ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំ កិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ព្រមទាំងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ នៅថ្ងៃទី៩...
បង់ដាសេរី បេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានរាយការណ៍ថា មិនមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអាទិត្យនេះ ដែលមានអ្នកឆ្លងជំងឺសរុប នៅថេរចំនួន១៥១នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនទាន់មានអ្នកជាសះស្បើយ បន្ថែមទៀតត្រូវបានកត់ត្រានោះទេ ដោយរក្សាតួលេខនៃអ្នកជាសះស្បើយ សរុបចំនួន១៤៧នាក់ ។ មានអ្នកជំងឺតែម្នាក់គត់ នៅតែបន្តព្យាបាលនៅមជ្ឈមណ្ឌល...
បរទេស៖ ម្ចាស់ក្សត្រី អេលីហ្សាបែតទី ២ របស់ចក្រភពអង់គ្លេស តែងតែយកព្រះទ័យទុកដាក់ និង ស្រឡាញ់ជាមួយសត្វសុនខ។ ជាអកុសលថ្មីៗនេះ ម្ចាស់ក្សត្រីបានបាត់បង់សត្វចិញ្ចឹម ជាទីស្រឡាញ់របស់ទ្រង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមគេហទំព័រ The Sun ថា ម្ចាស់ក្សត្រីអេលីហ្សាបែតទី ២...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក លោកដូណាល់ត្រាំ បានអះអាងជាថ្មីនូវការលួចបន្លំសន្លឹកឆ្នោត ក្នុងអំឡុងពេលនៃការជួបជុំមួយ កាលពីថ្ងៃសៅរ៍នៅទីក្រុង Valdosta រដ្ឋ Georgia ដោយលោកអះអាងថា លោកបានឈ្នះការបោះឆ្នោត ប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាដោយសំឡេងដ៏ច្រើន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដូណាល់...
បរទេស៖ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្តីបាននិយាយ នៅថ្ងៃអាទិត្យថា ការឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនថៃ ដែលត្រឡប់មកពីទីប្រជុំជនខេត្ត Tachileik ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា គឺនឹងមិនបង្កឱ្យមានរលកថ្មី នៃវីរុសថ្មីនេះនៅក្នុងប្រទេសថៃនោះទេ ហើយក៏មិនបណ្តាលឱ្យមាន ការបិទប្រទេសនោះដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបាតុករបារាំងរាប់សិបនាក់បានប៉ះទង្គិចជាមួយប៉ូលិស ក្រុងប៉ារីសសាជាថ្មីក្នុង ការធ្វើបាតុកម្មប្រឆាំងមួយទៅនឹង សេចក្តីព្រាងច្បាប់សន្តិសុខដ៏ចម្រូងចម្រាស។ ប្រភពដដែលបានសរសេរទៀតថា ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបន្ទាប់ពី ក្រុមអ្នកតវ៉ាបាននាំគ្នាបង្កសកម្មភាពដូចជា ការអង្រួនកញ្ចក់បង្អួចហាងនិងរថយន្តជាច្រើន។ គួរឲ្យដឹងដែរថាការប្រមូលផ្ដុំគ្នាជិត ១០០ កន្លែងគឺត្រូវបានគ្រោង ធ្វើនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ដើម្បីប្រឆាំងទៅនឹង សេចក្តីព្រាងច្បាប់ថ្មីដែលចាត់ទុកថា ការថតរូបទៅលើប៉ូលីស គឺជាចេតនាអាក្រក់។ ក្រុមអ្នកប្រឆាំងនិយាយថាច្បាប់នេះធ្វើឱ្យប៉ះពាល់ ដល់សេរីភាពសារព័ត៌មាន និងគឺជាការចងក្រងឯកសារដ៏ឃោរឃៅ របស់ប៉ូលីសបារាំង៕...
បរទេស៖រដ្ឋមន្ត្រីមួយរូបរបស់ប្រទេសបារាំង បាននិយាយថា សហភាពអឺរ៉ុបនឹងដកប្រទេសប៉ូឡូញនិងហុងគ្រី ចេញពីគម្រោងជំនួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសទាំងពីរនេះ នៅតែបន្តប្រឆាំងកិច្ចប្រឹងប្រែងផ្សារ ភ្ជាប់ការផ្តល់មូលនិធិចំនួន១,៨ពាន់ពាន់លានអឺរ៉ូ ជាមួយនឹងការអនុវត្តបទបញ្ញត្តិច្បាប់នោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានមានប្រសាសន៍ថា ទង្វើបែបនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារ ឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា ភូតកុហក់ របស់ជនអាក្រក់ដែរ។ សម្តេចតេជោ ឡើងបែបនេះ បន្ទាប់ពីមានការចែកចាយ ពាក្យចចាមអារ៉ាម ថា មានការស្នើសុំដាក់ប្រទេស ក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញ។...
