ការបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរដូវផ្ការីក នឹងបើកដំណើរការយុគសម័យថ្មីដែលកសាងសហគមន៍រួមវាសនា ចិននិងកម្ពុជា “ខ្ញុំរីករាយណាស់ដែលបានសម្រេចបាននូវ “ការណាត់រយៈពេល៣ឆ្នាំ”ជាមួយលោក ហើយរួមគ្នាបើកដំណើរ ការយុគសម័យថ្មីដែលកសាង សហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងរដូវផ្ការីក។” ថ្ងៃទី១០ខែកុម្ភៈ លោក XiJinpingប្រធានរដ្ឋចិនបានមានប្រសាស៍ដូចពោលខាង លើនៅពេលជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជានៅសណ្ឋាគាររដ្ឋDiaoyutai។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-14_14-47-01.jpg)
កាលពីបីឆ្នាំមុន ការរាតត្បាតនៃជំងឺកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុង Wuhan ប្រទេសចិន នៅពេលដែលអាមេរិក និងប្រទេសលោកខាងលិច ចោទប្រកាន់និងមួលបង្កាច់ប្រទេសចិនឥតឈប់ឈរ សម្តេច ហ៊ុន សែន ដែល ទើបតែបញ្ចប់ សន្និសីទអន្តរជាតិនៅបរទេសបានកែប្រែដំណើរភ្លាមៗ ហើយដឹកនាំគណៈប្រតិភូ ទៅកាន់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ។ដំណើរទស្សនកិច្ចពិសេសនាពេលដ៏ពិសេសបែបនេះ បានបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឋានៈជា“មិត្តដែកថែប”ចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
បីឆ្នាំក្រោយមក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែកុម្ភៈ តបតាមការអញ្ជើញរបស់ភាគីចិនសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានមកបំពេញទស្សនកិច្ចផ្លូវការ ជាម្តងទៀតនៅប្រទេសចិន សម្តេចបានក្លាយជាមេដឹកនាំបរទេសដំបូង ដែលបំពេញ ទស្សនកិច្ចនៅ ប្រទេសចិនបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៣ ការនេះបានបង្ហាញយ៉ាងពេញលេញនូវមិត្តភាព “ដែកថែប” ដ៏ជិតស្និទ្ធរវាងចិននិងកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកXiJinpingប្រធានរដ្ឋចិននិងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅលើការកសាង សហគមន៍រួមវាសនាចិន និងកម្ពុជាក្នុងយុគ សម័យថ្មី ព្រមនឹងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ដោយបានចង្អុលបង្ហាញទិសដៅយ៉ាង ច្បាស់លាស់សម្រាប់ អនាគតនៃការអភិវឌ្ឍទំនាក់ទំនងចិននិងកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបាន ឯកភាពធ្វើ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួនប្រាំមួយ ពោលគឺ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខនិងមនុស្សធម៌ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”រវាងចិននិងកម្ពុជា។
លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធ នឹងផលប្រយោជន៍ស្នូលរបស់ គ្នាទៅវិញទៅមកផងដែរ។
និយាយអំពីដំណើរទស្សនកិច្ចនៅប្រទេសចិន លើកនេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា មិនថាជាដំណើរ ទស្សនកិច្ចកាល ពីបីឆ្នាំមុន ឬដំណើរទស្សនកិច្ចលើកនេះក៏ដោយ សម្តេចសុទ្ធតែសង្ឃឹមថានឹងបង្ហាញសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជានឹងឈរជាមួយប្រជាជនចិនយ៉ាងរឹងមាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន និងកម្ពុជាបាន ឈានដល់កម្រិតខ្ពស់ថ្មីជាបន្តបន្ទាប់ ហើយការកសាងសហគមន៍រួមវាសនា រវាងចិននិងកម្ពុជាទទួលបាននូវ សមិទ្ធផលជាផ្លែផ្កាដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ សន្តិភាពនិងវិបុល ភាពនៃតំបន់និងពិភពលោកផងដែរ។
ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើ “ផែនការប្រតិបត្តិអំពីការកសាងសហគមន៍ រួមវាសនាចិននិងកម្ពុជា” នៅខែមេសាឆ្នាំ២០១៩ មក កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានទទួលការរីកចម្រើន ដ៏សំខាន់ជាបន្តបន្ទាប់។ ចាប់តាំងពី”កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជា”ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មករហូតដល់ចុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ជាង ១៦ពាន់លានដុល្លារអាមេរិក។
