និដ្ឋាននៃរបាយការណ៍នេះទេ ហើយប្រឆាំងដាច់ខាត ចំពោះសកម្មភាពគ្មានការទទួលខុសត្រូវរបស់ភាគីអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងរបាយការណ៍ថ្មីៗនេះដែលចេញផ្សាយដោយសហរដ្ឋអាមេរិកស្តីពី “ទីផ្សារដ៏ល្បីល្បាញ” សម្រាប់ការក្លែងបន្លំ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ របស់សហរដ្ឋអាមេរិក ស្តីពីការអនុលោមតាម របស់ប្រទេសចិន ជាមួយអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ខណៈដែលការវាយតម្លៃនេះ ខ្វះមូលដ្ឋានច្បាប់ និងការពិត។ របាយការណ៍នេះ បរាជ័យក្នុងការវាយតម្លៃ ជាវត្ថុបំណងនៃការអនុវត្ត ការប្តេជ្ញាចិត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក របស់ប្រទេសចិន ស្របតាមច្បាប់របស់ អង្គការពានិជ្ជកម្មពិភពលោក។ ផ្ទុយទៅវិញ...
កាលពីថ្មីៗនេះ លោក Anthony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងថា”នៅពេលដែលជនជាតិរុស្ស៊ីនៅក្នុងផ្ទះរបស់អ្នក ជួនកាលពិបាកណាស់ក្នុងការឱ្យពួកគេចាកចេញ” ។ ប៉ុន្តែរូបលោកមិនបានដឹងថាពាក្យស្លាកនេះ គឺស័ក្តិសមបំផុតសម្រាប់សហរដ្ឋអាមេរិក នោះទេ។ Uncle Sam តែងស្នាក់នៅផ្ទះអ្នកដទៃយូរមកហើយ ដោយគ្មានបំណងចង់ចាកចេញដែរ។ ទោះបីជាសហរដ្ឋអាមេរិកចាកចេញក៏ដោយ តែពេលខ្លះត្រូវចំណាយពេលយូរនិងលំបាកខ្លាំងសម្រាប់ម្ចាស់ផ្ទះក្នុងការសម្អាតផ្ទះដ៏រញ៉េរញ៉ៃ និងរៀបចំឱ្យទៅជាប្រក្រតីវិញណាស់។ ការចងចាំដ៏ឈឺចាប់នៃការបង្ហូរឈាមនិងបាត់បង់ជីវិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបង្កឡើងដោយ សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមនៅតែដក់ជាប់ក្នុងអារម្មណ៍ដដែល នេះបានដាស់តឿន យ៉ាងច្បាស់លាស់អំពីរបៀបដំណើរការវិស័យយោធារបស់អាមេរិក ដែលបានបំផ្លិចបំផ្លាញ...
បាម៉ាកូ៖ អ្នកនាំពាក្យ រដ្ឋាភិបាលម៉ាលី លោក Abdoulaye Maiga បានឲ្យដឹងថា រដ្ឋាភិបាលម៉ាលី បានអំពាវនាវឱ្យប្រទេសបារាំង ដកកងកម្លាំង Barkhane និង Takuba ចេញពីទឹកដីប្រទេសរបស់ខ្លូនជាបន្ទាន់ ក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរម៉ាលី។ លោក Maiga បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយទីក្រុងបាម៉ាកូ ដោយមើលឃើញពី “ការបំពានម្តងហើយម្តងទៀតនៃកិច្ចព្រមព្រៀងការពារជាតិ” រវាងប្រទេសម៉ាលី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាការផ្ដល់កំណើតទី ៣ សម្រាប់ប្រជាជនកម្ពុជា ក្នុងបរិបទនៃការឆ្លងរាលដាលជម្ងឺនេះ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ខណ: លោក និងលោក លូ គឹមឈន់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ...
