ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សី បានធ្វើការបាញ់បង្ហោះដោយជោគជ័យ នូវមីស៊ីលល្បឿនលឿន ជាងសំឡេង Tsirkon នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោកប្រធានាធិបតីនៅក្នុងកិច្ចប្រជុំរួមគ្នានៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងអប់រំថា “ការបាញ់បង្ហោះប្រព័ន្ធមីស៊ីលល្បឿនលឿន Tsirkon...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ១៥ករណី សុទ្ធតែជាករណីនាំចូល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន...
វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ សហរដ្ឋអាមេរិក (CDC) បានកាត់បន្ថយរយៈពេលច័តាឡីស័ក សម្រាប់បុគ្គលិកថែទាំសុខភាពដែលឆ្លង COVID-19 ដោយសារតែកង្វះបុគ្គលិកមន្ទីរពេទ្យ ដែលជំរុញដោយការកើនឡើង នៃករណីថ្មី និងការសម្រាកនៅមន្ទីរពេទ្យ។ CDC បានកែប្រែគោលការណ៍ណែនាំរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្តល់អនុសាសន៍ថាបុគ្គលិកថែទាំសុខភាព ដែលមិនមានរោគសញ្ញាត្រឡប់ទៅធ្វើការវិញបន្ទាប់ពី ៧ថ្ងៃជាមួយនឹងការធ្វើតេស្តអវិជ្ជមានដោយបន្ថែមថា “ពេលវេលានៅដាច់ដោយឡែកអាចត្រូវបានកាត់បន្ថយបន្ថែមទៀតប្រសិនបើមានការខ្វះខាតបុគ្គលិក” ។ ទីភ្នាក់ងារនេះក៏បានឲ្យដឹងផងដែរថា បុគ្គលិកទាំងនោះដែលបានទទួលវ៉ាក់សាំង ដែលបានណែនាំទាំងអស់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំង...
ញូវដេលី៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា យន្តហោះចម្បាំងធុន MiG-21 របស់កងកម្លាំងអាកាសឥណ្ឌា (IAF) បានធ្លាក់នៅរដ្ឋ Rajasthan ភាគខាងលិចប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ យន្តហោះបានធ្លាក់កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលហ្វឹកហាត់ ហើយមិនមានព័ត៌មានណាមួយ ដែលអាចរកបានអំពីអ្នកបើកយន្តហោះនោះទេ ហើយរដ្ឋាភិបាលឥណ្ឌា ក៏មិនបានបង្ហាញពីទំហំនៃការខូចខាតផងដែរ។ ប្រភពបានឲ្យដឹងថា “ល្ងាចនេះ...
ប៉េកាំង៖ ការលក់រថយន្តនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយនឹងឈានដល់ ២៧,៥ លានគ្រឿងក្នុងឆ្នាំ២០២២ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAC) ។ ទិន្នន័យបានបង្ហាញថា ការលក់រថយន្តដឹកអ្នកដំណើរត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ២៣ លានគ្រឿងនៅឆ្នាំក្រោយ កើនឡើង ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការលក់រថយន្តពាណិជ្ជកម្មត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៦ភាគរយមកនៅត្រឹម...
ភ្នំពេញ ៖ យោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យកីឡាករ ចំនួន២រូប ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។ យោងតាមសារតេឡេក្រាមរបស់ ក្រសួងអប់រំ នាថ្ងៃទី២៦...
បរទេស៖ ការសម្រេចចិត្តរបស់លីទុយអានី អនុញ្ញាតឲ្យតៃវ៉ាន់ បើកការិយាល័យតំណាងមួយ នៅក្នុងប្រទេស ក្នុងមួយរយៈពេលកន្លងមកនេះ ហាក់ដូចជាមិនសូវល្អ ជាមួយនឹងប្រទេសចិនទេ ហើយមហាយក្សអាស៊ី ហាក់កំពុងតែធ្វើការប្រឹងប្រែង យ៉ាងជាក់លាក់ ដើម្បីចាត់វិធានការដ៏ខ្លាំងក្លាធានាថា ប្រទេសដទៃមិនអនុវត្តតាម។ ជាដំណាក់កាលដំបូង ចិនបានបន្ថយចំណងមិត្តភាពផ្លូវការរបស់ខ្លួនជាមួយនឹងប្រទេសលីទុយអានី ឲ្យមកនៅក្រោមកម្រិតឯកអគ្គរដ្ឋទូត ហើយបន្ទាប់មកដើម្បីបន្ថែមការបង្ខិតបង្ខំ ប្រទេសចិន ហាក់កំពុងតែធ្វើការគម្រាម បញ្ជូនប្រទេសនៅ តំបន់សមុទ្របាល់ទិកមួយនេះ ទៅកាន់ធុនសម្រាមប្រវតិ្តសាស្ត្រ។...
បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រថា ល្បែងសង្គ្រាមដែលធ្វើឡើង នៅក្នុងសប្ដាហ៍នេះ ដោយប្រទេសអ៊ីរ៉ង់ ក្នុងតំបន់ឈូងសមុទ្រ គឺមានបំណងបញ្ជូន ការព្រមានមួយ ដល់ប្រទេសអ៊ីស្រាអែល ស្របពេលដែលមានក្តីព្រួយបារម្ភ ពីភាពអាចទៅរួចដែលអ៊ីស្រាអែល នឹងផ្តោតគោលដៅលើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់។ លោកឧត្តមសេនីយ នៃកងកម្លាំងការពារបដិវត្តន៍ Hossein Salami បាននិយាយលើកញ្ចក់ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ថា សមយុទ្ធទាំងនេះ...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រថា ខ្លួនមានក្តីរំពឹងថា សហរដ្ឋអាមេរិកថា នឹងធ្វើការឆ្លើយតបនៅខែក្រោយ ចំពោះសំណើរបស់ទីក្រុងមូស្គូ ឲ្យមានការធានាសន្តិសុខ ដោយបដិសេធមិនទទួល ប្រទេសអ៊ុយក្រែន ឲ្យចូលជាសមាជិក របស់អង្គការសម្ពន្ធមិត្ត យោធាណាតូ។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ តាមសេចក្តីរាយការណ៍ បានជំរុញលោកខាងលិចឲ្យតម្រូវតាមការទាមទាររបស់លោករុស្ស៊ីភ្លាមៗ ដោយចោទសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ពីបទរក្សាវត្តមានយោធា...
បរទេស៖ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ របស់ប្រទេសអ៊ីរ៉ង់ IRNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា កងកម្លាំងការពារបដិវត្តន៍ យោធាប៉ារ៉ា របស់ប្រទេសអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងវាយប្រហារទៅដី ទៅលើដីចំនួន១៦គ្រាប់។ សេចក្តីរាយការណ៍ នៃកាសែតនោះបាននិយាយថា កងកម្លាំងការពារបដិវត្តន៍ បានបាញ់មីស៊ីលចំនួន១៦គ្រាប់ នៅក្នុងអំឡុងសមយុទ្ធយោធា ដែលកំពុងប្រព្រឹត្តទៅដ៏ធំមួយ នៅភាគខាងត្បូងប្រទេស និងបានប្រាប់ឈ្មោះមីស៊ីល ដែលបានបាញ់ទាំងនោះថា គឺមីស៊ីល Emad មីស៊ីល...
បរទេស៖ មនុស្សរាប់លាននាក់ កំពុងប្រឈមមុខ នឹងការរំខានដល់ការធ្វើដំណើរ និងបង្កើនការរឹតបន្តឹងលើវីរុសកូវីដ១៩ ក្នុងឱកាសបុណ្យណូអែល ដោយសារការកើនឡើងនៃការឆ្លងវីរុសបំលែងថ្មី Omicron ដែលឈានទៅដល់ការមើលឃើញពីការរឹតបន្តឹងសុវត្ថិភាព ហើយជើងហោះហើរត្រូវបានលុបចោល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសអ៊ីតាលី អេស្បាញ និង ប្រទេសក្រិក បានឱ្យប្រជាជនពាក់ម៉ាស សម្រាប់ជាកាតព្វកិច្ចនៅខាងក្រៅផ្ទះ...
ប៊ូហ្គូតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ទិសដៅនៃជើងហោះហើរទៅ និងមកពីរដ្ឋធានីប៊ូហ្គូតា របស់ប្រទេសកូឡុំប៊ី នឹងត្រូវបានផ្លាស់ប្តូរ ដោយសារតែផ្សែងភាយចេញពីភ្នំភ្លើង Nevado del Ruiz ហើយវាអាចបណ្តាលឱ្យមានការពន្យារពេល ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។ ទីភ្នាក់ងារនេះបានលើកឡើង នៅលើបណ្តាញសង្គម Twitter...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ចំនួន៦.២៣៣ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួន អ្នកឆ្លងសរុបកើនដល់៥៩៦.២០៩នាក់ ។ ករណីផ្ទុកវីរុសប្រចាំថ្ងៃបានថយចុះពី៦.៩១៨នាក់ កាលពីថ្ងៃមុន ដោយសាររដ្ឋាភិបាល បានរឹតបន្តឹងវិធានការប្រឆាំងមេរោគ ។ ការកើតឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងជំងឺជាចង្កោមតូចៗ...