បរទេស៖ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ បានរាយការណ៍ករណីមេរោគកូរ៉ូណាថ្មីចំនួន៦៣១ ដែលជាការកើនឡើងដ៏ខ្ពស់បំផុតក្នុងរយៈពេល៩ខែ នៅមុនពេលការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលគេរំពឹងទុក ថាតើត្រូវរឹតបន្តឹងបន្ថែមនូវគោលការណ៍គម្លាតទំនាក់ទំនងសង្គមទៀតឬយ៉ាងណា ស្របពេលដែលអាជ្ញាធរសុខាភិបាល ប្រឹងប្រែងទប់ស្កាត់រលក់ទី៣នៃការផ្ទុះឆ្លង។ ក្រោយការអនុវត្តរឹតបន្តឹងកាន់តែខ្លាំងឡើង នៅថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងធ្វើការសម្រេចចិត្តនៅថ្ងៃអាទិត្យនេះ ថាត្រូវដាក់វិធានការថ្មីក្នុងប្រទេស ដែលធ្លាប់ឃើញជោគជ័យពីមុន តាមរយៈការតាមដានយ៉ាងខ្លាំងក្លាលើការទាក់ទងគ្នា និងវិធានការដទៃផ្សេងទៀត។ គួរបញ្ជាក់ថា តាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ...
បរទេស៖ប្រទេសចិននិងសហរដ្ឋអាមេរិក ចំាបាច់ត្រូវតែដំណើរការរួមគ្នា ជាមួយសុឆន្ទៈ ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព នេះបើតាមសម្តីរបស់ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសៅរ៍ ស្របពេលដែលចំណងមិត្តភាព ប្រទេសទាំងពីរ នៅតែមានការធ្លាក់ចុះខ្លាំង។ លោកឯកអគ្គរដ្ឋទូត Cui Tiankai បាននិយាយប្រាប់សន្និសីទប្រចាំឆ្នាំនៃវិទ្យាស្ថានសិក្សាចិន-អាមេរិក តាមរយៈវីដេអូខលថា “ក្នុងគោលបំណងឲ្យចំណងមិត្តភាពស្ថិតនៅលើផ្លូវត្រូវ ដើម្បីឲ្យមានភាពប្រសើរឡើងពិតប្រាកដនៃចំណងមិត្តភាពនោះ ភាគីទាំងពីរត្រូវតែធ្វើដំណើរការជាមួយសុឆន្ទៈនិងជំនឿដ៏ល្អ ហើយខ្ញុំមិនគិតថា ប្រទេសចិនគួរតែធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្តនៅទីនេះទេ”។ គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរ...
សៀមរាប៖ដោយមានការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងសាខាខេត្តសៀមរាបលោក ហ៊ុន ប៉ូគា និង លោកញ៉ែម សំណាង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់តាំងលោក សឹង្ហ សំរឹទ្ធិ ដឹកនាំក្រុមការងារ ដើម្បីប្រគល់ជូន ម៉ាស់ និង...
មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាល បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក Cesar Binag មេបញ្ជាការក្រុមការងាររួមរបស់ហ្វីលីពីន ដើម្បីការពារវីរុសកូវីដ១៩បាននិយាយថា ប៉ូលីសនៅទីក្រុងម៉ានីលនឹងប្រើរំពាត់ផ្តៅប្រវែង១ម៉ែត្រ ដើម្បីឱ្យប្រជាជនរក្សាគម្លាតសង្គមនៅក្នុងតំបន់សាធារណៈ ចំពេលមានការរីករាលដាលនៃវីរុសឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន PNA ថាឧត្តមសេនីយ៍ Binag បាននិយាយថា អាជ្ញាធរបានសំរេចចិត្តបង្កើនចំនួនមន្រ្តីប៉ូលិសនៅកន្លែងដែលមានមនុស្សច្រើនដូចជា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ ឌីន អ្នក នាំពាក្យ ក្រសួង សុខាភិបាល បាន ពន្យល់ ពីការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩ ។ លោកស្រី ឱ វណ្ណ ឌីន បានពន្យល់ដូចតទៅនេះ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩...
