ព័ត៌មានអន្តរជាតិ

ស្ងាត់ៗរុស្សីបើកការវាយប្រហារ តាមអាកាសខ្លាំងៗ ទៅលើ IS ដែលស្ថិតនៅភាគខាងកើត ស៊ីរី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ប្រទេសរុស្សី ជាច្រើនគ្រឿងបានធ្វើការវាយប្រហារខ្លាំង ទៅលើតំបន់ឈរជើងរបស់ក្រុមភេវរកម្មជ្រុលនិយម IS ដែលស្ថិតនៅតំបន់ សមុទ្រខ្សាច់ភាគខាងកើតនៃប្រទេសស៊ីរី។

យោងតាមការក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សដែលមាន មូលដ្ឋានក្នុងប្រទេសស៊ីរីបាននិយាយថាការវាយប្រហារបានកើតឡើងនៅក្នុងតំបន់ សមុទ្រខ្សាច់ Sukhneh ស្ថិតនៅតំបន់ដាច់ស្រយាលនៃខេត្ត Homs ដែលវាត្រូវបានគេមើលឃើញថាគឺជាសកម្មវាយប្រហារគ្នាសាជាថ្មីរវាងក្រុមគាំទ្រ រដ្ឋាភិបាលនិងក្រុមជ្រុលនិយម IS។

ក្រុមអ្នកឃ្លាំមើលដដែលនេះបាននិយាយទៀតដែរថា មនុស្សសរុប៦០១នាក់ដែលមានប្រភពមកពីកងកម្លាំងគាំទ្រដោយរដ្ឋាភិបាលបានបាត់បង់ជីវិត ខណៈដែលក្រុម IS មានចំនួនអ្នកបាត់បង់ជីវិត២៥៦នាក់ ដែរគិតចាប់តាំងតែពីការប៉ះទង្គិច គ្នាកាលពីខែមិនារហូតមក៕

ប្រែសម្រួល៖ស៊ុនលី

To Top