បរទេស៖ មន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-19 ត្រូវការអុកស៊ីសែន យ៉ាងហោចណាស់ ១៧០ តោនក្នុងមួយថ្ងៃ ប៉ុន្តែគ្រឿងបរិក្ខារ ក្នុងទីក្រុងហូជីមិញ អាចផ្គត់ផ្គង់បានត្រឹមតែ ១៥០តោន ប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរដ្ឋបាលក្រុង ពេលនេះផលិតកម្ម និងសកម្មភាពអាជីវកម្ម...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងពេលថ្មីៗនេះ បានលើកឡើងជាថ្មី នូវការព្រមានរបស់លោកស្រី ចំពោះប្រទេសរុស្ស៊ីថា ការឈ្លានពានណាមួយចូល ទៅក្នុងប្រទេសអ៊ុយក្រែន នឹងជាកំហុសបង់តម្លៃដ៏ធំមួយ ប៉ុន្តែលោកស្រីស្វាគមន៍ ចំពោះឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលមកពិភាក្សាគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ការឈ្លានពានណាមួយរបស់រុស្ស៊ី នឹងជាកំហុសយុទ្ធសាស្ត្រដ៏ធំសម្បើមមួយ ហើយនឹងបានជួបជាមួយភាពរឹងមាំ ដែលរួមមានទាំងទណ្ឌកម្មរួមគ្នារបស់សម្ពន្ធមិត្ត ដាក់ឲ្យមានការបង់តម្លៃដ៏ធ្ងន់ធ្ងរ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមមន្ត្រីបានលើកថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ នៅថ្ងៃសុក្រនេះ នូវក្រុមដំបូងនៃការឆ្លងវីរុស ក្នុងស្រុករបស់ខ្លួន ពីវីរុសបំប្លែងខ្លួនថ្មី Omicron នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេសថៃឡង់ដ៏ ។ លោកស្រី Apisamai...
បរទេស៖ ក្រុមពួកឧទ្ទាមបាននិយាយថា យោធារបស់ប្រទេសមីយ៉ានម៉ា បានធ្វើការវាយប្រហារ តាមអាកាសបន្ថែមទៀត លើតំបន់ពួកបះបោរគ្រប់គ្រងមួយកន្លែង នៅជិតព្រំដែនថៃ ក្នុងដំណើរកើនឡើងនៃអំពើហិង្សាដ៏ថ្មីបំផុត ដែលធ្វើឲ្យមនុស្សរាប់រាយនាក់ រត់ភៀសខ្លួនចូលទៅក្នុងប្រទេសថៃ។ សហភាពជាតិការ៉ែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពួកយោធាបានធ្វើការវាយប្រហារ តាមអាកាសយ៉ាងតិចចំនួនពីរ និងបានបាញ់កាំភ្លើងធំមួយចំនួន ទៅលើតំបន់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជិតព្រំដែនថៃនិងមីយ៉ានម៉ា កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ អ្នកសារព័ត៌មានរបស់រ៉យទ័រមួយរូប នៅទីក្រុង Mae...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមយុទ្ធនាការមួយ នៅថ្ងៃសុក្រនេះ ដើម្បីរៃអង្គាស ប្រាក់ចំនួន១០៧,២លានដុល្លារ ដែលជាជំនួយសម្រាប់ជនរងគ្រោះដោយព្យុះទីហ្វុង Rai ដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ។ អ.ស.ប បានឲ្យដឹងថា ប្រាក់នេះនឹងត្រូវបានកំណត់គោលដៅទៅកាន់មនុស្សចំនួន៥៣០.០០០នាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត...
ដាកាៈ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ប៉ូលិសបានលើកឡើងថា យ៉ាងហោចណាស់ មនុស្ស៣៧នាក់បានស្លាប់ នៅគ្រាដែលសាឡាង ពេលយប់ ដែលមានមនុស្សច្រើនកកកុញ បានឆាបឆេះនៅក្នុងប្រទេស បង់ក្លាដេស នៅថ្ងៃសុក្រ ខណៈដែលអ្នកដំណើរភ័យរន្ធត់ បានលោតពីលើសាឡង់ នោះដើម្បីគេចចេញពីភ្លើង ដែលកំពុងឆាបឆេះ...
បរទេស៖ គណបក្សកាន់អំណាច របស់ កោះតៃវ៉ាន់និងជប៉ុន នៅថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការទាំងស្រុង លើបន្ទះឈីប និងប្រារប្ធធ្វើកិច្ចពិភាក្សាគ្នា ជាប្រក្រតី នេះបើតាមការនិយាយឲ្យដឹងពី សមាជិកសភាតៃវ៉ាន់ ក្រោយអ្វីដែលជាកិច្ចពិភាក្សាគ្នា ជាក់ស្តែងរវាងរដ្ឋាភិបាលទាំងពីរ។ តាមសេចក្តីរាយការណ៍ បើទោះជាកោះតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិ និងប្រទេសជប៉ុន មិនមានចំណងមិត្តភាពការទូតផ្លូវការក៏ដោយ ក៏ប្រទេសទាំងពីរមានចំណងមិត្តភាពក្រៅផ្លូវការដ៏ជិតស្និទ្ធ ហើយទាំងពីរ សុទ្ធមានក្តីព្រួយបារម្ភដូចគ្នា...
