ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងថា យើងប្រាថ្នាធ្វើជាមិត្ត ប៉ុន្តែគេចិញ្ចឹមចិត្តម្តងហើយម្តងទៀត ដណ្តើមទឹកដីរបស់យើង ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន...
តេអេរ៉ង់៖ ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បានបញ្ជាក់ថា មេបញ្ជាការរបស់ខ្លួនលោក Ali Shadmani ដែលបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានទទួលមរណភាពដោយសាររបួសរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Shadmani ដែលទើបបានជំនួសតំណែងលោក Gholam Ali Rashid ក្នុងតួនាទីជាយោធានោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន...
ប៊ែរឡាំង៖ តាមការអង្កេតរបស់វិទ្យាស្ថាន ifo បានបង្ហាញថា ការរំពឹងទុកលើការនាំចេញក្នុងចំណោមអ្នកផលិតអាល្លឺម៉ង់បានធ្លាក់ចុះក្នុងខែមិថុនា ខណៈគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក បានបន្តថ្លឹងថ្លែងលើផលប៉ះពាល់នៅទូទាំងឧស្សាហកម្មសំខាន់ៗរបស់អាល្លឺម៉ង់ ដោយសារតែការដាក់ពន្ធគយរបស់អាមេរិក។ សន្ទស្សន៍ការរំពឹងទុកការនាំចេញរបស់ ifo បានធ្លាក់ចុះដល់ -៣.៩ ពិន្ទុនៅក្នុងខែមិថុនាពី -៣.០ ក្នុងខែមុន ដែលជាសញ្ញានៃការធ្លាក់ចុះនៃទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចដែលជំរុញការនាំចេញរបស់ប្រទេសអាល្លឺម៉ង់។ វិស័យកាត់ដេរបានរាយការណ៍ពីទស្សនវិស័យដ៏អាក្រក់បំផុត ខណៈដែលមនោសញ្ចេតនាក៏ធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមអ្នកផលិតអាហារ និងភេសជ្ជៈ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតផលិតផលដែក។ វិស័យរថយន្តរបស់ប្រទេសអាល្លឺម៉ង់...
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើកំណែទម្រង់ កងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅ ចំនួន២សំខាន់ៗ ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូល។ ការណែនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចង់ឱ្យអន្តរជាតិ ត្រូវមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណាឈ្លានពានអ្នកណា ខណៈដែលកម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារការឈ្លានពាន របស់កងទ័ពថៃ ទើបនាំទៅដល់ការមានជនភៀសសឹក មករស់នៅវត្តពោធិ៍៥០០០ដើម ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល...
(ភ្នំពេញ)៖ ជាអ្នកនៅពីក្រោយ ចាំជំរុញវិស័យកីឡាកម្ពុជាពិត ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយក្រសួងមហាផ្ទៃ បានចូលរួមឧបត្ថម្ភគាំទ្រលើដំណើរការបញ្ជូនកីឡាករ-កីឡាការនីខ្មែរសរុប ៥២ រូប ទៅប្រកួតដណ្តើមយកជើងឯកក្នុង «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» លើទឹកដីសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ក្នុងសន្និសីតសារព័ត៌មាននៃ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» ថា៖ “ទាំងខ្ញុំ ក៏ដូចជាឯកឧត្តមផ្ទាល់ យើងសុទ្ធតែមានគោលដៅរួមមួយ គឺធ្វើយ៉ាងណានៅពេលដែលគេលឺកម្ពុជាចូលរួមប្រកួត កីឡាករប្រទេសដទៃដឹងច្បាស់ថា កីឡាករខ្មែរយើងបានផ្លាស់ប្តូរច្រើនជាងមុន សមត្ថភាពយើងក៏ខ្លាំង តិចនិចយើងក៏ច្រើន ដូចផលិតផលខ្មែរយើង ពីមុនស្រុកយើងនៅខ្សោយ យើងពឹងផលិតគេនាំចូល តែឥឡូវ ដូចផលិតផល ខ្មែរ ប៊ែវើរីជីស យើងនាំចេញទៅស្រុកគេម្តង គេសឹងមិនជឿយើងអាចធ្វើបាន ហើយការប្រែប្រួលរីកចម្រើនបែបនេះ សុទ្ធតែជាអ្វីដែលខ្មែរយើងគ្រប់រូបចង់លឺជាងគេ”។ នេះជាព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយទៀតហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីជួយជាកម្លាំងចលករក្នុងការជំរុញវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។ ជាក់ស្តែង អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់ តែងចូលរួមយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងវិស័យកីឡាគ្រប់ប្រភេទ តាមរយៈការឧបត្ថម្ភគាំទ្រលើព្រឹត្តិការណ៍ប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិ ដូចជា៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី-SEA V. League Challenge ឆ្នាំ ២០២៤, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៨ ដែលកំពុងដំណើរការប្រកួត និងព្រឹត្តិការណ៍ការប្រកួតមិត្តភាពអន្តរជាតិ អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀតផងដែរ។ សម្រាប់ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» កីឡាករ-កីឡាការនីតំណាងកម្ពុជា នឹងត្រូវធ្វើដំណើរហោះចេញទៅប្រកួតនៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ០៦ កក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។ វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឱ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ! វើក បង្កើនថាមពលឥតឈប់ឈរ!