បរទេស៖ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិកចេញពីប្រទេសសូម៉ាលី តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប្រជាពលរដ្ឋសូម៉ាលីមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្ត និងបានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកថ្មីធ្វើការផ្លាស់ប្តូរចំពោះការសម្រេចចិត្តនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី លោក Ayub Ismail Yusuf បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសសូម៉ាលី នៅក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការប្រយុទ្ធយ៉ាងជោគជ័យ លើពួកអាល់សាបាប និងបណ្ដាញភេវកម្មពិភពលោករបស់ពួកគេនោះ គឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់”។ ...
បរទេស៖ប្រទេសចិននៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះសម្ពាធសហរដ្ឋអាមេរិក លើក្រុមហ៊ុនចិន និងបានស្នើឲ្យអាមេរិកឈប់បំពានគោលគំនិតសន្តិសុខជាតិ ក្រោយរដ្ឋបាលលោក ត្រាំ បានដាក់បន្ថែមក្រុមហ៊ុន SMIC និង CNOOC របស់ប្រទេសចិន ក្នុងបញ្ជីខ្មៅស្តីពីការពារជាតិ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី...
បរទេស៖ អ្នកកាសែតល្បីឈ្មោះ Sorrayuth Suthassanachinda , មេដឹកនាំបាតុករអាវក្រហមលោក Nattawut Saikuar និងអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Boonsong Teriyapirom នឹងទទួលបានការបន្ធូរបន្ថយទោស បន្ទាប់ពីព្រះមហាក្សត្រថៃ បានផ្តល់ការលើកលែងទោសដល់អ្នកទោសនៅទូទាំងប្រទេសដើម្បីអបអរសាទរទិវាលោកឪពុក និងពិធីបុណ្យចម្រើនព្រះជន្មអតីតព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៥...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា នៅពេលថ្មីៗនេះ បានពិភាក្សាគ្នាជាមួយប្រទេសរបស់លោក ស្តីពីលទ្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាត់ទុកចលនាពួកឧទ្ទាមហូធី ដែលមានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ ថាជាក្រុមភេរវកម្ម។ ក្នុងការឆ្លើយតបចំពោះសំនួរមួយ ដែលសួរថា តើការបញ្ជីខ្មៅដ៏មានសក្តានុពល គឺត្រូវបានលោក David Schenker លើកឡើងនៅក្នុងដំណើរទស្សនកិច្ចទីក្រុង Muscat នាពេលថ្មីៗដែរឬក៏ទេនោះ លោក Sayyed Badr...
បរទេស៖ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាជាច្រើនសប្តាហ៍មកហើយដែលអ្នកជំនាញបានព្រមាន ពលរដ្ឋអាមេរិកពីការកើនឡើងនូវស្ថានភាពដ៏អាក្រក់អំពីបញ្ហារាតត្បាតកូវីដ១៩ នៅរដូវរងានេះទៅទូទាំងប្រទេស។ ប៉ុន្តែមកដល់ពេលនេះពេលវេលា គឺបានមកដល់រួចទៅហើយគិតចាប់រាប់ពី California ទៅដល់ Kansas និងពី Massachusetts ទៅដល់ Floridaនៅគ្រប់ទីកន្លែងទាំងដុកទ័រគលានុបដ្ឋាយិកា និងអ្នករៀបចំម្ហូបអាហារបាននាំគ្នាត្រៀមខ្លួនយ៉ាងមុតម៉ាំងសម្រាប់ រដូវកាលដ៏អាក្រក់នេះ។ ជាច្រើនខែមកហើយដែលពួកគេបានប្រឹងប្រែង អស់ពីសមត្ថភាពទាំងដែលការរីករាលដាលបានកើនឡើងយ៉ាងខ្លាំងដដែល ឥតឈប់ឈរប៉ុន្តែគេនៅតែមានការសង្ស័យថាកម្រិតធ្ងន់ធ្ងរជាងនេះគឺនៅមិនទាន់ មកដល់ចំណុចកំពូលនៅឡើយ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃព្រហស្បតិ៍...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា ទិន្នន័យបានមកពីក្រុមអាជ្ញាធរសុខភាពបានបង្ហាញថា ពលរដ្ឋចំនួន១១.២២១នាក់បានធ្វើតេស្តវិជ្ជមាននៃវីរុសកូរ៉ូណា គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺទូទំាងប្រទេសកើនឡើងជិត២,២៧លាននាក់ ហើយកាលពីថ្ងៃសុក្រ ប្រទេសបារាំង បានបន្តថយចុះ ដែលបានមើលឃើញថា ចំនួនអ្នកឆ្លងជំងឺបានថយចុះជាបន្តបន្ទាប់ ។ តួលេខប្រចាំថ្ងៃ បានថយចុះជាងតួលេខកាលពីថ្ងៃព្រហស្បតិ៍ ដែលមានចំនួន១២.៦៩៦នាក់ រួមទាំងកំណត់ត្រា ក្រោម៦០.៤៨៦នាក់ដែលត្រូវបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ហើយបារាំង...
