បរទេស ៖ ក្រុមមន្ត្រីអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់ជិត ៦០០លានដុល្លារ ក្នុងជំនួយលើបញ្ហាជម្ងឺកូវីដ១៩ ឲ្យដល់អង្គការពហុភាគី ចំនួន៧ ដោយរួមបញ្ចូលទាំងសុខភាព ពិភពលោក និងមូលនិធិកុមារអង្គការ សហប្រជាជាតិ ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ដោយហៅអង្គការទាំងនោះ ថាជាដៃគូដ៏សំខាន់នោះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩...
បរទេស ៖ អង្គការសហប្រជាជាតិ កំពុងតែស្នើផ្តល់ប្រាក់ ជិត៦លានដុល្លារ ឲ្យដល់បុគ្គលិកក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ របស់ពួកតាលីបង់ សម្រាប់កិច្ចការពារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមឯកសារ អង្គកាសហប្រជាជាតិ និងប្រភពមួយ ដែលដឹងពីបញ្ហានេះ ។ ប្រាក់ដែលស្នើឡើងនេះ នឹងត្រូវបង់ឲ្យនៅក្នុងឆ្នាំក្រោយ ដែលភាគច្រើន គឺដើម្បីឧបត្ថម្ភជាប្រាក់ខែ ដល់កងកម្លាំង ប្រយុទ្ធ របស់ពួកតាលីបង់...
ក្នុងសមយ័កាល របស់សង្គ្រាមត្រជាក់ សហភាពសូវៀតនិងចិនប្រជាមានិត បានសហការគ្នា យ៉ាងស្និទ្ធរមួតបង្កើត ទៅកម្លាំងសម្ភាធមួយមកលើ សហរដ្នអាមេរិកនិងពួកសម្ពន្ធ ។ តែក្រោយមកក្រោមគំនិត ប្រឹក្សារបស់ជនជាតិ Jews លោក Henry Kissinger មកប្រធានាធិបតី Richard Nixon បានអនុវត្តន៏ កលយុទ្ធសាបកុក ដោយបន្ធូបន្ថយជាមួយចិន តែរឹងជាមួយ សហភាពសូវៀតក្នុងគោលបំណង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានក្រុមប្រឆាំងដឹងគិតពីអ្វីទេ ដែលថា សម្តេចទៅមីយ៉ាន់ម៉ា មិនមែនជាតំណាងឲ្យកម្ពុជាទៅវិញ ខណៈសម្តេចថា សម្តេចជានាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន។ សម្តេចបន្តថា អ្នកប្រឆាំងសម្តេច គឺជនជាតិមីយ៉ាន់ម៉ា តែសម្តេចយល់អារម្មណ៍ ដោយពួកគេបានដុតរូបថតសម្តេច តែពេលក្រោយពួកគេ នឹងយល់ហើយ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងច្បាស់ៗទៅ បណ្តាប្រទេសមួយចំនួនថា ការដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា នាពេលខាងមុខនេះ អត់មានអី្វខុសច្បាប់ទេ ព្រោះនេះ ជាការធ្វើដំណើរតាមផ្នែកការទូត ព្រោះទូតកម្ពុជានៅមីយ៉ាន់ម៉ា ហើយទូតមីយ៉ាន់ម៉ា ក៏នៅមានកម្ពុជាដែរ ។ ការបន្តថ្លែងរបស់សម្តេចនេះ ដោយសារមានអតីតរដ្ឋមន្រ្តីការបរទេសថៃ និងតំណាងរាស្រ្តម៉ាឡេស៊ី បានរិះគន់សម្តេច អំពីដំណើរទៅមីយ៉ាន់ម៉ានេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានរំលឹក ឲ្យដឹងថា កាលពីអំឡុងផ្ទុះកូវីដខ្លាំងក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ មានអង្គរក្សសម្តេច ប្រមាណជា៤០០នាក់បានឆ្លងជំងឺនេះ ។ ជាមួយគ្នានេះ សម្តេចក៏ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពិភាក្សាគ្នាចាក់ដូស ទី៤ សម្រាប់ខ្សែត្រៀមជួរមុខ ប្រមាណជា៥០ម៉ឺននាក់...
ភ្នំពេញ ៖ ខណៈសល់តែ៨ថ្ងៃទៀតផុតឱសថវាទនៃការអនុគ្រោះពន្ធ១០ភាគរយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការក្រើនរំលឹកសារជាថ្មីថា នឹងមិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធចរាចរនៅ លើផ្លូវទេចាប់ពីឆ្នាំ២០២២ ដូច្នេះត្រូវប្រញាប់ទៅបង់ឲ្យហើយទៅ បើមិនដូច្នេះខាងគយ ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាសម្តេច ចេញតំណែងយ៉ាងណាក៏ដោយ ក៏លោក អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិ ច្ចនិងហិរញ្ញវត្ថុដដែល ដោយគ្មានផ្លាស់ប្តូរទេ ៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពន្យារពេលឲ្យលោក គុណ ញឹម ធ្វើជាមេគយដល់ឆ្នាំ២០២៥បន្តទៀត គ្មានអ្នកណាមកជំនួសបានទេ ព្រោះសម្តេចថា មានអ្នកខ្លះកំពុងរត់ការ ដើម្បីសុំធ្វើមេគយបន្ត។ សម្តេចបន្តថា “កុំអាលឲ្យគុណញឹម ចូលនិវត្តន៍ ខ្ញុំពន្យាពេលឲ្យដល់២០២៥ ទុកឲ្យធ្វើទំនើបកម្មគយនេះបន្តិចទៀត គយនេះ ដោយសារគាត់មិនទាន់ចាស់ទេ ។...
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីការលក់គយដែលមានបរទេសមកសុំទិញដោយចែកគ្នា៥០%ម្នាក់ តែសម្តេចមិនព្រមនោះទេ ព្រោះនេះស្មើនឹងលក់អធិបតេយ្យជាតិ។ សម្តេចបន្តថា ដោយសារខ្ញុំមិនព្រមនេះហើយ មានបរទេសខ្លះមិនពេញចិត្តខ្ញុំ រឿង ខ្ញុំក្បាលរឹងមិនលក់គយ។ បរទេសខ្លះគុំខ្ញុំយូរហើយ មិនមែនឥឡូវនេះទេរឿងលក់គយនេះ”៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួម ពិធីទិវាអន្តរជាតិ រំលឹកដល់ជន រងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម៕
បរទេស៖ មេទ័ពជើងទឹករបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការដាក់ពង្រាយនាវាចម្បាំងនាពេលថ្មីៗនេះរបស់ប្រទេសអាល្លឺម៉ង់ទៅក្នុងសមុទ្រចិនខាងត្បូង គឺជា ចេតនាចង់បង្ហាញដល់រដ្ឋាភិបាលទីក្រុងប៉េកាំងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង គ្រោងនឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងដែនទឹកដែលមានជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងពីនាវាចម្បាំង Bayern កាលពីថ្ងៃអង្គារ អនុឧត្តមនាវីឯក Kay-Achim Schonbach បាននិយាយថា...
បរទេស៖ លោក Ben Wallace រដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស បានជួបជាមួយអគ្គលេខាធិការ អង្គការណាតូ គឺលោក Jens Stoltenberg ដើម្បីពិភាក្សាអំពីស្ថានភាពនៅជិតព្រំដែនអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា «រដ្ឋមន្ត្រីការពារជាតិ លោក Wallace បាននិយាយជាមួយអគ្គលេខាធិការអង្គការណាតូលោក jens...
ភ្នំពេញ៖ ត្រឹមតែ ១ថ្ងៃក្រុមមន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF តាមបណ្ដារាជធានី ខេត្ដបានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង ៦តោន និងដកហូតទំនិញ មានភាពមិនអនុលោម ពីអាជីវករយកមករក្សាទុកជាង ១រយគីឡូក្រាម ហើយបានរកឃើញដេប៉ូប្រេងឥន្ធនៈ ៩ទីតាំងមានភាពមិនប្រក្រតី។ តាមរយៈគេហទំព័រ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានទម្លាយសំបុត្រសម្ងាត់របស់ លោក ហ៊ុន ម៉ាណែត សរសេរផ្ញើរមកកាន់សម្ដេចដើម្បីសុំរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការ ប្តេជ្ញារៀន យកបណ្ឌិតខាងសេដ្ឋកិច្ច ឱ្យបាន។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែល ពេលនោះកំពុងសិក្សា...
បរទេស ៖ ប្រទេសមីយ៉ានម៉ា បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្តើមទទួលយកប្រាក់ចិន ជារូបិយប័ណ្ណទូទាត់ផ្លូវការ នៅក្នុងឆ្នាំក្រោយ សម្រាប់ពាណិជ្ជកម្ម ជាមួយប្រទេសចិន ស្របពេល ដែលប្រទេសនេះ សម្លឹងចាប់ផ្តើមជាថ្មី នូវគម្រោងរួមមួយចំនួន និងជំរុញឲ្យមានចំណងមិត្តភាព សេដ្ឋកិច្ច កាន់តែជិតស្និទ្ធឡើង ជាមួយទីក្រុងប៉េកាំង ។ រដ្ឋាភិបាលយោធា របស់ប្រទេសមីយ៉ានម៉ា ដែលបានដណ្ដើមអំណាច ក្នុងរដ្ឋប្រហារនៅថ្ងៃទី០១...
