វ៉ាស៊ីនតោន៖ រដ្ឋធានីសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានចេញបទបញ្ជា ឲ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែតម្រូវការចាំបាច់ ជាចូលរួមជាមួយ អាជ្ញាធរមូលដ្ឋានដទៃទៀត នៅក្នុងប្រទេស ដែលបានចាត់វិធានការស្រដៀងគ្នា ដើម្បីដោះស្រាយការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩។ រដ្ឋាភិបាលបាននិងកំពុង ជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ ហើយបញ្ជាឱ្យផ្អាកសកម្មភាពអាជីវកម្ម ដែលមិនចាំបាច់ ដោយមានកន្លែងហាត់ប្រាណ និងហាងលក់សំលៀកបំពាក់ ត្រូវបានសមត្ថកិច្ចរាយ ឧទាហរណ៍បិទកន្លែងតែម្ដង។ អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រមាថដល់ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃចន្ទ សម្រាប់ការស្វែងរកសម្ពាធ ជាអន្តរជាតិប្រឆាំងនឹងរបបនេះ ខណៈដែលអំពាវនាវ ឱ្យមានការពិភាក្សាឡើងវិញ លើកិច្ចចរចានុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រធានថ្មីរបស់កូរ៉េខាងជើង ដែលទទួលបន្ទុកក្នុងការចរចាជាមួយសហរដ្ឋអាមេរិក បានគំរាមថាក្រុងព្យុងយ៉ាង...
សេអ៊ូល៖ ធនាគារកូរ៉េ នឹងបញ្ចូលទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិក ទៅក្នុងធនាគារ នៅថ្ងៃអង្គារនេះ ក្នុងការផ្តល់ប្រាក់កម្ចីជាប្រាក់ដុល្លារ ជុំដំបូងរបស់ខ្លួន ដោយប្រើខ្សែប្តូររូបិយប័ណ្ណជាមួយធនាគារ សហព័ន្ធសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យ ទីផ្សាររូបិយប័ណ្ណមានស្ថេរភាព។ ធនាគារកណ្តាលកូរ៉េ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដេញថ្លៃតាមអ៊ិនធឺណិត រយៈពេល ៣០ នាទីចាប់ផ្តើមនៅម៉ោង ១០ ព្រឹកហើយអ្នកផ្តល់ប្រាក់កម្ចី នឹងត្រូវបានអនុញ្ញាត...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឲ្យក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុប បន្តការងាររបស់ពួកគេ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ ដើម្បីធ្វើឲ្យវាកាន់តែពិបាកខ្លាំងឡើង ចំពោះទីក្រុងតេអេរ៉ង់ ក្នុងការអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ។ ប្រភពព័ត៌មាន ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ និងរួមទាំងមន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើងលឿនបំផុត នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីលើកលែងជាថ្មីនូវទណ្ឌកម្ម ដែលរារាំងក្រុមហ៊ុនមិន...
សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានកោតសរសើរ ប្រទេសកូរ៉េខាងត្បូង ចំពោះការចាត់ចែងការឆ្លងរាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដោយនិយាយថា ប្រទេសនេះគួរតែត្រូវបាន កោតសរសើរចំពោះ ការបន្ថយអត្រាឆ្លងរបស់ខ្លួន។ លោក Pompeo បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានតាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ និងបណ្តាញសារព័ត៌មានអាស៊ីផ្សេងទៀត ខណៈដែលប្រទេសកូរ៉េខាងត្បូង បានកត់សម្គាល់ថ្ងៃទី១៨ ជាប់ៗគ្នាថាការឆ្លងថ្មី បានកើតមានប្រហែលជា...
អាមេរិក៖ ក្រុមហ៊ុនផលិតស្មាតហ្វូន សហរដ្ឋអាមេរិក Apple អាចបន្ថែមTouch IDនៅលើ Apple Watch របស់ខ្លួន ដោយលុបបំបាត់នូវតម្រូវការ វាយលេខកូដសម្ងាត់របស់ខ្លួន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ របាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះអាចបន្ថែមជីវមាត្រមេដៃ ទៅជាមកុដឌីជីថល ឬក្រោមអេក្រង់។ អ្នកប្រើប្រាស់អាចមើលឃើញ បច្ចេកវិទ្យាថ្មីនៅក្នុង Apple Watch Series...
