ភ្នំពេញ ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ក្នុងនាមជាអ្នកតាមដានព្រឹត្តិការណ៍ក្នុងតំបន់ និងពិភពលោក នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះបានលើកឡើងជាទស្សនថា តើអ្នកដែលដឹកនាំពិភពលោក នាពេលអនាគតចិន (ប្រធានាធិបតីមកពីបក្សកុម្មុយនីស្តចិនសម័យថ្មី) ឬសហរដ្ឋអាមេរិកហៅកាត់ថាសរអ (ប្រធានាធិបតីបក្សមូលធន) ? ។

លោក ហេង វ៉ាន់ដា បានរៀបរាប់ថា ពីអតីតកាល ការប្រកួតប្រជែងរវាងសរអ និងសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត(សសសស) ក្នុងសង្គ្រាមត្រជាក់មានភាពស្រួចស្រាល់ និងភ័យរន្ធត់ រាប់ទាំងអាវុធបរិមាណូផង។ ចុងក្រោយ ផែនការកំទេច សសសស ឲ្យទៅជារដ្ឋទាំង១៥វិញ ត្រូវបានសម្រេច ដោយ សរអ បណ្តុះបណ្តាលខួរក្បាលកំទេច សសសស ក្នុងជួរអ្នកដឹកនាំ សសសស តែម្តងដែលត្រូវកាន់កិច្ចការបន្តពីលោកប្រធានាធិបតី ប្រេសណេហ្វ ដូចជា៖ លោកប្រធានាធិបតី សសសស យូរី អង់ដ្រូប៉ុហ្វ(១៩៨២-១៩៨៤) , លោក ឆេណេនកូ(១៩៨៤១៩៨៥) , និងប្រធានាធិបតីលោក ហ្គ័របាឆុហ្វ(១៩៨៥-១៩៩១) ចុងក្រោយគេបង្អស់ ។

លោកថា ការបរាជ័យនេះ មិនត្រឹមតែខ្ទេច សសសស ទាំងមូលនោះទេ សូម្បីតែបក្សសម្ព័ន្ធវ៉ាសូវី ក៏ត្រូវរលាយខ្ទេចផងដែរ។ ចាប់ពីឆ្នាំ១៩៩១មក យុគសម័យនៃសង្គ្រាមត្រជាក់(១៩៤៦)ត្រូវបានបិទបញ្ចប់ (១៩៩១)ដោយ សរអ ជាអ្នកឈ្នះមិនចាំបាច់ច្បាំង តាមទ្រឹស្តីសង្គ្រាម ស៊ុន អ៊ូ ។ ចិន និងរុស្សី បានឃើញមូលហេតុនៃបរាជ័យនេះច្បាស់ណាស់ ហេតុនេះ ចិន និងរុស្សី សុទ្ធសឹងតែត្រៀមទុកមុនជាស្រេចដើម្បីបញ្ចប់អ្នកបន្តវេន ដោយកែច្បាប់៖ ១-លោកប្រធានាធិបតី ពូទីន អាចបន្តឈរឈ្មោះក្នុងឆ្នាំ២០២៤សម្រាប់អាណត្តិក្រោយទៀត។ ២-លោកប្រធានាធិបតី ស៊ី ជិនភីង គឺជាប្រធានាធិបតីអស់មួយជីវិត។

លោកបញ្ជាក់ថា “ខ្ញុំគិតថា ការបណ្តុះខួរក្បាលអ្នកបន្តវេនកំទេចគ្នា, ពាណិជ្ជកម្ម, បច្ចេកវិទ្យា, ឬសង្គ្រាមអេអាយ គ្រាន់តែជាឈ្នាន់ប៉ុណ្ណោះ, សង្គ្រាមលើកនេះ គឺជាសង្គ្រាមដណ្តើមគ្នាដឹកនាំពិភពលោក ដោយប្រើឧបករណ៍វីរុសកូវីដធ្វើជាឈ្នាន់ចាញ់ឈ្នះបន្ថែមទៀត ។ កូវីដបម្លែងថ្មីៗមិនដាច់ និងកាន់តែសាហាវ ៖ Covid-19, Alpha, Delta, Belta, Lambda, …”៕



