សៀមរាប ៖ គណៈកម្មការដេញថ្លៃ លក់ជាសាធារណៈ អគ្គិសនីសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា អគ្គិសនីសៀមរាប នឹងដាក់ដេញថ្លៃលក់ជាកញ្ចប់នូវចលនទ្រព្យ និងអចលនទ្រព្យ ចាស់ៗ ខូចគុណភាព និងអន់គុណភាព ហួសសម័យកាលប្រើប្រាស់ចំនួន ៣៦មុខ ដែលមានតម្លៃមូលដ្ឋាន ១៨០.០៦៦.០០០ រៀល (មួយរយប៉ែតសិបលាន ហុកសិបប្រាំមួយពាន់រៀល)...
ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភាព បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក គ្រប់រដ្ឋទាំងអស់ និងតាមបណ្តាប្រទេសនានា នៅលើពិភពលោក ចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់វីរជនស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដល់លោក ហ្គារី ហ្វ្រែនឈី (Gary Franchi) និងលោក ម៉ៃឃើល អាល់ហ្វារ៉ូ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦៕
គុនមីង ៖ កម្ពុជា ក្នុងនាមប្រទេស ជាសមាជិកក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្ដេជ្ញាពួតដៃជាមួយ បណ្តាញសារព័ត៌មានអាស៊ី ខាងត្បូងនិងអាស៊ីអាគ្នេយ៍ទាំងអស់ ក្នុងការប្រើប្រាស់យន្តការ របស់សហព័ន្ធ សារព័ត៌មាន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលជាវេទិកាដ៏សំខាន់មួយ ដើម្បីចូលរួមចំណែកជាកម្លាំងរួម នៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការថែរក្សាសន្តិភាព ការស្វែងរកវិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់ ។ ថ្លែងក្នុងវេទិការកិច្ចប្រជុំប្រចាំឆ្នាំ 2025...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបង្កើតពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងទឹកចិត្តកង ទ័ពគឺជារឿងគ្រោះថ្នាក់ បំផុតសម្រាប់ជាតិ ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោកបណ្ឌិត គិន ភា នាថ្ងៃ៥ កញ្ញា បានថ្លែងថា ប៉ុន្តែបើពាក្យចចាមអារ៉ាម...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការស្តារ ការរារាំងប្រឆាំងនឹងរុស្ស៊ី និងចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់ Fox News លោក Hegseth បានអះអាងថា ព្យុហយាត្រាយោធា...
បរទេស៖ គណបក្សជម្រើស ដែលជាបក្សស្តាំនិយម របស់ប្រទេសអាល្លឺម៉ង់ (AfD) បានរាយការណ៍ពីអ្វីមួយ ដែលសមាជិកជាន់ខ្ពស់ របស់ខ្លួនកំពុង ហៅថា ជា ស៊េរី “ស្ថិតិ” នៃការស្លាប់ក្នុងចំណោមបេក្ខជនរបស់ខ្លួន ក្នុងរយៈប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតក្នុងស្រុកនៅរដ្ឋ North Rhine-Westphalia ។ សមាជិកគណបក្សសរុបចំនួន ៧ នាក់ រួមទាំងបេក្ខជនសំខាន់ៗចំនួន...
ភ្នំពេញ៖ តបតាមការអញ្ជើញពីភាគីវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធ ពិព័រណ៍អន្តរជាតិ ទីក្រុងហូជីមិញ លើកទី១៩ (19th International Travel Expo Ho Chi Minh...
ភ្នំពេញ ៖ នៅថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតភាពយន្ត ភាពយន្តជីវចល ហ្គេម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងតំបន់មកផលិត និងសហការផលិតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំនេះ កម្ពុជា បានលើកឡើងនូវបំណងក្នុងការកសាងឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដែលធ្លាប់រីកចម្រើននៅសម័យអង្គរ តាមរយៈចម្លាក់ និងផលិតផលវប្បធម៌ប្រណិតនានា ដោយផលិតរឿងផ្អែកលើប្រវត្តិដ៏អស្ចារ្យ ទៅក្នុងទម្រង់ឌីជីថលទំនើបសម្រាប់ទស្សនិកជនទូទាំងពិភពលោក។ លោក...
ភ្នំពេញ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន...
បរទេស៖ អាជ្ញាធរ របស់ប្រទេសប៊ុលហ្គារី បាននិយាយថា មិនមានភស្តុតាងណាមួយ ដែលរុស្ស៊ីបានជ្រៀត ជ្រែកជាមួយយន្តហោះ របស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងអំឡុងពេលហោះហើរ ទៅកាន់ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះនោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីប៊ុលហ្គារី Rosen Zhelyazkov...