បរទេស ៖ ប្រទេសថៃកាលពីថ្ងៃអង្គារ បានដាក់ចេញជាថ្មី នូវវិធានការដាក់ឱ្យនៅដាច់ពីគេ (ចត្តាឡីស័ក) ដោយសារវីរុសកូរ៉ូណា ទៅលើភ្ញៀវ ទេសចរបរទេស ដោយថៃ បានលុបចោលការមិនធ្វើចត្តាឡីស័ក សម្រាប់គម្រោងធ្វើដំណើរ ខណៈដែលព្រះរាជាណាចក្រនេះ កំពុងស្វែងរកការទប់ស្កាត់ការ រីករាលដាលរបស់វីរុស បំលែងថ្មីប្រភេទ អូមីក្រុង។ យោងតាមសារព័ត៌មាន INQUIRER.NET ចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី...
លោក សយ សុភាព ក្រើនរំលឹក អ្នកចង់អន្តរាគមន៏ លើបញ្ហាកាប់បំផ្លាញព្រៃលិចទឹក ឆាប់ដកដៃជាបន្ទាន់ (Video)https://dap-news.com/national/2021/12/22/208104/ សម្ដេចតេជោ ឯកភាពឱ្យសាងសង់ស្ពាន មួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម (Video)https://dap-news.com/national/2021/12/22/208050/ លោក គិន ភា ៖ អាមេរិកប្រើប្រាស់កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងបំបែកពិភពលោក ទៅជាប្លុកជាថ្មីម្តងទៀត...
ភ្នំពេញ៖ លោក ជួប សារីស៍ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានលើកឡើងថា សំណល់ថង់ប្លាស្ទីកបានបង្កផលប៉ះពាល់ដល់សង្គម បរិស្ថានជាច្រើន ជាពិសេសប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរថែមទៀតផង ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសចុះផ្សព្វផ្សាយអំពីការបំពុល និងការគ្រប់គ្រងប្លាស្ទីក នៅទីប្រជុំជនដល់និសិត្សនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ជួប សារីស៍ បានថ្លែងថា ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីរការយកចិត្ដទុកដាក់...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់ការវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសធាតុចង្រៃនាដើមខែ០១ ឆ្នាំ២០២២ ខាងមុខនេះហើយ។ តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ខតម្រូវភូតគាមអនាម័យស្ដង់ដាគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទាឱ្យម្ចាស់ចម្ការអនុវត្ដបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្ដកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្ដង់ដាកំណត់ឱ្យបានគ្រប់គ្រាន់។ ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃប្រទេសចិនបានយល់ព្រមអនុវត្ដដំណើរការវាយតម្លៃវិភាគហានិភ័យលើមៀនប៉ៃលិនតាមរយៈពីចម្ងាយតាមប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្មនៃប្រទេសកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ព្រមទាំងទទួលនូវសម្ភារមួយចំនួយជាជំនួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេច ស ខេង...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស៍ ដែលត្រូវបានរចនាឡើងដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ដុនបាស ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ លោក Zelensky បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកការទូតអ៊ុយក្រែននៅតំបន់ Ivano-Frankivsk ភាគខាងលិចប្រទេសឲ្យដឹងថា “យើងថែមទាំងបានសរសេរ ១០ ជំហានអំពីរបៀបធ្វើវាឱ្យបានលឿន។ វាជាឯកសារស្មុគ្រស្មាញ។...
សេអ៊ូល៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧,៤៥៦ ករណីទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៥៨៣,០៦៥ករណី ។ ករណីឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងពី ៥២០២ករណី នៅថ្ងៃមុន ដែលកើនឡើងលើសពី ៧០០០ករណីក្នុងរយៈពេល ៣ថ្ងៃ ដោយសារការធ្វើតេស្តមេរោគកាន់តែខ្ពស់នៅថ្ងៃធ្វើការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកើតឡើងវិញនាពេលថ្មីៗនេះ...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប៉ាឡេស្ទីន និងបន្តដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលត្រូវបានជាប់គាំងអស់រយៈពេល ៧ឆ្នាំកន្លងមក។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក Abbas បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឧបការីស្តីទីនៃការិយាល័យកិច្ចការភាគខាងកើតនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Yael Lempert នៅទីក្រុងរ៉ាម៉ាឡា។ កាសែត WAFA បានចុះផ្សាយថា លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារៈសិក្សាមួយចំនួន ពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ។ សូមបញ្ជាក់ថា អំណោយដែលជាការផ្តល់ជូនពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ មានដូចជា សៀវភៅសរសេរ ខ្មៅដៃ...
ភ្នំពេញ៖ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសាសក្រម តម្កល់ទោស ជនជាប់ចោទ ឈ្មោះ ទុំ ប៊ុនថន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ផ្សារដេប៉ូទី២...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ ២០២១នេះ បាន ផ្តន្ទោសយុវជនជាប់ចោទម្នាក់ ដាក់គុក កំណត់ ២០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ប្រព្រឹត្តនៅ សង្កាត់បឹងសាឡាង,...
ភ្នំពេញ ៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះទៅ ប្រជាពលរដ្ឋ អាចទិញឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស បានដោយក្នុង ១កំប៉ុង តម្លៃ៥៥ដុល្លារ។ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈ កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
