សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងប្រទេសរបស់លោកជាមួយចិននិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារសង្គមនិយម។ ការសន្យាចុងក្រោយរបស់លោកគីម ជុងអ៊ុន បានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលមុននេះបានផ្ញើសារអបអរសាទរក្នុងខួបលើកទី៧២ នៃការបង្កើតប្រទេសកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន នៅក្នុងសាររបស់លោកបានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះក្នុងនាមគណបក្សពលករកូរ៉េ និងរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងទាំងអស់...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី Cheong Wa Dae បានឲ្យដឹងថាសហរដ្ឋអាមេរិក មិនអាចប្រើកម្លាំង យោធាណាមួយនៅលើឧបទ្វីបកូរ៉េ ដោយគ្មានការយល់ព្រម ពីកូរ៉េខាងត្បូងបាននោះឡើយ។ វាត្រូវបានគេឆ្លើយតប ទៅនឹងការពិពណ៌នា នៅក្នុងសៀវភៅដែលនិពន្ធដោយលោក Bob Woodward ដែលជាអ្នកសារព័ត៌មាន Washington Post ថាសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញ ដោយប្រុងប្រយ័ត្ន ដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំង...
តូក្យូ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាលលោក Katsunobu Kato បាននិយាយកាលពីថ្ងៃអង្គារថា លោកត្រូវបានស្នើ ដោយនាយករដ្ឋមន្រ្តីថ្មី Yoshihide Suga ឱ្យធ្វើជាប្រធានគណៈរដ្ឋមន្រ្តី របស់លោក ខណៈដែលប្រភព ដែលដឹងអំពីបញ្ហានេះបាននិយាយថា អ្នកដែលមានមុខតំណែង ជារដ្ឋមន្ត្រីសំខាន់ៗនឹងត្រូវរក្សាទុកដដែល។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០...
នៅថ្ងៃព្រហស្បតិ៍ ១៥ រោជ ខែភទបទ្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ លោក ដួង តារាបានអញ្ជើញចូលរួមអាហារសាមគ្គី ជាមួយកងពលតូចថ្មើជើងលេខ ៥៣ ស្ថិតភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។ ទោះជាថ្ងៃឈប់សម្រាកអបអរពិធីបុណ្យ...
ភ្នំពេញ៖ករណីអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ បានបំផ្លាញតូបលក់ដូរ របស់អាជីវករ ប្រមាណ២៣០តូប រងការខូចខាត ។ គួរបញ្ជាក់ថាអគ្គិភ័យនេះបានកើតឡើងតាំងពី វេលាម៉ោង៧៖៣០ នាទី យប់ថ្ងៃ ទី១៧ ខែកញ្ញាឆ្នាំ២០២០ បច្ចុប្បន្នកម្លាំងជំនាញពន្លត់អគ្គិភ័យ បាននឹងកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ។ ក្នុងកិច្ចអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន២២គ្រឿង មាន៖...
បរទេស៖ នៅចុងខែសីហាកាសែត The Times បានរាយការណ៍ថា យោធាកំពូលរបស់ចក្រភពអង់គ្លេស កំពុងអណ្តែតគំនិតនៃការបំផ្លាញរថក្រោះទាំងអស់នៅក្នុងប្រទេស ក្នុងគោលបំណងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានបញ្ជាក់យ៉ាងច្បាស់ថា យានគ្មានមនុស្សបើក (UAVs) អាចជំនួសកងទ័ពអង់គ្លេសនៅក្នុងសង្គ្រាមនាពេលអនាគត ដោយលោកអះអាងថា...
ប៉េកាំង៖ អ្នកឯកទេសខាងកិច្ចការ បរទេសនិយាយថា ស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីមានការឆ្លងរាលដាល នៃជំងឺរាតត្បាតថ្មី និងគ្រោះមហន្តរាយធម្មជាតិ គឺអាចផ្តល់ឱកាសដល់នាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុន ដើម្បីជួបជាមួយមេដឹកនាំ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរគឺលោកគីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយសារការរីករាលដាល នៃមេរោគពិភពលោក បានបង្អាក់ពាណិជ្ជកម្មរបស់កូរ៉េខាងជើង...