បរទេស ៖ ក្រុមហ៊ុនការពារជាតិកោះតៃវ៉ាន់ មួយបានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា ជាមួយគណៈប្រតិភូ អ៊ុយក្រែន និងប៉ូឡូញ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងបច្ចេកវិទ្យាយន្តហោះ គ្មានមនុស្សបើក (UAV) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀង ដែលត្រូវបានប្រកាស...
បរទេស ៖ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ដ្រីថៃ បានចុះចតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ជំនួសឲ្យសិង្ហបុរី ដែលលោកបានអះអាងថា ទៅពិនិត្យសុខភាព ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ថា យន្តហោះរបស់ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គិតត្រឹមម៉ោង ១១...
សៀមរាប: នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។ លោក ប្រាក់ សោភ័ណ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ ថា...
ភ្នំពេញ៖ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ និងបើកវគ្គបណ្តុះបណ្តាលដំបូង នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោកស្រី...
កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាឲ្យកំលាំងផ្នែកគ្រឿងញៀននៃអធិការស្រុក ចុះស្រាវជ្រាវដោយមានការចូលរួមពីកំលាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិពាន្វ ធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ បានត្រួតពិនិត្យនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៦កញ្ចប់តូច,ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ។ បច្ចុប្បន្នសមត្ថកិច្ចគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដចាត់ការតាមច្បាប់៕ ដោយ៖ ណារិទ្ធ|ដើមអម្ពិលប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
រដ្ឋសភារបស់ប្រទេសថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ ខណៈមេដឹកនាំគណបក្ស Bhumjaithai ប្រមូលបានសំឡេងគាំទ្រយ៉ាងច្រើន លោក Putin ឆ្លើយតបទៅនឹងការប្រមាថ របស់លោក Merzជុំវិញបញ្ហាឧក្រិដ្ឋកម្មសង្គ្រាម ចិនធ្វើព្យុហយាត្រាយោធា សម័យសង្រ្គាមលោកលើកទីពីរ បង្ហាញពីការរួបរួម ជាមួយរុស្ស៊ី និងកូរ៉េខាងជើង លោក ដូណាល់ ត្រាំ ចេញសារព្រមានទៅលោក ពូទីន ដោយបញ្ជាក់ថា...
បរទេស: អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ត្រូវបានប៉ូលិសអន្តោប្រវេសន៍ចាប់ខ្លួននៅអាកាសយានដ្ឋានដនមឿង បន្ទាប់ពីព្យាយាមឡើងយន្តហោះឯកជនទៅកាន់ប្រទេសសិង្ហបុរី។ លិខិតឆ្លងដែនរបស់គាត់ក៏ត្រូវបានរឹបអូសផងដែរ។ សារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញានេះថា លោកថាក់ស៊ីន គ្រោងហោះទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព ដោយសន្យាថានឹងត្រលប់មកវិញក្នុងរយៈពេលពីរថ្ងៃ ដើម្បីស្តាប់សាលក្រមរបស់តុលាការស្តីពីការស្នាក់នៅមន្ទីរពេទ្យជាការឆ្លើយតបទៅនឹងរបាយការណ៍ព័ត៌មាន អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងចាកចេញពីប្រទេសថៃតាមយន្តហោះឯកជនពី M JET នៅអាកាសយានដ្ឋានដនមឿង។...
(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន ទើបតែបញ្ចេញផលិតផលថ្មី ២ មុខត្រឹមប៉ុន្មានថ្ងៃមុនសោះ ឥឡូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការប្រកាសសម្ពោធស្វាគមន៍សមាជិកថ្មីបន្ថែមទៀតគឺ «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ថាមពលដ៏ជោគជ័យ បានធ្វើការចែកចាយលើទីផ្សារចាប់ពីពេលនេះតទៅ ។ ផលិតផលខ្មែរថ្មី «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ត្រូវបានបង្កើតឡើងស្របតាមតម្រូវការបងប្អូនខ្មែរដើម្បីផ្តល់ថាមពល កម្លាំង រសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្សំឡើងពីតូរីន, វីតាមីន B3, B5, B6, B12 ជំនួយខួរក្បាល និងបង្កើនថាមពលខ្លាំងក្លា ឆ្ពោះទៅរកភាពជោគជ័យ។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ក៏ផ្តល់ឱកាសឈ្នះរង្វាន់ដូចជា៖ រថយន្ត FORD PICK UP RANGER (XL) ស៊េរីថ្មី, រង្វាន់ទឹកប្រាក់ ៧៧៧ ដុល្លារ, និងរង្វាន់ទឹកប្រាក់ជាច្រើនទៀត។ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!ស្តង់ដារអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ” ជូនដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក លោកជំទាវ...
ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗនៅតំបន់រដ្ឋបាលខេត្ត ដោយឃាត់ខ្លួនជនសង្ស័យ ៣ នាក់ និងកំពុងតាមចាប់បក្ខពួក ៦ នាក់ទៀតដែលបានរត់គេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋអំពីការបាត់បង់ទ្រព្យសម្បត្តិជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៣, ២៦, ២៧ និង ៣០ ខែសីហា ឆ្នាំ២០២៥។ ក្រោយការស៊ើបអង្កេត កម្លាំងជំនាញបានកំណត់មុខសញ្ញា...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានវឌ្ឍនភាព ២៣%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ...
ឆ្នាំនេះគឺខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសថ្ងៃទី៣ ខែកញ្ញា ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាយ៉ាងឱឡារិក។ ថ្ងៃទី៣ ខែកញ្ញា កាលពី១០ឆ្នាំមុន ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាដើម្បីរំលឹកខួបទី៧០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ រយៈពេល១០ឆ្នាំកន្លងផុតទៅ ប្រទេសចិនបានរំលឹកពេលវេលាដ៏មហិមានេះតាមរបៀបដដែល។តើការរៀបចំពិធីត្រួតពលនិងព្យុហយាត្រាបង្កប់អត្ថន័យដូចម្ដេច?ហេតុអ្វីត្រូវរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រានៅថ្ងៃជ័យជម្នះ៣កញ្ញា? ប្រទេសចិនរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកថ្ងៃជ័យជម្នះដ៏មហិមានៃសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺត្រូវចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាពនិងត្រួសត្រាយពេលអនាគត។ ការរំលឹកគឺដើម្បីចងចាំ។រយៈពេល៨០ឆ្នាំមុន ក្រោមទង់នៃរណសិរ្សបង្រួបបង្រួមជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលផ្តួចផ្តើមនិងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងរយៈពេល ១៤ឆ្នាំបានយកឈ្នះលើអ្នកឈ្លានពានយោធានិយមជប៉ុនដ៏សាហាវយង់ឃ្នង ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។...
“នេះជាផលិតផលសាធារណៈ ដ៏សំខាន់មួយដែលប្រទេសចិន ផ្តល់ជូនពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ” “គំនិតផ្តួចផ្តើមថ្មីមួយនេះ មានសារសំខាន់ក្នុងការ ដោះស្រាយបញ្ហាប្រឈមលើវិស័យ អភិបាលកិច្ចសកល នាពេលបច្ចុប្បន្ន ” ។ ល ។ មជ្ឈដ្ឋានមតិអន្តរជាតិ បានចាប់អារម្មណ៍យ៉ាងខ្លាំង លើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងក្នុងកិច្ចប្រជុំ...
ប៉ៃលិន ៖ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញចុះវាស់វែង និងកំណត់ដីចំណីផ្លូវជាក់ស្តែង ពីចំណុច ធនាគារកាណាឌីយ៉ា រហូតដល់ចំណុចផ្លូវបំបែក ការរ៉ាស់សាំង មាន មាន ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពង្រីកផ្លូវ និងកែលម្អសោភ័ណភាពក្រុង ឱ្យមានភាពទាក់ទាញ ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។...
នៅវេលាម៉ោង ៨ យប់ថ្ងៃទី៣ ខែកញ្ញា រាត្រីសមោសរ អបអរខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ក្រោមប្រធាន បទ «សច្ចយុត្តិធម៌ប្រាកដជាឈ្នះ» បានរៀបចំធ្វើនៅវិមាន សភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំចិន មានលោក Xi Jinping ប្រធានរដ្ឋចិនជាដើម...
ថ្ងៃទី ៣ ខែកញ្ញា នៅលើវិមានធានអានមិន មានទិដ្ឋភាព គួរឱ្យចាប់អារម្មណ៍មួយ។ មុន បើកពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះលើសង្គ្រាម ប្រជាជនចិន ប្រឆាំងការឈ្លានពាន របស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីស ពេលឡើងលើវិមានធានអានមិន លោកXi Jinping ប្រធានរដ្ឋចិនបានចាប់ដៃ យ៉ាងស្និទ្ធស្នាលជាមួយតំណាងសមមិត្តចាស់ និង អតិតយុទ្ធជនដែលធ្លាប់ចូលរួមសង្គ្រាម...
ភ្នំពេញ ៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងជំនួបជាមួយអាណាព្យាបាល និងកុមារទាំង៣រូប ដែលត្រូវទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ លើជំងឺបេះដូង ពីកំណើត លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនិងអង្គពាក់ព័ន្ធនានា ដែលតែង បានយកចិត្តទុកដាក់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងសារជាថ្មី អំពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវអ៊ុយក្រែន គឺប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី នៅទីក្រុងមូស្គូ។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំកិច្ចប្រជុំដើម្បីជាប្រយោជន៍នៃកិច្ចប្រជុំគឺជា «ផ្លូវគ្មានកន្លែងទៅ» ហើយការពិភាក្សាបែបនេះត្រូវតែមានអត្ថន័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