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលថ្នាំបាញ់ ២០ធុង និងឧបករណ៍ ៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគ (40 sprayers and 20 barrels of plane cabin disinfectants )លើ យន្តហោះ ពីស្ថានទូតចិនប្រចាំកម្ពុជាដើម្បីទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត...
ញូយ៉ក៖ នាវាកងទ័ពជើងទឹកអាមេរិក ឈ្មោះ Comfort (USNS) បានមកដល់ទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ ដោយនាំយកគ្រែមន្ទីរពេទ្យចំនួន ១.០០០ គ្រែ ដើម្បីជួយសម្រាលប្រព័ន្ធ មន្ទីរពេទ្យក្នុងទីក្រុង ចំពេលមានការរាតត្បាត ដោយជំងឺកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទាំងអភិបាលរដ្ឋញូវយ៉កលោក...
ភ្នំពេញ៖ ដើម្បីចួលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩នោះក្រសួងអប់រំយុវជន និងកីឡាបានណែនាំដល់មន្ត្រីដោយមិនអនុញ្ញាតឲ្យមានការរៀបចំកិច្ចប្រជុំ ណាមួយមានមនុស្សលើស ពី១០នាក់នោះទេ។ យោងតាមសេចក្តីណែនាំ ស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩នោះ ចេញផ្សាយនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំយុវជ និងកីឡា បានលើកយ៉ាងដូច្នេះថា ដើម្បីចូលរូមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩និងស្របតាមការអនុវសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំ ដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដូចជា៖...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺ កូវីដ១៩ (Covid-19)។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី និងលើសកលលោក បានធ្វើឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសរងគ្រោះ រួមទាំងកម្ពុជាផង ចាប់ផ្ដើមអនុវត្តនូវ វិធានការចាំបាច់នានា រៀងៗខ្លួន រួមមាន ការប្រកាសដាក់ប្រទេសក្នុងគ្រាអាស្ន ការបិទផ្សារលក់ទំនិញការហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋធ្វើដំណើរ ជាដើម ។ រដ្ឋាភិបាលបន្ដថា នៅក្នុងបរិការណ៍នេះ ទោះបីមានការវាយតម្លៃជារួមថា សេដ្ឋកិច្ចកម្ពុជានៅមានភាពរឹងមាំ និងក្នុងខណៈ ដែលរាល់វិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញមក នៅជុំទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងវិធានការពាក់ព័ន្ធជាបន្តបន្ទាប់នឹងនៅតែអនវុត្តជាធម្មតា រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ ចេញនូវវិធានការបន្ថែមជាជុំទី២ មួយទៀត សំដៅជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឲ្យអាចបន្តរស់រានបាន ក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករ និយោជិត នៅក្នុងវិស័យពាក់ព័ន្ធ។ វិធានការទាំងនេះ រួមមាន៖ ទី១-វិស័យអាកាសចរណ៍ ៖ លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា រហូត ដល់ខែឧសភា ឆ្នាំ២០២០ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា ។ ពន្យារការបង់ប្រាក់ជំពាក់កម្រៃ អាកាសចរស៊ីវិល សម្រាប់រយៈពេល៦ខែ ជាមួយនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ។ ទី២-វិស័យទេសចរណ៍ ៖ ពង្រីកវិសាលភាពបន្ថែម លើវិធានការលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះ បញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ អនឡាញសម្រាប់គ្រប់គ្រង អាករលើតម្លៃបន្ថែម (EVAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងនេះ។កំណត់ឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមិនា ឆ្នាំ២០២០, ប៉ុន្តែប្រាក់ពន្ធត្រូវបានអនុញ្ញាតឲ្យបង់ រំលាស់ជារៀងរាល់ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០។ ពង្រីកវិសាលភាព នៃយន្តការនៃការចូលរួមចំណែកឧបត្ថម្ភ២០% នៃប្រាក់ខែអប្បបរមា (២០% នៃ១៩០ ដុល្លារ) ពីរាជរដ្ឋាភិបាលដល់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការព្យួរ ឬផ្អាកដំណើរការអាជីវកម្មរបស់សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។ ការផ្តល់ប្រាក់ឧបត្ថម្ភ២០% នៃប្រាក់ខែអប្បបរមានេះ តម្រូវឲ្យភ្ជាប់ជាមួយនូវលក្ខខណ្ឌ នៃការចូលរួមវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លីៗ រវាងពី១ ទៅ២សប្តាហ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍។ ការបើកប្រាក់ឧបត្ថម្ភនេះ ទាមទារនូវការរៀបចំយន្តការផ្ទៀងផ្ទាត់ និងជ្រើសរើសសិក្ខាកាម ចូលរួមជាកម្មករនិយោជិត តាមរយៈការពិនិត្យលើ បញ្ជីរាយនាមកម្មករ-និយោជិតពី សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដោយមានឈ្មោះភ្ជាប់ជាមួយលេខបណ្ណ ប.ស.ស ឬការបញ្ជាក់ពីម្ចាស់អាជីវកម្មទេសចរណ៍។ មិនចាំបាច់បង់ប្រាក់វិភាគទានធានារ៉ាប់រង របបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរ ឬ ផ្អាកដំណើរការអាជីវកម្ម។ ទី៣- ដោយវិស័យឯកជនជាច្រើន មានកង្វល់ពីការធានាប្រក្រតីភាព នៃការជួលអគារ-ទីតាំងអាជីវកម្ម និងរោងចក្រនានា ក្នុងដំណាក់កាលលំបាកនេះ រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារ-ទីតាំងអាជីវកម្ម និងរោងចក្រឲ្យជួយសម្រួលដល់ ភាគីអ្នកជួល ដោយជៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្ដេញចេញ ក្នុងករណីដែលអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេលវេលា និងសូមលើកទឹកចិត្តឲ្យភាគីម្ចាស់អគារ-ទីតាំងអាជីវកម្ម និងម្ចាស់រោងចក្រ ចរចាគ្នាជាមួយនឹងអ្នកជួល លើការពន្យារពេលសម្រាប់ ការបង់ថ្លៃសេវាជួល និងការដេញថ្លៃសេវាជួលជាយថាហេតុ។ ទី៤-ក្រសួងស្ថាប័នទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។ ទី៥-រាជរដ្ឋាភិបាល នឹងបន្ដតាមដានសភាពការណ៍ផលប៉ះពាល់ ពីជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ច និងសង្គម និងត្រៀមជាស្រេចក្នុងការដាក់ចេញ នូវវិធានការបន្ថែមទៀត ដើម្បីផ្ដល់នូវការជួយគាំទ្រសមស្រប និងតាមការចាំបាច់ ដល់ក្រុមហ៊ុនអាជីវកម្ម និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕ ដោយ៖ អេង ប៊ូឆេង
បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេស មានសេដ្ឋកិច្ចខ្លាំងៗ ជួយប្រទេសដែលមានចំណូលទាប និងមធ្យម ដើម្បីឱ្យប្រទេសទាំងនោះ ជៀសវាងពីការរាតត្បាតដោយ ផលប៉ះពាល់នៃវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន GCTN ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus ប្រធាន...
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា អំពាវនាវដល់ម្ចាស់ផ្ទះ/បន្ទប់ជួល មេត្តាជួយសម្របសម្រួលបញ្ចុះតម្លៃដល់បងប្អូនកម្មករនិយោជិត ដែលត្រូវបានព្យួរការងារ ដោយសារតែរោងចក្រ ខ្វះវត្ថុធាតុដើមសម្រាប់ ផ្គត់ផ្គង់ចង្វាក់ផលិតកម្ម ហើយក្រុមហ៊ុនអ្នកបញ្ជាទិញ នៅលើពិភពលោកដកការកុម្ម៉ង់ទិញបណ្ដាលមកពីស្ថានភាព រីករាលដាលជាសកលនៃវីរុស COVID-19។ ការអំពាវនាវរបស់លោក ប៉ាវ ស៊ីណា បែបនេះ ធ្វើឡើងបន្ទាប់ពីមានកម្មករនិយោជិតកាន់តែច្រើន ត្រូវបានរោងចក្រព្យួរការងារ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់...
