កឹម សុខា សម រង្ស៊ី មានតែមួយ បើមានស៊ីអត់ខា បើមានខាអត់ស៊ី
តែងតាំង លោកសុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីខេត្តកណ្ដាល ជំនួសលោក លឹម ចាន់សូភី
ភ្នំពេញ៖នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុ គណៈកម្មការទី២ នៃ គ.ស.ច.គ បានធ្វើការណែនាំទៅដល់អភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវបន្ដចូលរួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ សកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរផ្លូវគោក ឆ្នាំ២០២០ នារសៀលថ្ងៃទី៦ ខែកុម្ភៈ...
កំពង់ធំ៖ លោក អ៊ីវ ធាន កសិករវ័យ៥២ឆ្នាំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានប្រាក់ចំណូលមិនទៀង ហើយត្រូវទំនុកបម្រុងកូន៤នាក់ផង បានឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល។ លោក អ៊ីវ ធាន បានរៀបរាប់ថា៖ «សព្វថ្ងៃអាណិតដល់កូនប្រុសពៅខ្លាំងជាងគេ។ មួយថ្ងៃៗ គាត់ប្រឹងប្រែងរៀនសូត្រណាស់ មិនថាក្តៅ ឬត្រជាក់។ សាលារបស់គ្នានៅចម្ងាយជិត១០គីឡូម៉ែត្រពីផ្ទះក៏ដោយ ក៏កូនម្នាក់នេះខិតខំតស៊ូជិះកង់ទៅរៀនរាល់ថ្ងៃ។ ដូច្នេះហើយអ្វី ដែលខ្ញុំគិតនឹងធ្វើមុនគេជាមួយទឹកប្រាក់៥០លានរៀលនេះ គឺទិញម៉ូតូ១គ្រឿងសម្រាប់គាត់ ដើម្បីសម្រាលភាពនឿយហត់របស់គាត់ខ្លះ»។ វាពិតជារឿងលំបាកក្នុងការសន្សំប្រាក់ទិញអ្វីម្យ៉ាង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារឡើងទៅ។ នេះជារឿងពិតរបស់លោក អ៊ីវ ធាន ដែលជាអតិថិជនឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល ។ លោកបន្តទៀតថា៖ «ប្រាក់ដែលនៅសល់នឹងត្រូវយកទៅជួសជុលផ្ទះធ្វើដំបូល ជញ្ជាំង និង សសរឲ្យរឹងមាំជាងសព្វថ្ងៃបន្តិច ព្រោះផ្ទះរស់នៅរាល់ថ្ងៃនេះ វាចាស់ខ្លាំងមែនទែន អាយុប្រមាណ៣០ឆ្នាំហើយ»។...
ស្ទឹងត្រែង: នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវ២នាក់ដកហូតមួយចំនួនធំ បន្ទាប់ពីឆ្លងដែននាំគ្រឿងញៀនចូលមកជួញដូរ នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០។ លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងអោយដឹងថា កម្លាំងជំនាញគ្រឿងញៀននៃអធិកាដ្ឋាននគរបាលស្រុកសៀមប៉ាង និងប៉ុស្តិ៍រដ្ឋបាលឃុំសេកុង ឃុំព្រែកមាស និងឃុំស្រែសំបូរ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ បានមួយករណី នៅភូមិណាអូង...
ភ្នំពេញ៖ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៅ ថ្ងៃទី៦ខែកុម្ភៈ នេះបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីនាំនារីក្មេងៗ ឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថាថាអ្នកជំងឺជនជាតិចិនម្នាក់ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅខេត្តព្រះសីហនុមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយស្របពេលដែលលទ្ធផលនៃការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺចំនួន២លើក បង្ហាញលទ្ធផលអវិជ្ជមាន(គ្មានមេរោគ)។ សូមរំលឹកថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យនៅថ្ងៃទី២៧...
កំពត: លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំង ព្រមទាំងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដង្ហែរក្បួន នៅលើផ្លូវសាធារណៈ ក្នុងក្រុងកំពត ដើម្បីអបអរពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ានលើកទី២ ដែលរដ្ឋបាលខេត្តកំពត ទទួលបានកាលពីថ្ងៃទី១៦...
ភ្នំពេញ៖ បន្ទាប់ពីមានអ្នកផ្ញើសារគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រកាសថាលោកនឹងដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងស្រាវជ្រាវរកមុខអ្នកដែលគំរាមសម្លាប់នោះឲ្យទាល់តែឃើញ។ ការប្រកាសរបស់ លោក ពេជ្រ ស្រស់ បែបនេះបានធ្វើឡើងក្រោយពីមានអាខោនFacebookឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ ក្រោយពីលោក ស្នើដល់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកាលពីពេលកន្លងទៅ។...
