ភ្នំពេញ៖ លោកនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបជាមួយលោកនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានពិភាក្សាអំពីកាងាររកសាងសាលាបញ្ចូនសារ និងសាលាគីមីសាស្ត្រ ចំណុះឱ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ ក្នុងការជួយបណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនថា សម្តេចមិននឹកស្មានថា បញ្ហាព្រំដែនកម្ពុជា-ថៃបានរីករាលដាលមកដល់បច្ចុប្បន្ននេះទេ ខណៈសម្តេចចង់ដោះស្រាយដោយសន្តិវិធី និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីជៀសវាងការបង្ហូរឈាមដាក់គ្នា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានរដ្ឋសភា បានឲ្យដឹងក្រោយសម្តេចតេជោបានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម ដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួនរួមមាន...
អ្នកយកព័ត៌មាន បានទទួលដំណឹង ពីការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញាខាងមុខ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន នឹងចូលរួមមហាសន្និបាត រំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។ គួរបញ្ជាក់ថា...
នៅថ្ងៃទី ២៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីចូលរួម ក្នុងពិធីផ្ទេរនិងទទួលតំណែង ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈប្រតិភូអមដំណើរ បានជួបពិភាក្សាការងារជាមួយលោក Thomas Bach ប្រធានកិត្តិយសពេញមួយជីវិត នៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ និងលោកស្រីKirsty Coventryប្រធានថ្មី នៃគណៈកម្មាធិការអូឡាំពិក...
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានផ្ញើសារចំហមួយទៅភាគីថៃ ចំពោះការប្រើប្រាស់ល្បិចកលពិសពុលថ្មីស្រឡាងមួយទៀត “បើកតែបិទ” ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឲ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើមវិញទេ ។ បណ្ឌិត ទូច សុឃៈបានលើកឡើងបែបនេះ បន្ទាប់ពីក្រុមទាហានថៃនៅព្រឹកថ្ងៃ២៥ មិថុនានេះ បានបើកសម្រេចបើកច្រកឆង ចម-អូរស្មាច់ ខេត្តឧត្តរមានជ័យ ចាប់បើកពីម៉ោង៦ព្រឹកដល់ម៉ោង២២យប់ ប៉ុន្តែហាមជនបរទេស ,...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ ឬ ថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា «ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ»។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា...
កំណត់ត្រាមិនធ្លាប់មាន ២ដងផ្សេងៗគ្នាជាមួយក្រុមពីធីករកីឡាកម្ពុជា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវីត “ឧបត្ថម្ភធំដោយ ទឹកពិសា ហាយ ធិច ថ្មីៗនេះ កាលពីថ្ងៃទី១៩–២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា គាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «យើងបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស» ដោយមានការអញ្ជើញចូលរួមវត្ដមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រពឹត្តឡើងនៅសួនច្បារខាងជើងព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប ទទួលបានការគាំទ្រ និងចូលរួមពីសំណាក់បងប្អូនប្រជាជននៅក្នុងខេត្តសៀមរាបយ៉ាងច្រើនកោះករ។ សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះបានបំបែកកំណត់ត្រាមិនធ្លាប់មាន ២ដងផ្សេងៗគ្នា គឺទី១នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ២០២៥ ទទួលបានចំនួន ១,២៥៧សាក់ និងទី២ នៅខេត្តសៀមរាប នៅថ្ងៃទី១៩–២០ ខែមិថុនា ឆ្នាំ២០២៥ ទទួលបានចំនួន ១,៥៥៥សាក់ ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារពិធីករកីឡាកម្ពុជា។ លើសពីការបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ល្អ និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ព្រោះការបរិច្ចាគឈាមប្រៀបដូចជាការផ្តល់ជីវិតឱ្យអ្នកដទៃបានរស់បន្តទៀត ហើយការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ។ ក្រៅពីកម្មវិធីការបរិច្ចាគឈាម នៅក្នុងថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ ក៏មានកម្មវិធីប្រកួតទាត់បាល់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅកីឡដ្ឋាន SRU ខេត្ដសៀមរាប។ ឯកឧត្តម ហ៊ុន ម៉ានី មានចូលរួមប្រកួតផងដែរ ក្នុងនាមជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ការប្រកួតបាល់ទាត់នេះ រៀបចំឡើងដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព និងសាមគ្គីភាព ហើយលទ្ធផលក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា យកឈ្នះទៅលើក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប៕
បរទេស៖ យោធាជប៉ុនកាលពីថ្ងៃអង្គារ បានបាញ់សាកល្បងកាំជ្រួចមីស៊ីល លើទឹកដីជប៉ុនជាលើកដំបូង ខណៈដែលប្រទេសនេះពន្លឿនការកសាង យោធារបស់ខ្លួនដើម្បីរារាំងប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី Type 88 ត្រូវបានសាកល្បងនៅ Shizunai Anti-Air Firing Range នៅលើកោះ Hokkaido...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទាំងរាជរដ្ឋាភិបាល និងក្រុមយធាថៃ គួរយកពេលវេលា ទៅស៊ើបអង្កេតករណី ទាហានរបស់ខ្លួនបានបាញ់ សម្លាប់ទាហានកម្ពុជា ដោយកុំរុញបញ្ហាមកឲ្យកម្ពុជា។ លោក ប៉ែន បូណា បានលើកឡើង ក្នុងបទអន្តរាគមន៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ភាគីថៃគួរបញ្ឈប់បង្ក...
បរទេស៖ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យប្រចាំខែ ដែលបានដំឡើងនៅក្នុងខែឧសភា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា រដ្ឋបាលថាមពលជាតិបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនបានដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យចំនួន ៩៣ ជីហ្គាវ៉ាត់នៅក្នុងខែឧសភា ដែលជាចំនួនច្រើនជាងប្រទេសផ្សេងទៀត ដែលបានធ្វើក្នុងរយៈពេលទាំងមូលនៃឆ្នាំ ២០២៤ ។...
ភ្នំពេញ ៖ អំឡុងពាក់កណ្តាលដើម ខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និង សហគមន៍មូលដ្ឋាន បានរកឃើញសំបុកពង កូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ ស្ថានប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាគ្នា ពិនិត្យលទ្ធភាព ឱ្យមានជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជា និងកាហ្សាក់ស្ថាន ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីជាភាគីថៃធ្វើសកម្មភាព ព្យុះភ្លៀងគំរាមកំហែង និងមើលស្រាលមកលើកម្ពុជា យ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែមានឆន្ទៈខ្ពស់ បន្តដោះស្រាយបញ្ហាព្រំដែន ប្រកបដោយសន្តិវិធី និងភាពចាស់ទុំ។ លោក ហ៊ុន ម៉ានីបានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៥...
បរទេស៖ អាជ្ញាធរថៃបានរឹបអូសថ្នាំញៀនប្រភេទគ្រីស្តាល់ជាង ២តោន ដែលបន្លំធ្វើជាម្សៅពោត ពីទូកទេសចរណ៍មួយនៅភាគខាងកើតប្រទេសថៃ ដោយរារាំងការដឹកជញ្ជូនតម្លៃ ៩០លានដុល្លារអាមេរិក ពីការរត់ពន្ធចេញពីប្រទេស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា បុរសប្រាំបីនាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍នៅក្នុងខេត្ត Rayong ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនជិត ២,៦ តោន...
បរទេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថា សហរដ្ឋអាមេរិកបានបំផ្លាញភាពជឿជាក់របស់ខ្លួន ដោយការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ រូបនេះ បាននិយាយថា ការវាយប្រហារនេះជាការរំលោភលើបទដ្ឋានអន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល...