បរទេស៖ គិតត្រឹមយប់ថ្ងៃចន្ទ ទី៣០ខែមីនា ចំនួនអ្នកស្លាប់បន្ថែម ១៨០នាក់ទៀត បានធ្វើឲ្យអង់គ្លេស បានបាត់បង់ជីវិតមនុស្ស សរុបដល់ទៅ១៤០៨នាក់ហើយ ដោយសារវិរុសកូរ៉ូណា ខណៈដែលមនុស្សកាន់តែច្រើន ក៏បានឆ្លងផងដែរ រួមចាប់ពីពលរដ្ឋធម្មតា បុគ្គលល្បី រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ព្រមទាំងព្រះអង្គម្ចាស់ផង។ Businessinsider នៅថ្ងៃដដែលនេះ ក៏បានចេញផ្សាយដែរថា រដ្ឋាភិបាលអង់គ្លេស តាមរយៈមន្ត្រីជាន់ខ្ពស់មួយចំនួន បាននិយាយថា...
បរទេស៖ ឧទ្ធម្ភាគចក្រយោធាបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដឹកបញ្ជូនអ្នកជម្ងឺកូរ៉ូណាវីរុសធ្ងន់ ចេញពីប្រទេសបារាំង ទៅកាន់មន្ទីរពេទ្យនានា នៅក្នុងប្រទេសអាល្លឺម៉ង់ និងស្វីស ស្របពេលដែលប្រទេសនេះ បានប្រឹងប្រែងប្រយុទ្ធ ដើម្បីបង្កើនទំហំអង្គភាពទ្រទ្រង់ជីវិត។ តំបន់ គឺជាតំបន់ដំបូងគេបង្អស់ ក្នុងប្រទេសបារាំង ដែលទទួលរងរលកនៃការឆ្លងកូរ៉ូណាវីរុស ហើយឆ្លងរីករាលដាល់យ៉ាងលឿន ទៅភាគខាងលិចហ៊ុំព័ទ្ធទីក្រុងប៉ារីស ជាទីដែលមន្ត្រីពេទ្យកំពុងតែបន្ថែមគ្រែទាំងជម្ងឺ ដើម្បីទប់ទល់នឹងការឆ្លងចូល។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែមីនាមក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កុំមានការព្រួយបារម្ភ ចំពោះច្បាប់ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពមានអាសន្ន ព្រោះច្បាប់នេះមិនមែនបង្កើតឡើង ដើម្បីរឹតដ្បិតសេរីភាពពលរដ្ឋ ក្នុងបញ្ចេញមតិនោះឡើយ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ។...
បរទេសៈ MailOnline នៅថ្ងៃចន្ទទី៣០ ខែមីនា បានសរសេរថា ក្រោយការប្រកាសជាផ្លូវការ ពីសំណាក់រដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចប់ទៅ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២១ កាលពីសប្តាហ៍មុននោះមក ចំនួននៃអ្នកឆ្លងវិរុសកូរ៉ូណា បានកើនឡើងពី១៦ទៅដល់៦៣នាក់ ក្នុងមួយថ្ងៃជាមធ្យម ដែលវាបានក្លាយ ទៅជាការសង្ស័យដ៏ធំមួយថា ជប៉ុនបានព្យាយាមលាក់បាំង ចំនួនអ្នកឆ្លងមួយរយៈមុននេះ។ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា នាំមុខខ្លាំងជាងគេ ដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោកYukio...
បរទេស៖ រដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក Nguyen Xuan Phuc នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យផ្អាក សេវាកម្មដឹកជញ្ជូនសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស ដែលគេដឹងថា មានមនុស្សចំនួន២០៣នាក់ នៅក្នុងប្រទេសបានឆ្លង។ ក្រៅពីនេះ យោងតាមសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើគេហទំព័ររដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានអំពាវនាវ ឲ្យមានការដាក់កំហិត លើការប្រើប្រាស់រថយន្តឯកជន និងជំរុញលើកទឹកចិត្តឲ្យមន្ត្រីនានា...