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ និងការបន្តការសន្ទនាក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយសមភាគីនៃក្រុមប្រទេសទាំង៧ របស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Iwaya បានឲ្យដឹងថា គាត់បានប្រាប់សមភាគី G7 របស់លោក ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងឡាអេថា ប្រទេសជប៉ុននឹងបន្តធ្វើ “កិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ទាំងអស់” លើបញ្ហាមជ្ឈិមបូព៌ា ក្នុងការសម្របសម្រួលជាមួយដៃគូផ្សេងទៀត...
បរទេស៖ អ៊ីស្រាអែល និងអ៊ីរ៉ង់ ហាក់ដូចជាគោរពបទឈប់បាញ់ដែលផុយស្រួយសម្រាប់ថ្ងៃទីពីរកាលពីថ្ងៃពុធ ហើយប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់ នឹងពិភាក្សាគ្នានៅសប្តាហ៍ក្រោយ ដែលផ្តល់នូវក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នសម្រាប់សន្តិភាពយូរអង្វែង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump ដែលបានជួយចរចាបទឈប់បាញ់ ដែលបានធ្វើឡើង...
កំពង់ធំ: កម្លំាងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី ២៦ ខែខែមិថុនា បានសហការជាមួយកម្លាំងចម្រុះបន្តសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលនៅតែបន្តកេីតមានឡេីងជារៀងរាល់ថ្ងៃ នៅក្នុងរដូវបិទនេសាទ នេះ ។ លោកវរសេនីយ៍ទោ ទិត ចាន់ និងលោកអនុសេនីឯកលុយ សុភាព បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពជាប្រចាំ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ គោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិមនុស្សជាសកល។ ការលើកឡើងរបស់លោករដ្ឋមន្រ្តី ហេង សួរ នៅក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។ កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរៀបចំឡើង នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ...
ភ្នំពេញ ៖ ស្របពេលតែមួយ នៃការចែករំលែកបទពិសោធន៍ ភាពជាអ្នកដឹកនាំដល់បុគ្គលិកសុខាភិបាលដល់គ្រប់មូលដ្ឋានឃុំ-ស្រុកនាថ្ងៃ២៤ មិថុនា លោកសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានចុះជួបផ្ទាល់ជាមួយសហភាតរៈភ្លាមនៅមណ្ឌលសុខភាពព្រែកលួង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីមើលការសិក្សាស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាពនៅនឹងកន្លែងរបស់បុគ្គលិកសុខាភិបាល។ ក្នុងឱកាសចុះពិនិត្យនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងបានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានស្អាត សុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ...
ភ្នំពេញ ៖ តាមរយៈបណ្តាញសារព័ត៌មាននានាក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរួមមាន៖ ទី១- សេរីភាពក្នុងការធ្វើដំណើរការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឱ្យមនុស្សជាច្រើនរួមមានកម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរឆ្លងព្រំដែនបាន។...
បរទេស៖ នាយក CIA លោក John Ratcliffe បាននិយាយថា វានឹងចំណាយពេលច្រើនឆ្នាំសម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ការអត្ថាធិប្បាយរបស់នាយក CIA នេះបានកើតឡើងបន្ទាប់ពីរយៈពេលជាច្រើនថ្ងៃ នៃភាពមិនប្រាកដប្រជាអំពីទំហំនៃការខូចខាត សម្ភារៈបរិក្ខារនៅទីតាំងនុយក្លេអ៊ែរ Natanz, Fordow និង Isfahan ដែលត្រូវបានកំណត់គោលដៅដោយ យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការផលិតមូលធនមនុស្ស ដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ...
ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចំពោះការបិទបើកៗច្រកព្រំដែនលឹបលរៗ ដោយភាគីថៃ គឺជារឿងរបស់ប្រទេសថៃ ប៉ុន្តែចំពោះកម្ពុជា បើបិទហើយ គឺបិទអចិន្ត្រៃយ៍ ដោយមិនលេងសើច ហើយហ៊ានធ្វើហ៊ានទទួលខុសត្រូវ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាព្រំដែន កម្ពុជា-ថៃ បន្តឡើងកម្តៅ ដោយភាគីថៃ បានសម្រេចបិទច្រកព្រំដែន ទាំងអស់ជាមួយកម្ពុជា...