ភ្នំពេញ៖ សុបិន្តក្លាយជាការពិតភ្លាមៗពី គោជល់កំប៉ុងច្រៀងឈ្នះប្រាក់សុទ្ធ ២០០លានរៀលឯណោះជាមួយប្រូម៉ូសិនដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះ។ លោក ចាន់ ប៊ុនថា មានមុខរបរជាអ្នកបើកឡាន រស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាអ្នកឈ្នះទីមួយដំបូងគេដែលបានឈ្នះលុយ ២០០លានរៀលពីគោជល់បានឲ្យដឹងថា ពេលលោកហូបបាយថ្ងៃត្រង់រួច លោកតែងសម្រាកមួយភ្លែតទើបត្រឡប់ទៅធ្វើការវិញ។ លោកឲ្យប្រពន្ធទៅទិញគោជល់មួយកំប៉ុងនៅតូបជិតផ្ទះ។ ពេលមកដល់ផ្ទះ លោកគាស់គោជល់ ហើយក៏លឺសំឡេងចម្រៀងចេញពីក្នុងកំប៉ុងល្វើយៗ។ លោករៀបរាប់ថា « ខ្ញុំចេះតែខំផ្ទៀងត្រចៀកស្តាប់ថាតើបទចម្រៀងនោះចេញមកពីណាដល់តែយូរៗទៅបានដឹងថាលឺចេញពីកំប៉ុងគោជល់ដែលកាន់នៅនឹងដៃខ្ញុំសោះ។ ខ្ញុំចេះតែឆ្ងល់...
ភ្នំពេញ៖ លោក Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន បានបង្ហាញនូវជំនឿមួយថា ទំនាក់ទំនង រវាងកម្ពុជា-ជប៉ុន នឹងកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ជាពិសេស លើការវិនិយោគនៅកម្ពុជា។ ការបង្ហាញជំនឿ ពីសំណាក់មន្រ្តីជាន់ខ្ពស់ជប៉ុន បែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយ...
ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់កម្ពុជា និង ក្រុមប្រឹក្សាយោបល់របស់ទីភ្នាក់ងារ កិច្ចសហប្រតិបតិ្តការអន្តរជាតិ(JICA) របស់ជប៉ុន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើកំណត់ហេតុ លើគំនូសប្លង់បច្ចេកទេសសំណង់ ដែលត្រូវសាងសង់ និងកំណត់ភារកិច្ចទទួលខុសត្រូវ របស់ភាគីទាំង២ ដែលជាលទ្ធផល នៃការសិក្សាវាយតំលៃ ចំពោះតំរូវការរបស់ អង្គភាពស៊ីម៉ាក់។ យោងតាមហ្វេសប៊ុករបស់ លោក ហេង រតនា...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហេតុផលសម្រាប់ការភ័យស្លន់ស្លោលោកខាងលិចអំពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជារឿងប្រឌិតទាំងស្រុង ហើយប្លុកណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកចាំបាច់ត្រូវអត់ធ្មត់ ពីការរំជួលចិត្តខ្លាំងរបស់ពួកគេ “ការខឹងសម្បារ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Kommersant លោក Alexander Grushko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកណាតូ ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃពុធនៅទីក្រុងព្រុចសែល...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ុយក្រែន RBC កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក រុស្ស៊ី និងមហាអំណាចផ្សេងទៀតគួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងមាន “៣-៤-៥ ជំពួក” អំពីសន្តិសុខរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយនិយាយថា NATO ឥឡូវនេះគឺជា...
បរទេស៖ ការទស្សន៍ទាយបរាជ័យដែលថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ១៦ ខែកុម្ភៈគឺមិនប្រាកដនិយម ហើយកាលបរិច្ឆេទសំខាន់ដែលត្រូវផ្តោតលើគឺថ្ងៃទី២០ ខែកុម្ភៈ ទៅវិញនោះទេ, អ្នកវិភាគនយោបាយអាមេរិកបានអះអាងដោយបន្ទោសថា ការ “ឃោសនាបំផ្លើស” បានបណ្តាលឱ្យមន្ត្រីអាមេរិកផ្តោតលើកាលបរិច្ឆេទនៃការឈ្លានពានខុស។ យោងសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានអះអាងថា រុស្ស៊ីគ្រោងនឹងឈ្លានពានអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃពុធ ដោយបានដកស្រង់អំពីការអះអាងរបស់មន្ត្រីអនាមិកដែលថា...