ភ្នំពេញ ៖ ក្រុមហ៊ុនចិន នៅតែបន្ដបណ្ដាក់ទុកវិនិយោគ ចំនួន៣០លានយ័ន លើផ្នែកវិស្វកម្មផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដោយក្រុមហ៊ុនមានសង្ឃឹមថា សម្រាប់ខេត្ត ព្រះសីហនុសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ នេះបើយោងតាមការបញ្ជាក់ ពីលោកប្រធានក្រុមហ៊ុន ជែងស៊ូកៃ លីរ៉ូដ អេនជីនារីង ខូអិលធីឌី...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្តនេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈ របស់ទីក្រុងព្យុងយ៉ាង ក្នុងការចាប់ផ្តើមសារជាថ្មីឡើងវិញ នូវកិច្ចពិភាក្សាចរចាលុប បំបាត់អាវុធនុយក្លេអ៊ែដែលបានជាប់ គាំង និងបានធ្វើការរិះគន់ ការថ្លែងថ្មីៗនេះរបស់រដ្ឋមន្ត្រីការ បរទេសសហរដ្ឋអាមេរិក ស្តីពីទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។ លោក Pompeo ក្រោយកិច្ចប្រជុំតាមវីដេអូ ជាមួយរដ្ឋមន្ត្រីការបរទេស G7...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២ នាក់បន្ថែមទៀត លើស្រ្តីជាម្ដាយជនជាតិខ្មែរ និងកូនប្រុស អាយុ១២ឆ្នាំម្នាក់ នៅខេត្តសៀមរាប ដែលបានឆ្លងពីប្ដី ដែលត្រឡប់មកពីធ្វើពិធីសាសនា នៅប្រទេសម៉ាឡេស៊ីវិញ ខណៈបុរសរូបនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាបផងដែរ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា ស្រ្តីរូបនេះ ជាភរិយាបុរសអាយុ៤០ឆ្នាំ...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្កើនកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ នូវសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលអាជ្ញាធរសុខាភិបាល បានរាយការណ៍អំពីការថយចុះបន្ថែមទៀត ក្នុងករណីឆ្លងកូរ៉ូណាវីរុសថ្មី ប៉ុន្តែប្រទេសនេះ នៅតែមានការប្រយ័ត្នចំពោះអ្នកមានផ្ទុកវីរុសនេះ ដែលមកពីបរទេស និងមនុស្សដែលឆ្លង តែនៅមិនទាន់បង្ហាញអាការៈរោគ។ ទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឆ្លងកូរ៉ូណាវីរុសដំបូងគេបង្អស់ បានរាយការណ៍ថា គ្មានករណីឆ្លងថ្មី អស់រយៈពេល៦ថ្ងៃមកនេះ ស្របពេលដែលពាណិជ្ជកម្ម បានបើកទ្វារឡើងវិញ ហើយប្រជាពលរដ្ឋ ត្រឡប់បានជីវិតរស់នៅតាមធម្មតាខ្លាំងឡើង ក្រោយមានបម្រាមមិនឲ្យធ្វើដំណើរអស់រយៈពេលជិតពីរខែ។...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីបាញ់មីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លីពីរគ្រាប់ ចូលទៅក្នុងសមុទ្រមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានទទួលជោគជ័យក្នុងការតេស្តសាកល្បងកំពូលប្រព័ន្ធបាញ់រ៉ុកកែតដ៏ធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ប្រាប់ថា ការបាញ់តេស្តសាកល្បងនោះ គឺជាមធ្យោបាយបញ្ជាជាថ្មីម្តងទៀត នូវលក្ខណៈយុទ្ធសាស្ត្រនិងបច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល ដែលត្រូវបានបញ្ជូនទៅឲ្យអង្គភាពកងទ័ពកូរ៉េខាងជើង។ គួរបញ្ជាក់ថា យោធានៃប្រទេសកូរ៉េខាងត្បូង បានប្រកាសប្រាប់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់សញ្ញាបានមីស៊ីលពីរគ្រាប់ ដែលគេបាញ់ចេញពីតំបន់ទីក្រុង Wonsan ដែលស្ថិតនៅលើតំបន់ឆ្នេរភាគខាងកើងរបស់ប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិនិត្យ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ។ នេះបើយោងតាមAKP។
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ នឹងស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...
កំពង់ចាម ៖ ប្រជាពលរដ្ឋ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ នេះ បានសំដែងនូវការសប្បាយរីករាយ ដោយពួកគាត់ បានធ្វើដំណើរឆ្លងកាត់លើស្ពានថ្មី ដែលបានសាងសង់រួចរាល់ស្ទើរតែ ១០០ភាគរយ។ ស្ថិតនៅក្នុងពេល អាជ្ញាធរខេត្តកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ ការសាងសង់ស្ពានកៀនជ្រៃ នៅចំពោះមុខអភិបាលខេត្តកំពង់ចាម លោក...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
