នយោបាយ

Breaking News: ភ្ញៀវបរទេសទី១ របស់ លោក កឹម សុខា គឺឯកអគ្គរដ្ឋទូតបារាំង (video inside)

ភ្នំពេញ៖ ក្រោយមានសេរីភាព តែខ្វះសិទ្ធិធ្វើនយោបាយ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) នាគេហដ្ឋានផ្ទាល់របស់លោក ។

ជំនួបនេះ ត្រូវបានគេពណ៌នាថា ជាការជួបសួរសុខទុក្ខ ក្រោយពីអតីតប្រធានបក្សប្រឆាំងរូបនេះ ត្រូវតុលាការសម្រួលលក្ខខណ្ឌមួយចំនួន ឱ្យមានសេរីភាពដើរហើរក្នុងប្រទេសកម្ពុជា តែមិនអនុញ្ញាតិ ឱ្យចេញក្រៅប្រទេស និងមិនមានសិទ្ធិធ្វើនយោបាយ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនបានសុំ ការអត្ថាធិប្បាយបន្ថែម ជុំវិញជំនួបរវាងប្រមុខរដ្ឋដាក់ទូត ជាមួយអតីតមេបក្សប្រឆាំងរូបនេះ បាននោះទេនៅព្រឹកថ្ងៃចន្ទនេះ។

តាមកម្មវិធីគ្រោងទុក ដែលត្រូវបានបញ្ជាក់តាមបណ្តាញសង្គមហ្វេសបុក លោក មុត ចន្ថា មន្រ្តីជំនិតរបស់លោក កឹម សុខា ឱ្យដឹងថា លោក កឹម សុខា ក៏នឹងទទួលជួបឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក លោក Patrick Murphy ផងដែរ នៅល្ងាចថ្ងៃដដែលនេះ។

ភ្ញៀវបរទេសទី១ របស់ លោក កឹម សុខា គឺឯកអគ្គរដ្ឋទូតបារាំង

ភ្ញៀវបរទេសទី១ របស់ លោក កឹម សុខា គឺឯកអគ្គរដ្ឋទូតបារាំង More info: https://dap-news.com/politic/2019/11/11/7065/

Posted by Dap_News_Website on Sunday, November 10, 2019

To Top