ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ (SEA GAMES 2023) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានលើកឡើងថា «៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិ ទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ» ។
សម្ដេចបន្ថែមថា ប្រពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទភាព និងរក្សាភាពថ្លៃថ្នូររបស់ជាតិ ៕