ពិធីបើកសម្ពោធផ្លូវការនៃការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានប្រាព្ធធ្វើឡើងដោយជោគជ័យ ហើយរហូតមកដល់ពេលនេះការប្រកួតប្រជែងលើវិញ្ញាសាកីឡានានា កំពុងប្រព្រឹត្តទៅដោយរលូន។ ទាំងនេះគឺជាភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថា ការធ្វើពហិកានយោបាយដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនទទួលបានជោគជ័យតាមបំណងប្រាថ្នារបស់ខ្លួន នោះឡើយ។ មេដឹកនាំនៃប្រទេសជាច្រើនមកពីជុំវិញពិភពលោកបានចូលរួមពិធីបើកសម្ពោធផ្លូវការនេះ ហើយពួកគេបានសម្ដែងសេចក្ដីអបអរ និងកោតសរសើរចំពោះ ការរៀបចំពិធីបើកសម្ពោធ ដ៏ល្អវិសេសវិសាលនេះ។ នៅក្រោយពេលពិធីបើកសម្ពោធ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានរៀបចំពិធីលៀងសាយភោជន៍មួយ ដើម្បីស្វាគមន៍ និងសម្ដែងអំណរគុណចំពោះមេដឹកនាំនៃប្រទេសនានាដែលបានគាំទ្រ...
តើ Pleng មានអ្វីថ្មីសម្រាប់ឆ្នាំ 2022? Pleng នឹងនាំមកនូវទស្សនីយភាពថ្មីដ៏ធំដំបូងនៅប្រទេសកម្ពុជានោះគឺ កម្មវិធី “ពានរង្វាន់ Pleng 2022” (Pleng Music Awards 2022) ដែលជាកម្មវិធីដ៏អស្ចារ្យមួយធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ស្នាដៃ និងសមិទ្ធិផលរបស់តារាចម្រៀង និងអ្នកផលិតតន្ត្រីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុង Pleng app។ ថ្មីៗនេះ Pleng បានប្រកាសឈ្មោះសិល្បករ...
ភ្នំពេញ៖ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ ទៅកោះនរា កំពុងតែដំណើរការសាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនក្រុមហ៊ុន យានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្ម សាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទ ឆ្លងកាត់ទន្លេបាសាក់បណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅដោយចាប់ផ្ដើមពីម៉ោង៦នាទីព្រឹក ដល់ម៉ោង១៩នាទីយប់ជារៀងរាល់ថ្ងៃ...
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសពីគម្រោងនាំយកបច្ចេកវិទ្យា Privacy Sandbox បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ដើម្បីជួយការពារទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ ពីការទាញយកដ៏ច្រើនលើសលប់ ដើម្បីប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬសម្រាប់តាមដានទីតាំង ។ យោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានឲ្យដឹងថា មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ App Tracking Transparency...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា គ្រឹះស្ថានសិក្សា ត្រូវផ្អាកដំណើរការថ្នាក់រៀន ជាបណ្ដោះអាសន្ន ១សប្ដាហ៍យ៉ាងតិច ក្នុងករណីរកឃើញថា គ្រូបង្រៀន ឬសិស្សានុសិស្ស ឆ្លងជំងឺកូវីដ-១៩ ហើយជំនួសមកវិញ បង្រៀនតាមអនឡាញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ជាពិសេសប្រភេទអូមីក្រុង ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ នាថ្ងៃទី១៨...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយ មានជ័យ...
បានបាញ់ព្រួញឈ្នះរង្វាន់ពី Smart នៅ? នៅសល់ ៣ ថ្ងៃទៀតទេ ការលេងបាញ់ព្រួញ Valentine’s by Smart នឹងឈានដល់ថ្ងៃបញ្ចប់ហើយ។ រួសរាន់ឡើង! ជាង ១ លានរង្វាន់កំពុងតែរង់ចាំអ្នករួមមានរង្វាន់ធំៗដូចជា iPhone 13 Pro, Samsung Galaxy Z Fold2,...