បរទេស៖ វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ ពីបរទេសដ៏ធំបំផុត របស់អាស៊ាន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគម្រោងសកម្មចំនួន ១៨៨ និងមានដើមទុន ចុះបញ្ជីសរុបចំនួន ២,៨៥ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា មន្ត្រីបាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ រវាងប្រធានាធិបតីវៀតណាម លោក...
បរទេស៖ សមាគម បានប៉ាន់ប្រមាណថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣ ទៅ៤ទ្រីលានដុង ដែលស្មើនឹង ១៣១ ទៅ១៧៥លានដុល្លារ ប្រសិនបើរថយន្តកុងតឺន័រចំនួន ៦ ២០០ គ្រឿង នៅតែជាប់គាំងនៅព្រំដែន វៀតណាម-ចិន បន្តទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ មុននេះ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បាននិយាយថា គោលនយោបាយដើម្បីទាញអ៊ុយក្រែន ចូលទៅក្នុងអង្គការ ណាតូ និងដាក់ពង្រាយមីស៊ីល នៅជិតព្រំដែនរុស្ស៊ី គឺបានបង្កឲ្យមានហានិភ័យយោធាធ្ងន់ធ្ងរ រហូតដល់ជម្លោះទ្រង់ទ្រាយធំនៅអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Aleksey...
ភ្នំពេញ៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែងរបស់លោកក្នុងសកម្មភាពកសាងសង្គមជាតិ។ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបំពាក់គ្រឿងឥស្សរិយយសនេះ ជូនឧកញ៉ា ឡេង ប្រុស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺន ជំនាន់ទី២៧ និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស។ ឧកញ៉ា បានបង្ហាញនូវទឹកចិត្តរីករាយជាខ្លាំង ចំពោះការទទួលបាន នូវគ្រឿងឥស្សរិយយសនេះ។ លោកបានគោរពថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ដែលបានប្រោសប្រទាន គ្រឿងឥស្សរិយយស និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រោសប្រទានគ្រឿងឥស្សរិយយស។ ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅ ឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើត ក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារ ជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យ អចលនទ្រព្យនាំឱ្យទទួលបាន ជោគជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូន ត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។ ឧកញ៉ា ឡេង ប្រុស បានចាត់ទុកការចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល គឺជាការងារដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យជាតិកាន់រីកចម្រើន និងរុងរឿង៕
ម៉ុស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអំឡុងសន្និសីទកាសែត ប្រចាំឆ្នាំរបស់លោកថា ទំនាក់ទំនងល្អរវាង ចិន-រុស្ស៊ី ជួយផ្ដល់នូវស្ថេរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោកពូទីន បានឲ្យដឹងនៅពេលឆ្លើយសំណួរដែលលើកឡើងដោយកាសែតស៊ីនហួថា ប្រទេសរុស្ស៊ី និងចិន បានបង្កើត “ភាពជាដៃគូដ៏ទូលំទូលាយនៃលក្ខណៈយុទ្ធសាស្ត្រ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ” ។ លោកបានកត់សម្គាល់ថា...
ហាណូយ៖ វៀតណាម បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៣៧៧ករណី ដែលក្នុងនោះមាន ១៦,៣៦៧ករណីឆ្លងក្នុងស្រុក និង ១០ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយរបស់វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ ដោយមានចំនួន ១,៧៧៤ ករណី បន្ទាប់មកខេត្ត Ca Mau...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ការពង្រីកទៅទិសខាងកើត នៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) គឺមិនអាចទទួលយកបាននោះទេ ហើយគួរតែមានការធានា សន្តិសុខនៅក្នុងទ្វីបអឺរ៉ុប។ លោក ពូទីន បានឲ្យដឹងក្នុងសន្និសីទកាសែត ប្រចាំឆ្នាំរបស់លោកថា រុស្ស៊ីមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ឡើយ ហើយវាគឺជាការពង្រីក ឥតឈប់ឈររបស់ណាតូ ដែលបានបង្កការគំរាមកំហែង...
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានណែនាំបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវថែរក្សាសុខភាព និងផ្ដោតអារម្មណ៍លេីការប្រឡង ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡង។ យោងតាមសារតេឡេក្រាមរបស់ ស.ស.យ.ក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «ថ្ងៃស្អែក ជាថ្ងៃប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០២១-២០២២ ក្រុមគ្រួសារ ស.ស.យ.ក...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមហ្វរសប៊ុកផេក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ សម្ដេច ទៀ បាញ់...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