ភ្នំពេញ៖ ស្របយុគសម័យ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញមួយ ក្នុងចំណោមធនាគារធំៗ ទាំង៥ នៅកម្ពុជា ដាក់ឱ្យប្រើប្រាស់មុខងារ «ស្កេន-ទូទាត់ តាម QR Code» ដោយប្រើ តាមទូរស័ព្ទដៃ របស់អតិថិជនបានភ្លាមៗ នៅតាមហាងលក់ទំនិញ និងសេវានានាជាច្រើន យ៉ាងងាយស្រួល ដោយមិនចាំបាច់ ប្រើសាច់ប្រាក់...
ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ធាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា ស្ដីពី “ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ។ នេះបើយោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ របៀបវារៈរួមមាន៖ ១. សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប នៅរសៀលថ្ងៃអង្គារ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ម្នាក់ ដែលកំពុងចូលសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត...
BBC៖ មន្ត្រីនិយាយថា យន្តហោះដឹកអ្នកដំណើរចុះចត នៅអាកាសយានដ្ឋានមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស តួកគី បានរអិលធ្លាក់ពីលើផ្លូវរត់ ហើយបានបាក់ជា ៣ កំណាត់ និងបណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ និងរងរបួសជាង ១៧០ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០...
សេអ៊ូល៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងដោយជំរុញ ឱ្យមានការសន្និដ្ឋានថា សហរដ្ឋអាមេរិកប្រហែលជា កំពុងពង្រឹងការឃ្លាំមើលរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីបានរកឃើញសកម្មភាព មិនធម្មតាមួយចំនួនកន្លងមក។ យន្ដហោះ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈកម្ពស់ ២៥.០០០ ហ្វីត។ ប្រភពដដែលបានបន្ថែមទៀតថា យន្តហោះប្រភេទ E-8C ឬ...
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃ គ.ស.ច.គ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានសម្លាប់មនុស្ស១,៩៨១នាក់...
វ៉ាស៊ីនតោន៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយប្រទេសជប៉ុន បានកើនឡើង ២,៧ ភាគរយដល់ ៦៨,៩៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដែលជាចំនួនធំបំផុតទីបី ក្នុងចំណោមប្រទេស ដែលសហរដ្ឋអាមេរិក បង្កើតឱនភាពពាណិជ្ជកម្ម។ ឱនភាពជាមួយប្រទេសចិន បានធ្លាក់ចុះ ១៧,៦ ភាគរយ ពីមួយឆ្នាំមុនដល់ ៣៤៥,៦២ ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុត...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកជំងឺសរុបចំនួន ១.១៥៣ នាក់ដែលឆ្លងវីរុសរលាកសួត ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ នាល្ងាចថ្ងៃពុធ។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃពុធមនុស្ស ២៦១ នាក់ បានដើរចេញពីមន្ទីរពេទ្យ...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ត្រូវបានលើកលែងទោស នៅក្នុងការជំនុំជម្រះការចោទប្រកាន់លើកទី៣ របស់ប្រធានាធិបតី សហរដ្ឋអាមេរិក ដោយព្រឹទ្ធសភា បន្ទាប់ពីប្រឈមនឹងការចោទប្រកាន់ ពីការគាបសង្កត់ប្រទេសបរទេស ដើម្បីស៊ើបអង្កេតគូប្រជែង នយោបាយដ៏សំខាន់មួយ នៅក្នុងការបោះឆ្នោត ប្រធានាធិបតីនៅខែវិច្ឆិកា។ ព្រឹទ្ធសភាដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតជំទាស់នឹងមាត្រាពីរ នៃការចោទប្រកាន់ដែលបានធ្វើឡើង ប្រឆាំងនឹងលោក ត្រាំ ពោលគឺការរំលោភអំណាច...
ភ្នំពេញ ៖ ខណៈជិតដល់ថ្ងៃប្រកាសឱសានវាទ ពីសំណាក់សហភាពអឺរ៉ុប(EU)ថា ត្រូវដក ឬបន្តទុកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានលើកឡើងថា EBA គឺគ្រាន់តែជាព្រឹត្តិការណ៍ នយោបាយប៉ុណ្ណោះ មិនមែនជាបិសាច ដូចវីរុសកូរ៉ូណាទេ ដូច្នេះរាជរដ្ឋាភិបាលបានត្រៀមខ្លួន ទទួលយករួចជាស្រេច ក្នុងការឆ្លើយតបចំពោះការដក ឬមិនដល់ EBA...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសតួកគី និងប្រទេសរុស្ស៊ី គួរតែដោះស្រាយការ ខ្វែងគំនិតគ្នា ជុំវិញជម្លោះនៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ដោយគ្មានកំហឹង ក្រោយមានការផ្ទុះឡើងនូវអំពើហិង្សា ធ្វើឲ្យប៉ះពាល់ដល់សហប្រតិបត្តិការ ដ៏ផុយស្រួយ រវាងទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ា។ លោក Erdogan...
ភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន១៥ម៉ឺនដុល្លារ (ព្រះមហាក្សត្រចំនួន៥ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន១០ម៉ឺនដុល្លារ) ដើម្បីចូលរួមចំណែក...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ ត្រូវបានគេដកស្រង់សម្តីកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងនៅតែប្តេជ្ញាចិត្ត ក្នុងការជជែកអំពីការរំសាយ អាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ដោយមិនគិតពីនយោបាយក្នុងស្រុក របស់សហរដ្ឋអាមេរិក។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបរទេស និងអ្នកយកព័ត៌មានបរទេស នៅទីក្រុងវ៉ាស៊ីនតោន លោក Robert O’Brien ក៏បានជំរុញឱ្យទីក្រុងព្យុងយ៉ាង វិលត្រឡប់ទៅរកកិច្ចចរចា ដែលជាប់គាំងវិញ ដោយលើកឡើងថា...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី០៧ និង ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង...
បរទេស៖ ជារបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយក្រុមអ្នកអង្កេតការណ៍ របស់មន្ទីរប៉ង់តាហ្គោនអាមេរិក និងត្រូវយកមកចេញផ្សាយ ដោយBuinessinsider នៅថ្ងៃពុធ ទី៥ ខែកុម្ភៈនេះ បានអះអាងថា ការសម្លាប់មេដឹកនាំកំពូលលោកAbu Bakr នៃក្រុមភេវរកម្មអាល់កៃដា ហាក់ដូចជា មិនបានធ្វើឲ្យមានភាពអន់ថយ នៃក្រុមដ៏ឃោរឃៅនេះឡើយ។ ការសម្លាប់មេដឹកនាំ ISIS លោក Abu Bakr...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយ ឥតសំណងចំនួន ២៧៦.២៦៦ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សា ក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ និងគម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីចុះហត្ថលេខា នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាសម្តេច ហេង សំរិន បានស្នើសុំរដ្ឋាភិបាលអូស្រ្តាលី បន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការកសាងធនធានមនុស្សឲ្យច្រើន ដើម្បីជាកត្តាសំខាន់ជំរុញ ការអភិវឌ្ឍនៅកម្ពុជា ឲ្យកាន់តែឆាប់រហ័ស។ ក្រៅពីនេះ សម្តេចបានលើកឡើងពីសំណើផ្សេងៗទៀត ដល់ភាគីអូស្រា្តលី លើការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ជាដើម។ សម្តេច ហេង សំរិន លើកឡើងសំណើដូចខាងលើនេះ ក្នុងឱកាសសម្តេចទទួលជួប...
ភ្នំពេញ៖លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគម សហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៦កុម្ភៈនេះផ្លែស្វាយខៀវ ក្នុងចំការមានតម្លៃ ចន្លោះពី៤០០ទៅ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈតម្លៃផ្លែស្វាយខៀវ ដឹកដល់រោងចក្រ មានតម្លៃ៦៥០រៀល ក្នុងមួយគីឡូក្រាម ។ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគម សហព័ន្ធស្វាយកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺជាមេដឹកនាំទី១ ហើយដែលបានទៅដល់ទឹកដី មហាអំណាចយក្សចិន ដែលកំពុងផ្ទុះវីរុសកូរ៉ូណា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ ចំណុចនេះ បានធ្វើឲ្យលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កោតសរសើរចំពោះភាពអង់អាចក្លាហ៊ាន របស់សម្តេច ដែលហ៊ានទៅតំបន់ ដែលពិភពលោកខ្លាចរអា...
ភ្នំពេញៈ ភ្នំពេញៈ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ពេញមួយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម រួមជាមួយនឹង ក្រុមហ៊ុនទឹកពិសា វីតាល់ ដើម្បីប្រារព្ធពិធីបរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត និងមិនគិតកម្រៃលើកទី១ ឆ្នាំ២០២០ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ក្រោមវត្តមាន លោកសាស្រ្តាចារ្យ...
ភ្នំពេញ ៖ លោក Gary Franci ប្រធានក្រុមអ្នកសារព័ត៌មានសេតវិមាន ប្រចាំបណ្តាញ Next News Network បានបង្ហាញសារទៅកាន់ពិភពលោក ឲ្យដឹងលឺ ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។ តាមរយៈបណ្ដាញសង្គមផ្លូវការ...
បរទេស៖ នាយទាហាន និង ពលទាហានជិត ១៦.០០០ នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ បានចូលរួមការហាត់ សមរួមគ្នាលើកទី ២ សម្រាប់ព្យុហយាត្រាយោធា និងការដើរដង្ហែរខួបលើកទី ៨០...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