អាមេរិក៖ការសិក្សាថ្មីមួយបានអះអាងថា ដើមឈើដែលមាន អត្រាកំណើនលឿន និងឆាប់ងាប់តាំងពីទំាងនៅតូចនៅទូទំាងប្រទេស និងប្រភេទសត្វជាច្រើន នៃការកាត់បន្ថយសមត្ថភាពផ្ទុកកាបូនសរុបរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានវិភាគ ទិន្នន័យរង្វង់ដើមឈើជាង ២០០.០០០ កំណត់ត្រានៃ ១១០ ប្រភេទនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាមេរិក។ពួកគេបានរកឃើញថា ការលូតលាស់មែកធាងលឿន ជាងមុនចង្អុលបង្ហាញដោយ រង្វង់ដើមឈើកំពុងបង្កឲ្យមានការងាប់មុន និងការបញ្ចេញកាបូនចូលក្នុងបរិយាកាស។ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ការដាំដើមឈើឲ្យបានច្រើននឹងទូទាត់បរិមាណកាបូនឌីអុកស៊ីត...
បរទេស៖នៅថ្ងៃអង្គារនេះប្រទេសចិនបានធ្វើការ ព្រមានចំៗទៅលើសហរដ្ឋអាមេរិកថា នឹងកើតឡើងនូវការខូចខាតធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងរបស់ ពួកគេទាំងពីរប្រសិន បើអាមេរិកមិន ព្រមដកខ្លួនចេញពីកិច្ចប្រជុំសេដ្ឋកិច្ចជាមួយនឹងកោះតៃវ៉ាន់ដែល រំពឹងថានឹងមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់អាមេរិកនោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានទទូចដល់សហរដ្ឋអាមេរិកនៅឯសន្និសីទកាសែតប្រចាំថ្ងៃមួយថា អាមេរិកគួរតែបញ្ឈប់ នូវរាល់ទម្រង់នៃការដោះដូរជាផ្លូវការជាមួយកោះតៃវ៉ាន់ដើម្បីចៀសវាង ការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកនិងសន្តិភាពនិងស្ថិរភាព ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ សារព័ត៌មាននៃកោះតៃវ៉ាន់បានរាយការណ៍ថា អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកដែលទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចថាមពលនិងបរិស្ថាន លោក Keith...
បរទេស៖ ជាមួយនឹងព្យុះឈ្មោះ ណុល ដែលនឹងធ្វើឱ្យមានការបាក់ដីនៅតាមខេត្តភាគកណ្តាលនារសៀលថ្ងៃសុក្រខាងមុខ អាជ្ញាធរវៀតណាម កំពុងត្រៀមជម្លៀសប្រជាជនចំនួនកន្លះលាននាក់ទៅទីសុវត្ថិភាព។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃពុធ ភ្នែកព្យុះត្រូពិកលាតសន្ធឹងប្រហែល ៦៨០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍នៃប្រជុំកោះ Hoang Sa (Paracel) របស់វៀតណាម នៅឯឆ្នេរសមុទ្រភាគកណ្តាល...