ក្នុង”កន្ត្រកបន្លែ” របស់ប្រជាជនចិនបានលេចចេញមានកសិផលដូចជាផ្លែមៀន និងពោតរបស់កម្ពុជាដែល មានគុណភាព ខ្ពស់កាន់ តែច្រើនឡើងៗ។ ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយ សហគ្រាសចិន បាននាំឱ្យប្រទេសកម្ពុជាចូលទៅក្នុង“យុគសម័យផ្លូវល្បឿនលឿន” ដែលមិនត្រឹមតែផ្តល់ភាពងាយ សម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៃតំបន់ជុំវិញក្រុងព្រះសីហនុផងដែរ។ ក្រៅពីនេះ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនចិនបានសាងសង់ផ្លូវប្រវែង៤ពាន់ គីឡូម៉ែត្រ និងបានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ចំនួន៨ ខ្សែ នៅប្រទេសកម្ពុជា ដែលបានជំរុញការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនិងការស្តារជនបទឡើងវិញរបស់កម្ពុជា ហើយបានធ្វើឱ្យចំណងមិត្តភាពរវាងចិន និងកម្ពុជាកាន់តែចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនផងដែរ។
ប្រទេសចិននិងកម្ពុជាគឺជាអ្នកជិតខាងល្អ និងជាដៃគូដ៏ល្អ។ ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន មកកាន់ប្រទេសចិន លើកនេះ គឺចំពេលគម្រប់ខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងចំពេល”ឆ្នាំមិត្តភាពចិន និងកម្ពុជា”។ប្រឈមមុខនឹងការប្រែប្រួលនៃពិភពលោក ការប្រែប្រួលនៃយុគសម័យ និងការប្រែប្រួលនៃប្រវត្តិសាស្ត្រនា ពេលបច្ចុប្បន្ន ទំនាក់ទំនងចិននិងកម្ពុជាកាន់តែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគាបសង្កត់និងទប់ស្កាត់ប្រទេសចិន ប្រទេសអាមេរិកនិងបណ្តាប្រទេសលោកខាងលិច បានដាក់សម្ពាធម្តងហើយម្តងទៀតទៅលើបណ្តាប្រទេសអាស៊ានក្នុងឆាកអន្តរជាតិ ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលអាស៊ានជាដើម។ចំពោះការនេះ បណ្តាប្រទេសអាស៊ាន ដូចជាកម្ពុជានិងឥណ្ឌូណេស៊ីជាដើម បាននាំគ្នាបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងមិនចង់“ជ្រើសរើសឈរទៅខាងភាគីណាមួយ”ឡើយ។
ប្រឈមមុខនឹងការចោទជាមន្ទិលសង្ស័យ និងការចោទប្រកាន់ពីបណ្តាប្រទេសលោកខាងលិច មួយចំនួនលើទំនាក់ទំនងចិន និងកម្ពុជា សម្តាចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ជាច្រើនដងថា “បើមិនឱ្យខ្ញុំពឹងចិន ឱ្យខ្ញុំទៅពឹងអ្នកណា? បើកុំមានចិនជួយ តើប្រទេសអ្នកអាចជួយស្ពានហ្នឹងបានទេ?”។
ត្រឹមមុនពេលសម្តេចហ៊ុនសែនចេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ ភាគីកម្ពុជាក៏បានស្តីបន្ទោស ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលយក“អន្ទាក់បំណុល”មកមួលបង្កាច់លើទំនាក់ទំនង ប្រក្រតីរវាងចិននិងកម្ពុជាដែរ។
ប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រទេសជិតខាងតាមរយៈអត្ថប្រយោជន៍នៃការអភិវឌ្ឍរបស់ខ្លួន ហើយបានរួមចំណែក យ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ផ្ទុយទៅវិញ ប្រទេសអាមេរិកនិងបណ្តាប្រទេសលោកខាងលិច ក្រៅពីពាក្យសន្យាតាមតែមាត់ សម្បីតែកិច្ចសហប្រតិបត្តិការនិងជំនួយសេដ្ឋកិច្ចយ៉ាងតិចតួចគួរឱ្យអាណិតនោះ ក៏បាន ភ្ជាប់លក្ខខណ្ឌនយោបាយជា ច្រើនផងដែរដែលបាននាំមកនូវកត្តាអស្ថិរភាពដល់តំបន់។ ចំពោះការនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនថា “គេតែងតែគំរាមយើង ដាក់ទណ្ឌកម្មយើង។ ខ្ញុំគិតថាមិត្តចិននឹងមិនធ្វើសកម្មភាពបែបនេះចំពោះយើងនោះទេ។
ដូច្នេះហើយ បានជាខ្ញុំមិនខ្លាចជាមួយនឹងការគាបសង្កត់ណាទាំងអស់ ហើយខ្ញុំបានប្រកាសថាខ្ញុំមិនយកឯករាជ្យ អធិបតេយ្យភាពរបស់ខ្ញុំ ទៅដោះដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាទាំងអស់។
“ស្ថានភាពអន្តរជាតិ នាពេលបច្ចុប្បន្ននេះកំពុង ប្រែប្រួលយ៉ាងឆាប់រហ័ស ហើយបរិយាកាសសន្តិសុខ និងការអភិវឌ្ឍជាតិ មានភាពស្មុគស្មាញនិងការប្រែប្រួលជាច្រើន។ សម្រាប់ប្រជាជនចិននិងកម្ពុជា ដែលសុទ្ធតែធ្លាប់ឆ្លងកាត់ការឈឺចាប់ នៃសង្រ្គាម“សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ” គឺជាអ្វីដែលភាគីទាំងពីរត្រូវការបំផុត។
ដូចដែលសម្តេចហ៊ុនសែនមានប្រសាសន៍ថា “នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងបែកបាក់ និងកំពុងតែផ្លាស់ប្ដូរ ដ៏ជ្រាលជ្រៅ សណ្ដាប់ធ្នាប់ពិភពលោកត្រូវបានបំពាននិងបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ គោលដៅធំបំផុតរបស់យើង គឺលើកស្ទួយ ជីវភាពប្រជាជន មិនមែនត្រៀមបំរុងការវាយប្រហារទៅលើគ្នាទេ។” ព្រមពេលជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានមានប្រសាស៍ទៀតថា ប្រសិនបើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលនិងគំនិតផ្តួចផ្តើម សន្តិសុខសកលដែលលើក ឡើងដោយលោកXiJinpingប្រធានរដ្ឋចិនត្រូវបានទទួលយកយ៉ាងទូលំទូលាយ នោះពិភពលោកនឹងក្លាយទៅ ជាសហគមន៍ដែលរួមរស់ នៅជាមួយគ្នាប្រកបដោយសុខដុមរមនា វិបុលភាពរួមនិងអនាគតដ៏ភ្លឺស្វាង៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)