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ ដោយក្នុងមួយគ្រួសារ ចំណាយអស់៣៥០០ដុល្លារ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គ្រួសារដែលអភិបាលខេត្តកណ្ដាល ប្រគល់ផ្ទះជូន រួមមាន ៖ ទី១-គ្រួសារលោកយាយ ខឹម...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញរបាយការណ៍ ប៉ាន់ប្រមាណថា ស្ត្រីកម្ពុជាច្រើនជាងម្នាក់ ក្នុង ចំណោមស្ត្រី៥នាក់ ធ្លាប់ទទួលរងអំពើហិង្សាពីដៃគូ របស់ពួកគេដែលចំនួននេះអាចនឹងកើនឡើងអំឡុង ពេលកូវីដ១៩។ បើតាម CCHR អំពើហិង្សានេះអាចត្រូវបានប្រព្រឹត្តឡើង ដោយដៃគូស្នេហា សមាជិកគ្រួសារ សហការី អ្នកស្គាល់គ្នា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវចុះបិទជាបណ្ដោះ អាសន្នភ្លាមៗចំពោះ ទីតាំងអាជីវកម្ម និងហាងទាំងឡាយណា មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការចម្លងវិរុសកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ ។ បទបញ្ជារបស់សម្ដេចតេជោហ៊ុនសែនបែបនេះបានធ្វើឡើងបន្ទាប់ពីមាន កន្លែងអាជីវកម្ម និងហាងមួយចំនួន មិនបានគោរព តាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដែលនាំឲ្យឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍មានការកើនឡើង។...
បរទេស៖ទីបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រសហរដ្ឋអាមេរិក B-52 បានចូលរួមធ្វើសមយុទ្ធជាមួយយន្តហោះចម្បាំងណាតូ នៅពីលើដែនសមុទ្រ Barents ជាប់ព្រំដែនប្រទេសន័រវេសនិងប្រទេសរុស្ស៊ី។ បេសកកម្មនោះ សង្កត់ធ្ងន់លើសមយុទ្ធបញ្ចូលរួមគ្នា នៅពីលើសមុទ្រតំបន់អាក់ទិក រវាងយន្តហោះទម្លាក់គ្រាប់មកពីកងយន្តហោះទម្លាក់គ្រាប់លេខ៥របស់មូលដ្ឋានកងទ័ពអាកាស Minot រដ្ឋដាកូតាខាងជើង និងយន្តហោះចម្បាំងF-16 របស់ប្រទេសក្រិកនិងន័រវេស។ គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ដែលគេស្គាល់ឈ្មោះថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សមាគមស្រូវអង្ករថៃ កាលពីថ្ងៃសុក្របានប្រកាសថា អង្ករផ្កាម្លិះរបស់ថៃចំនួន១០៥មុខខុសៗគ្នា ត្រូវបានគេប្រសិទ្ធិនាមថា ជាអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំនេះ នៅឯសន្និបាតពាណិជ្ជករស្រូវអង្ករពិភពលោកឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ។ សមាគមបានឲ្យដឹងថា ការប្រកួត បានធ្វើឡើងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ។ សន្និបាតប្រចាំឆ្នាំ ក៏បានរាប់បញ្ចូលទាំងការប្រជែងអង្ករល្អបំផុត ហើយអង្ករផ្កាម្លិះ១០៥ប្រភេទខុសៗគ្នា ត្រូវបានគេដាក់ចូលរួមប្រកួតនៅក្នុងឆ្នាំនេះ...
ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហើបពីគម្រោងត្រៀមព្រះរាជ្យក្រឹត្យទូលថ្វាយទៅ ព្រះមហាក្សត្រនិងរដ្ឋសភាក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបណ្ដាលមកពីចម្លងវីរុសចូលសហគមន៍មិនមានភាពធូរស្រាល។ ការលើកឡើងរបស់សម្តេចតេជោធ្វើឡើងតាមរយៈសារជាសំឡេងមួយចេញផ្សាយនៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២០នេះ។ សម្ដេចបន្តថា «ខ្ញុំសូមនិយាយដោយត្រង់ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជ្យក្រឹត្យដើម្បីថ្វាយសារលិខិតទៅព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងព្រាងអនុក្រឹត្យសម្រាប់ប្រធានរដ្ឋសភា ព្រឹទ្ធសភារួចស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហានបែបនេះនោះទេ ព្រោះវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាគាំងទាំងស្រុងតែម្ដង ប្រសិនបើបិទប្រទេសឬបិទផ្នែកណាមួយដូចជារាជធានីភ្នំពេញឬខេត្តណាមួយ»។ បើតាមប្រមុខរាជរដ្ឋាភិបាលការបិទប្រទេសឬផ្នែកណាមួយដែលបណ្ដាលមកពីកូវីដ១៩វានឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋជាក់ជាមិនខាន។ បើតាមសម្ដេចតេជោ ជំនួសឲ្យការបិទប្រទេសប្រជាពលរដ្ឋត្រូវចូលរួមសហការក្នុងការអនុវត្តវិធានការសុវត្ថិភាពដើម្បីបញ្ចៀសនិងកាត់បន្ថយការចម្លងចូលសហគមន៍។ សម្ដេចតេជោបន្ថែមថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ចំនួន៦៩៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៧៥.៩៦៤នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តក៏បានរកឃើញថា មានអ្នកឆ្លងជំងឺ៤៦.៨៨៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសប្រេស៊ីល កើនឡើងដល់៦.៥៣៣.៩៦៨នាក់ ។ រដ្ឋសៅប៉ូឡូ ជាចំណុចកណ្តាលនៃការផ្ទុះជំងឺនៅក្នុងប្រទេស ដែលបានចុះក្នុងបញ្ជីដោយមានអ្នកស្លាប់ចំនួន៤២.៧៨៨នាក់...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានលើកឡើងកាលពីថ្ងៃសុក្រថា ក្រុមសកម្មប្រយុទ្ធរបស់បូកូហារ៉ាម ត្រូវបានសម្លាប់ បន្ទាប់ពីមានប្រតិបត្តិការចម្រុះតាមដែនអាកាស ដែលបានធ្វើឡើងដោយយោធានីហ្សេរីយ៉ា នៅតំបន់ព្រៃ Sambisa ដែលស្ថិតនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។ លោក John Enenche អ្នកនាំពាក្យមកពីអង្គភាពយោធា បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅក្រុងអាប៊ូចា ថា យន្តហោះវាយប្រហារដែនអាកាស បានអនុវត្តការវាយលុកកាលពីថ្ងៃទី០១...
សេអ៊ូល៖ អ្នកការទូតសហរដ្ឋអាមេរិកម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនិងត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់តម្លៃរួមរបស់ពួកគេ និងពិនិត្យមើលឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ អ្នកការទូតកូរ៉េខាងត្បូង ម្នាក់នៅទីនេះបានយល់ស្របលើតម្រូវការសម្រាប់សម្ព័ន្ធមិត្ត ដើម្បីធ្វើការជាមួយគ្នា ប៉ុន្តែបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាក់ចេញគោលដៅរួមរបស់ពួកគេជាមុនសិន។ តាមសម្តីរបស់លោក Marc Knapper ឧបការីរងរដ្ឋលេខាធិការនៃប្រទេសកូរ៉េ និងជប៉ុន បានឲ្យដឹងថា “យើងមានទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង ហើយទំនាក់ទំនងដែលខ្ញុំគ្រោងនឹងធ្វើទៅមុខខ្ញុំចង់និយាយពីព្រោះថា វាអាស្រ័យទៅលើប្រភេទគុណតម្លៃ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