ភ្នំពេញ : គិតត្រឹមម៉ោង 9:00 អគ្គីភ័យបាននិងកំពុងបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ។ គួរបញ្ជាក់ថាអគ្គីភ័យនេះបានកើតឡើងតាំងពីវេលាម៉ោង៧៖៣០ នាទី យប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ បច្ចុប្បន្នកម្លាំងជំនាញពន្លត់អគ្គីភ័យបាននឹងកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងជំនាញពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បានខ្លះហើយប៉ុន្តែវាមិនទាន់បាន 100 ភាគរយនោះទេ ។ តែទោះជាយ៉ាងណាករណីអគ្គីភ័យនេះនៅមិនទាន់ដឹងថា ឆេះអស់ប៉ុន្មានតូប និងមានមនុស្សរងរបួសប៉ុន្មាននាក់នោះដែរ។
តាមប្រភពព័ត៌មាន ដែលស៊ីអិនអិន ធ្លាប់បានចេញផ្សាយ ដោយនិយាយថា មានប្រធានាធីបតីអាមេរិក ដល់ទៅ១២នាក់ ដែលធ្លាប់មានទាសករ ប្រើប្រាស់ផ្ទាល់ខ្លួនហើយ ៨នាក់ក្នុងចំណោម ប្រធានាធិបតីទាំងនោះ បានចាប់ផ្តើមការងារទៅលើការកសាងអគារ សេតវិមាន ដោយប្រើប្រាស់ នូវកម្លាំងរបស់ក្រុមទាសករ ទាំងនោះ។ ដោយយោងទៅតាម របាយការណ៍ផ្ទាល់ខ្លួនឯង របស់សេតវិមានដែលបាននិយាយថា អគារសេតវិមាន ដែលត្រូវបានចាប់ផ្តើមធ្វើឡើង តំបូងដោយប្រើប្រាស់ ពួកក្រុមទាសករស្ទើរតែទាំងអស់។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបាញ់មីស៊ីល ដែលមានភាពជាក់លាក់មួយនៅឆ្នាំ២០១៧ ដើម្បីបង្ហាញដល់កូរ៉េខាងជើង នូវសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារគោលដៅ ណាមួយតើវាជាទីតាំងបាញ់បង្ហោះ របស់កូរ៉េខាងជើង ឬមេដឹកនាំរបស់ខ្លួន ដែលកំពុងមើល ការបាញ់សាកល្បងនោះទេ នេះគឺមាននៅក្នុងសៀវភៅដែលមាន ចំណងជើងថា“ កម្រោល” ។ សកម្មភាពនេះបានឆ្លើយតប ទៅនឹងការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប (ICBM) លើកដំបូងរបស់កូរ៉េខាងជើង ដែលមានសមត្ថភាព...
បរទេស៖ យន្ដហោះចម្បាំង ២គ្រឿង របស់កងទ័ពរំដោះប្រជាជន បានហោះទៅជិត កោះតៃវ៉ាន់ នៅក្នុងការលុកលុយមួយទៀត ដែលបង្ហាញពីការកើនឡើងនូវអរិភាពរបស់ចិនចំពោះកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ មុនពេលដំណើរទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលតៃប៉ិ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះប្រឆាំងនាវាមុជទឹក PLA Y-8...
បរទេស៖ នៅថ្ងៃអង្គារនេះ មន្រ្តីនៃមជ្ឈមណ្ឌលការពារ និងការពារជំងឺឆ្លង របស់ប្រទេសចិន ហៅកាត់ថាCDC បាននិយាយថា វ៉ាក់សាំងកូវីដ១៩ វីកំពុងត្រូវបានផលិតឡើង នៅក្នុងប្រទេសចិន និងអាចត្រៀមសម្រាប់ ការប្រើប្រាស់ជាសាធារណជនទូទៅ នៅដើមខែវិច្ឆិកា ខាងមុខនេះហើយ។ មកដល់ពេលនេះ ប្រទេសចិន មានវ៉ាក់សាំង ការពារកូវីដ១៩ ចំនួន៤ ប្រភេទមកហើយ ដែលកំពុងស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយ...
បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសតួកគី បានចេញដីកាសុំនាំខ្លួន យោធាយ៉ាងតិច ៦៦ នាក់ជុំវិញ ការចោទប្រកាន់ របស់ពួកគេទាក់ទង នឹងបណ្តាញដែលគេជឿថា ស្ថិតនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ ២០១៦ កន្លងមក។ ទីភ្នាក់ងារសារព័ត៌មាន nadolu ដែលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ ថាប៉ូលីសបានបើក ប្រតិបត្តិការក្នុងពេលដំណាលគ្នា នៅក្នុងខេត្តចំនួន ២៨...
ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១ នៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស មានចំនួនប្រមាណ ២១៧.៩៣២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២១៥.៩៤១ នាក់ ចំណែកភ្ញៀវបរទេស មានចំនួន១.៩៩១...
ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១ នៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្ត នៅតាមគោលដៅ ទេសចរណ៍នានា ទូទាំងប្រទេស មានចំនួនប្រមាណ ២១៧.៩៣២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២១៥.៩៤១ នាក់ ចំណែកភ្ញៀវបរទេស...
ពិតណាស់ បញ្ហាដីធ្លី ជាពិសេស នៅតំបន់ដីឡើងថ្លៃ គឺដោះមិនចេញព្រោះមាន វត្តមានអ្នកធំឬឧកញ៉ាមួយចំនួន នៅពីក្រោយ។ ថ្មីៗនេះ ខ្ញុំបានជួប លោកពូ ប៊ុន សេង នាយឧត្តមសេនីយ៍ផ្កាយ៤ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅហាងគុយទាវមួយ ក្នុងខេត្តបាត់ដំបង។ លោកពូជាអតីត មេបញ្ជាការយោធភូមិភាគទី ៥ ប្រចាំការនៅខេត្តបាត់ដំបង។ លោកពូ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍កាល ពីខែសីហាថា ប្រទេសចិន បានលួចលាក់ បង្កើតបណ្តាញ 5G តាមបណ្តោយបន្ទាត់ នៃការត្រួតពិនិត្យជាក់ស្តែងនៅ Ladakh ។ របាយការណ៍នេះកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនខែ កន្លងមកនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយ នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីដោះស្រាយ រឿងក្រុមបាតុករ ដែលកំពុងហូរហៀរចេញ ពីខេត្តផ្សេងៗដើម្បីមកចូលរួម បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបានគ្រោងទុក ដោយនិស្សិតនិងអ្នកគាំទ្រ នៅថ្ងៃសៅរ៍នៅបរិវេណ Tha Phrachan នៃសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋ Mato Grosso do Sul ដែលជារដ្ឋស្ថិតនៅ ភាគខាងត្បូង នៃប្រទេសប្រេស៊ីល បានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ន កាលពីថ្ងៃចន្ទ បន្ទាប់ពីមានភ្លើងឆេះព្រៃ បានឆាបឆេះដោយបាន បំផ្លាញដំណំាអស់ ១,៤លានហិកតា ចាប់តាំងពីដើមឆ្នាំនេះ ។...
ក្រុមហ៊ុនយើងខ្ញុំឈ្មោះក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd.នៃប្រទេសចិន គឺជាសហគ្រាសឯកជន នៅលើទឹកដីទីក្រុងធានជីន ។ នៅក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនយើងខ្ញុំ បានចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍដីធ្លី (តារាសាគរ) ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបោះទុនវិនិយោគបង្កើតសហគ្រាសឯកបុគ្គលមួយនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (ហៅកាត់ថាក្រុមហ៊ុនយូញៀនគ្រុប) ដើម្បីទទួលខុសត្រូវក្នុងការសាងសង់អភិវឌ្ឍន៍គម្រោងតារាសាគរប្រទេសកម្ពុជា។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនយូញៀនគ្រុប ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និង បទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ទាក់ទងនឹងនេះ ក្រុមហ៊ុនយើងខ្ញុំសូមបង្ហាញពីការមិនពេញចិត្ត និងជំទាស់ជាដាច់ខាត។ ការចោទប្រកាន់ទោសពីភាគីសហរដ្ឋអាមេរិកមកលើក្រុមហ៊ុនយើងខ្ញុំ គឺគ្មានមូលដ្ឋានពិតបា្រកដ និងមិនមានតម្លៃគួរអោយឆ្លើយតបវិញទេ ទោះយ៉ាងណាក្តី ដើម្បីជាប្រយោជន៍ដឹងលឺអំពីការពិត ក្រុមហ៊ុនយើងខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម៖ ការចោទប្រកាន់ទោសទី១៖ក្រុមហ៊ុន យូញៀន គ្រុប ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិន ។ ធាតុពិតគឺ៖ក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd. នៃប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាសហគ្រាសឯកជន នៅលើទឹកដីទីក្រុងធានជីនផ្ទាល់ ហើយមិនដែលមានភាគហ៊ុនរដ្ឋចិនចូលរួមឡើយ។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុនយើងខ្ញុំគឺជា...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវ បានចេញរបាយការណ៍មួយថា ករណីនៃជំងឺគ្រុនឈាម នៅក្នុងប្រទេសឡាវ បានកើនឡើងដល់៦.២០៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន១១នាក់ គិតចាប់ពីខែមករា ។ មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពចំណុះឲ្យក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកជំងឺគ្រុនឈាម បានកើនឡើងខ្ពស់ចំនួន១.៤៥៧នាក់ ដែលមានក្នុងកំណត់ត្រា នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ។...
