SEA GAME

កីឡាការិនី ប៊ួ សំណាង កំពុងឆក់យកបេះដូងមហាជន ទោះមិនទទួលបានមេដាយ ស៊ីហ្គេម

ភ្នំពេញ៖ កីឡាការិនីកម្ពុជា ប៊ូ សំណាង បាននិងកំពុងទាញយកបេះដូង និងចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ដោយសាររូបនាង រត់ទាំងកណ្តាលភ្លៀង ដោយមិនព្រមបោះបង់ ការប្រកួតលើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ ទោះបីជា រត់ក្រោយគេក៏ដោយ។

កីឡាការិនី ប៊ួ សំណាង ពាក់ស្លាកលេខ៤០១ ស្លៀកខោលេខ១០ បានរត់ទាំងទឹកមុខមុត មាំក្រោមដំ ណក់ទឹកភ្លៀងស្ថិតក្រោមក្រសែភ្នែក មហាជនជាច្រើននាក់ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសនោះតាមរយៈ រូបវីដេអូជាង១នាទីពេលនាងកំពុងរត់ ទាំងកណ្តាលភ្លៀង នៅពហុកីឡដ្ឋានអូឡាំពិក កាលពីល្ងាចថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៣។

មិនត្រឹមតែមហាជនអ្នកគាំទ្រនោះទេ សូម្បីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានចុះ ផ្សាយនិងចែកចាយរូបវីដេអូរបស់អត្តពលកម្មកម្ពុជា ប៊ួ សំណាង ដែលនាងបាន ខិតខំរត់ទាំងកណ្តាលភ្លៀងធ្លាក់មិនព្រម បោះបង់ចោលការ ប្រកួតទោះជាអត្តព លិកផ្សេងទៀតរត់ទៅមុន និងទទួលជ័យជម្នះក្តី និងខ្លះទៀត បានបោះបង់កណ្តាលទីក៏ដោយ។

ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសរសេថា « កីឡា គឺលើសពីភាពឈ្នះ និងចាញ់» កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះ ចាញ់ ចំពោះគូ ប្រកួតនោះទេ ។ ប្រភពនោះបានគូសបញ្ជាក់ថា ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឱ្យ ឃើញនូវសេច ក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯង ចំពោះបញ្ហាដែល កំពុងប្រឈម ស្តែងឱ្យ ឃើញនូវចំណុចពិសេស របស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹង ប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ ។ បណ្តាញសង្គមដដែលបានលើកឡើងថា ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាព យ៉ាងក្រៃលែង ចំពោះអត្តពលិកតំណាងដល់កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្វែងរ កមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបាន មេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាសផ្ទះ។ ប្រភពដដែលនោះ បានគូសបញ្ជាក់ថា៖ «យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជម្នះ ឬបរាជ័យ» ។

សូមទស្សនាវីដេអូដូចមានខាងក្រោម៖

To Top