បរទេស៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក គឺមិនបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់នោះទេ ហើយបានកំណត់ស្តារមកវិញ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ នេះបើយោងតាមការវាយតម្លៃដំបូងរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើ ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាន់កាប់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់ និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាង កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ(UNDP) ថា ដោយសារការប្រែប្រួល និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយសាកល និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាចាំបាច់ត្រូវកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស។ នាឱកាសអនុញ្ញាតឱ្យលោកស្រី Alissar Chaker...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើភាសាធ្ងន់ធ្ងន់ក្នុងការរិះគន់ខ្លាំងទាំងទៅលើភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់ ចំពោះការចោទប្រកាន់ថា បានរំលោភបំពានលើបទឈប់បាញ់ ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីការយល់ព្រម ជាផ្លូវការចំពោះបទឈប់បាញ់ ទីក្រុងហ្សេរុយសាឡឹម ខាងលិចបានចោទទីក្រុងតេហេរ៉ង់ថា បានបាញ់មីស៊ីលបន្ថែមទៀត...
ឡុងដ៍៖ នៅពេល ដែលមេដឹកនាំ អង្គការណាតូ ប្រមូលផ្តុំគ្នា ក្នុងសប្តាហ៍នេះ នៅទីក្រុងឡាអេ សម្រាប់កិច្ចប្រជុំកំពូល លើកដំបូង ដែលមិនធ្លាប់មាន របស់សម្ព័ន្ធភាព ដែលរៀបចំដោយប្រទេសហូឡង់ ការយកចិត្តទុកដាក់កំពុង ផ្លាស់ប្តូរឆ្ពោះទៅរកភាពស្អិតរមួត និងសក្ដានុពលផ្ទៃ ក្នុងរបស់សម្ព័ន្ធ ជាជាងការប្រឈមមុខនឹង បញ្ហាគោលនយោបាយខាងក្រៅ ។ យោងតាមរបៀបវារៈ ទោះបីជាកិច្ចប្រជុំកំពូលនេះ ដំណើរការជាផ្លូវការរយៈពេលពីរ...
អូតាវ៉ា៖ ប្រទេសកាណាដានិង សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើភាពជាដៃគូសន្តិសុខ និងការពារជាតិនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នេះបើយោងតាមការចេញផ្សាយ ព័ត៌មាននៅលើគេហទំព័រផ្លូវការ របស់នាយករដ្ឋមន្រ្តី កាណាដាលោក Mark Carney ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ភាពជាដៃគូនឹងផ្តល់ នូវក្របខ័ណ្ឌសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ និងការពារជាតិជាអាទិភាពរបស់ភាគីទាំងពីរ។ ប្រភពបានបន្ថែមថា សម្រាប់ប្រទេសកាណាដា និងប្រទេសសមាជិកសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ភាគីថៃសម្រេចបេីកច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។ ទោះបីជាច្រកទ្វារព្រំដែនត្រូវបានបេីក ប៉ុន្តែហាមនាំទំនិញចេញ-ចូល ហាមរថយន្ត ម៉ូតូ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល។មិនអនុញ្ញាតិឲ្យជនបរទេសចេញ-ចូល តែអនុញ្ញាតិឲ្យសិស្សសាលា-អ្នកជម្ងឺធ្ងន់ចេញចូលបានហើយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា- ថៃសំរាប់អ្នកមានលិខិតឆ្លងដែន(អ្នកជម្ងឺមានប៉ាស្ព័របោះចូលធម្មតា)។ ប្រភព៖ មន្រ្តីច្រកព្រំដែន
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេលបីម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេសវិញ មានចំនួន៦,៤៨៥នាក់ ក្នុងនោះស្ដ្រីចំនួន ៣,១៥២នាក់ ក្នុងនោះមានទាំងអាជីវករលក់ដូរ នៅផ្សាររោងគ្លឿ និងពលករខ្មែរ ដែលត្រឡប់មកពីធ្វើការប្រទេសថៃ។...