បរទេស៖ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ធ្វើឲ្យមនុស្សពីរនាក់រងរបួស កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលអ៊ីស្រាអែលនិងប្រទេសអារ៉ាប់នៅឈូងសមុទ្រពីរទៀត បានចុះហត្ថលេខាកិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតី នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានការចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារចេញពីទឹកដីដែលពួកឥស្លាមហាម៉ាស់កាន់កាប់នោះទេ។ គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីន ដែលស្វះស្វែងកសាងប្រទេសឯករាជ្យមួយ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរគឺជាពេលវេលាដែលប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេសការពារខ្លួនជាឆ្ងាយពីជំងឺកូវីដ១៩។ ក្នុងនោះ សម្តេចថា ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយ...
អាហ្វហ្គាស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា លោកអភិបាលស្រុក Nasrudin Nazari Saadi បានថ្លែងថា ក្រុមសកម្មប្រយុទ្ធចំនួន៥ និងកងសន្តិសុខជំនាញចំនួន ៩នាក់ ត្រូវបានគេបញ្ជាក់ថាបាត់បង់ជីវិត ខណៈដែលប៉ះទង្គិចគ្នានៅស្រុក Dasht-e-Archi ភាគខាងជើងខេត្ត Kunduz របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះ ។ ប៉ះទង្គិចគ្នា...
វ៉ាស៊ីនតោន/ភ្នំពេញ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី ១៥ ខែកញ្ញាបានដាក់ក្នុងបញ្ជីខ្មៅ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែចិន, អាកាសយានដ្ឋាន និងកន្លែងកម្សាន្តនៅប្រទេសកម្ពុជា ដោយនិយាយថា ក្រុមហ៊ុននេះបានសាងសង់លើដី ដែលរឹបអូសយកពីប្រជាជនក្នុងតំបន់ ហើយមាន “ របាយការណ៍ដែលគួរឱ្យទុកចិត្ត” ដែលវាអាចត្រូវបានប្រើដើម្បីទទួលយោធាចិន។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃស៊ីផាននៅថ្ងៃពុធ ទី១៦ ខែកញ្ញាឆ្នាំ២០២០នេះ បានច្រានចោលរបាយការណ៍ស្ថាប័នហិរញ្ញវត្ថុអាមេរិក ជុំវិញក្រុមហ៊ុន អភិវឌ្ឍន៍តារាសាគរ UDG។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកស៊ីផាន បានលេីកឡេីងថា គោរពជម្រាបជូន បណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs “គួរសោកស្ដាយ នូវរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុ សហរដ្ឋអាមេរិក ដែលធ្វើការចោទប្រកាន់ តាមរយៈអង្គហេតុ នៃរបាយការណ៍របស់ខ្លួន គឺប្រាសចាកពីការពិតទាំងស្រុង។...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ១ឆ្នាំ នៅឆ្នាំ២០២៥ មន្ដ្រីពន្ធនាគារ ចុះអនុវត្តឆែកឆេរស្វែងរកនាំចូលវត្ថុសម្ភារហាមឃាត់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