បរទេស៖ ការស៊ីសំណូក ការកេងបន្លំ និងការរត់ពន្ធគ្រឿងញៀន នឹងលែងមានទោសប្រហារជីវិត ក្នុងប្រទេសវៀតណាមទៀតហើយ បន្ទាប់ពីសមាជិកសភា បានអនុម័តលើកំណែទម្រង់ច្បាប់ ដ៏ទូលំទូលាយកាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋសភានីតិកាលទី១៥ បានអនុម័តច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមលើមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលក្នុងនោះទោសប្រហារជីវិត...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ -អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា ការលើកឡើងរបស់ សម្តេចបវរធិបតី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នៅថ្ងៃទី២៦ ខែមិថុនា...
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ មានពលរដ្ឋខ្មែរមួយចំនួន រួមទាំង ម៉ូតូ និងរថយន្ត ដែលជាប់គាំង នៅខាងច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីថៃ-កម្ពុជា យល់ព្រមអនុញាតិឲ្យឆ្លងដែន ចូលមកប្រទេសកម្ពុជាហើយ ។ ក្នុងពេលព្រមគ្នា ពលរដ្ឋថៃដែលជាប់គាំង នៅច្រកអន្តរជាតិប៉ោយប៉ែត គាត់ត្រូវបានអនុញ្ញាតឱ្យឆ្លងដែន ទៅប្រទេសថៃដូចគ្នាផងដែរ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានជួបពិភាក្សាគ្នានៅរាជធានីភ្នំពេញ អំពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ចរបស់ លោក Pete Hegseth រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកនៅកម្ពុជា នាពេលខាងមុខ ដើម្បីទស្សនាការចូលចតរបស់នាវាជើងទឹក អាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ។ ការពិភាក្សាពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លើទឹកដីកម្ពុជានេះ ត្រូវបានបង្ហាញ ដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរឯកឧត្តម ហ៊ី សោភា ក្នុងឱកាសត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា និងមហាកិត្តិយសនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក...
កំពង់ធំ: លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មី ភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានឱ្យដឹងថាកម្លាំងតំបន់ប្រតិបត្តិការសឹករោងខេត្តកំពង់ធំ បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក...
បរទេស៖ កប៉ាល់ដឹកទំនិញដែលបានឆេះ នៅឆ្នេរសមុទ្រអាឡាស្កាបានលិច ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃច័ន្ទបន្ទាប់ពីបានឆេះ អស់រយៈពេល ៣ សប្តាហ៍ ដោយបានលិចជាមួយនឹង រថយន្តរាប់ពាន់គ្រឿង ដែលនៅលើកប៉ាល់នោះ។ យោងតាមសារព័ត៌មាន The News York Times ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាវា Morning...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអ៊ុយក្រែននៅតែអាចទទួល បានជ័យជំនះ ផ្នែកយោធាលើរុស្ស៊ី បើយោងតាមអ្វីដែល ជាការអះអាង ដោយ មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប របស់អង្គការណាតូ និងជាប្រធានបញ្ជាការ អឺរ៉ុបរបស់សហរដ្ឋអាមេរិក លោក Alexus Grynkewich។ ថ្លែងបែបនេះក្នុងអំឡុង សវនាការ របស់ព្រឹទ្ធសភា អាមេរិកកាលពីថ្ងៃអង្គារ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានប្រៀបធៀបការ វាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក នាពេលថ្មីៗ នេះទៅលើប្រទេសអ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសង្គ្រាមលោកលើកទី២ របស់ខ្លួនទៅលើទីក្រុង Hiroshima និង Nagasaki យ៉ាងដូច្នោះដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ NATO...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ៕
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៨ ជាលើកទី១០។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការបោះឆ្នោត ជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញលើកទី១០នេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថា ឲ្យតែក្រុមទាហានថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឆ្លងកាត់ទ្វារព្រំដែនវិលមកកាន់កម្ពុជាវិញ គឺកម្ពុជាទទួលហើយ ដោយគ្មានការហាមឃាត់នោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីភាគីថៃ បានធ្វើការបំផ្លើសបំភ្លៃខុសពីការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជាជុំវិញ ការបិទច្រកទ្វារព្រំដែន ខណៈមានពលរដ្ឋខ្មែរសុំឆ្លងមកកម្ពុជាវិញ ប៉ុន្តែពួកគេមិនអនុញ្ញាត ហើយបែរមកចោទថា...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