ដោយ៖លី ភីលីព ភ្នំពេញ៖លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និងអ្នកតំណាងក្រុមទំាង ២៤ បានអញ្ជើញចូលរួមពិធីចាប់ឆ្នោត និងប្រជុំបច្ចេកទេសសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian...
លោក ដូណាល់ ត្រាំ ប្រកាសពីបទឈប់បាញ់ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ក្រោយពីអីរ៉ង់ បាញ់មីស៊ីល ដាក់មូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសកាតា អ៊ីរ៉ង់ បដិសេធសំណើបទឈប់បាញ់ ខណៈលោក ត្រាំ ប្រកាសបញ្ចប់សង្គ្រាម រយៈពេល ១២ថ្ងៃ Update: កាតា អះអាងថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ ក្នុងចំណោម...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងវេទិការចែករំលែក ភាពជាអ្នកដឹកនាំ នារសៀលថ្ងៃ២៤ មិថុនា បានជំរុញឲ្យមន្រ្តីសុខាភិ បាលទាំងអស់ឆ្លុះបញ្ចាំង និងធ្វើខ្លួនឲ្យក្លាយជាបុគ្គលិក សុខាភិបាលប្រកបដោយគុណភាពពិតប្រាកដ នៅតាមអង្គភាពរបស់ខ្លួន។ ក្នុងវេទិកាធ្វើបឋកថានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនមន្រ្តីសុខាភិបាលនៅមូលដ្ឋានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន និងបាននាំយកការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលជូនដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួមគ្នាជាមហាសាមគ្គីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី។ ជាការឆ្លើយតបនឹងការកោតសរសើររបស់រាជរដ្ឋាភិបាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់...
លោក ជា ធីរិទ្ធ ៖ អគ្គលេខាធិការរង នាយករដ្ឋមន្រ្តីថៃ ប្តឹងសម្តេចតេជោ កំពុងលេងល្បែងកូនក្មេង និងបិទបាំងភាពអាម៉ាស់ លោក អ៊ុំ រាត្រី ៖ ថៃបិទច្រកព្រំដែន ជាឯកតោភាគីទាំងស្រុង លោក ប៉ែន បូណា៖ ភាពពិសពុលរបស់រដ្ឋាភិបាល និងយោធាថៃ បង្ហាញឲ្យឃើញច្បាស់ក្រឡែត តម្រុយបង្គោល...
ព្រុចសែល៖ បណ្ដាមេដឹកនាំអឺរ៉ុប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដោយយោធាជាបន្តបន្ទាប់ ដែលបានបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។ នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបាននិយាយថា រដ្ឋាភិបាលក្រូអាតកំពុង “តាមដានស្ថានការណ៍ដោយក្តីបារម្ភយ៉ាងខ្លាំង” ជាពិសេសការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោកបានព្រមានថាការកើនឡើងបន្ថែមទៀតអាចនាំឱ្យមានផលវិបាកជាច្រើន រួមទាំងការកើនឡើងតម្លៃថាមពល ការបង្កើនការធ្វើចំណាកស្រុក និងការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ជំហររបស់យើងគឺច្បាស់លាស់: ការកើនឡើងគួរតែត្រូវបានជៀសវាង រដ្ឋាភិបាលក្រូអាតអំពាវនាវឱ្យមានការអត់ធ្មត់...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់លោក Mohammad-Bagher Ghalibaf បានឲ្យដឹងថា សភាកំពុងផ្លាស់ប្តូរដើម្បីអនុម័តផែនការមួយ ដើម្បីផ្អាកកិច្ចសហប្រតិបត្តិការរបស់ទីក្រុងតេអេរ៉ង់ ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ខណៈដែលភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Ghalibaf បានចោទប្រកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថាខ្វះការប្រព្រឹត្តិប្រកបដោយវិជ្ជាជីវៈ បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Ghalibaf បានលើកឡើងថា “យើងនៅក្នុងសភាប្រឹក្សាឥស្លាមកំពុងស្វែងរកការអនុម័តផែនការដើម្បីបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនេះ...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