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ទីតាំងថ្មី ដែលមាន អាស័យដ្ឋាន៖» អគារ A ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង» អគារ B ផ្លូវ១០០៣ កែងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញវិញ។» ទូរស័ព្ទលេខៈ 023 987...
(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ ដើម្បីអបអរជាមួយនឹងការដាក់លក់ជាផ្លូវការ និងមានការគាំទ្រច្រើនពីអតិថិជន ហើយក៏ដើម្បីឲ្យអតិថិជន សាមសុង ទាំងអស់ទទួលបាននូវបទពិសោធន៍ ដ៏អស្ចារ្យជាមួយនឹងស្មាតហ្វូនលំដាប់ថវិកា Galaxy A03 ស៊េរីឆ្នាំ 2022 ដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកទៀតនោះ…ក្រុមហ៊ុននៅបន្តបន្ថែមជូននូវកម្មវិធីប្រូម៉ូសិនថែមជូនកាតាបស្ពាយដ៏ស្រស់ស្អាត រាល់ពេលទិញ Galaxy A03 ស៊េរីឆ្នាំ 2022...
ភ្នំពេញ ៖ កម្លាំងជំនាញ នគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានស្រាវជ្រាវ ឃាត់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា ។ ស្រ្តីដែលដែលត្រូវបានកម្លាំង...
បរទេស៖ ព្រួញក្រហមបានរត់កាត់ទឹកដីអ៊ុយក្រែននៅលើផែនទីដែលចេញផ្សាយដោយក្រសួងការពារជាតិអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញពី “អ័ក្ស” ដែលអាចកើតមាន ដែលការលុកលុយរបស់រុស្សីអាចលាតត្រដាងនៅថ្ងៃណាមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោធាចក្រភពអង់គ្លេសបានបង្ហោះលើ Twitter ដោយពណ៌នាអំពីផែនទី ខណៈ “អ័ក្សដែលអាចកើតមានរបស់ប្រធានាធិបតីពូទីននៃការឈ្លានពាន” ថា “រុស្សីរក្សានូវវត្តមានយោធាដ៏សំខាន់ ដែលអាចធ្វើការឈ្លានពានបានដោយគ្មានការព្រមានបន្ថែមទៀត” ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងរៀបចំដើម្បីបើកការឈ្លានពានអ៊ុយក្រែននៅក្នុង “ថ្ងៃខាងមុខនេះ” ហើយកំពុងរៀបចំផែនការវាយប្រហារទង់ជាតិពិតប្រាកដ ឬក្លែងក្លាយ ប្រហែលជាសូម្បីតែប្រើប្រាស់អាវុធគីមីថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ លោក Blinken បានអះអាងថា រុស្ស៊ីមាន...
ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាដល់ស្ដ្រីមានផ្ទៃពោះទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញ នៅមណ្ឌលសុខភាព...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល ទៅឧបត្ថម្ភ ដល់លោកយាយក្រីក្រមួយរូប ប្រកបរបរ លក់នំកង ហើយក៏ជួបគ្រោះថ្នាក់ ដួលបាក់កដៃ ពេលធ្វើដំណើរត្រលប់មកពីលក់នំវិញ ហើយខ្វះខាតថវិកា សំរាប់ព្យាបាល ដោយសារតែជីវភាព...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារដែលមានអាយុចាប់ពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានរួចហើយ មានគម្លាតរយៈពេល ចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ នៅទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយក្នុងនោះ កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងកុមារដែលមានអាយុ...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩...
ភ្នំពេញ ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានសុខសុវត្ថិភាពទាំងអស់គ្នា បន្ទាប់ពីមានអគ្គីភ័យមួយកើតឡើង នាវេលាម៉ោង ២ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
