កីឡា

អ្នករៀបចំ៖ ផែនទីបង្ហាញផ្លូវថ្មី សម្រាប់ការពន្យារពេល កីឡាអូឡាំពិក ទីក្រុងតូក្យូ ត្រូវធ្វើឡើង នៅខែឧសភា ២០២០

តូក្យូ៖ អ្នករៀបចំកម្មវិធី បាននិយាយថា ផែនទីបង្ហាញផ្លូវថ្មីសម្រាប់ការពន្យារពេល កីឡាអូឡាំពិក ទីក្រុងតូក្យូ ទំនងជាត្រូវប្រព្រឹត្តឡើង នៅខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីមានការប្រាស្រ័យទាក់ទងគ្នា ជាមួយគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីក្រុងតូក្យូឆ្នាំ ២០២០ បាននិយាយថា សេចក្តីលម្អិត នៃការរៀបចំផែនការ សម្រាប់កីឡាអូឡាំពិកនៅឆ្នាំ ២០២១ កំពុងត្រូវបានពិនិត្យ នៅក្នុងខែនេះ ដើម្បីបង្កើតផែនទី បង្ហាញផ្លូវថ្មី សម្រាប់ព្រឹត្តិការណ៍ កីឡានៅខែឧសភាឆ្នាំ ២០២០។

កិច្ចប្រជុំនេះមានការចូលរួម ពីប្រធានគណៈកម្មាធិការសម្របសម្រួលអាយអូស៊ី John Coates និងនាយកប្រតិបត្តិអូឡាំពិក Christophe Dubi ប្រធានទីក្រុងតូក្យូឆ្នាំ ២០២០ លោក Yoshiro Mori និងនាយកប្រតិបត្តិ ក្រុមហ៊ុន Toshiro Muto ។ លោក Coates បាននិយាយបន្ទាប់ពី កិច្ចប្រជុំនេះថា យើងជឿជាក់ថា អូឡាំពិកទីក្រុងតូក្យូ ២០២០ អាចឈរជាពន្លឺ នៃក្តីសង្ឃឹមដល់ពិភពលោក ក្នុងគ្រាលំបាកទាំងនេះ ហើយអណ្តាតភ្លើងអូឡាំពិច អាចជាពន្លឺនៅចុងបញ្ចប់ នៃផ្លូវរូងក្រោមដី ដែលពិភពលោក បានរកឃើញខ្លួនវា នៅពេលបច្ចុប្បន្ននេះ។

លោក Mori អតីតនាយករដ្ឋមន្រ្តីជប៉ុន បានមានប្រសាសន៍ថា យើងជឿជាក់ថាជំហានថ្មី ថ្ងៃនេះគឺជាសមិទ្ធិផល ដ៏សំខាន់មួយក្នុងការឈានទៅមុខ ក្នុងឆ្នាំខាងមុខ ដែលយើងបានរៀបចំ ក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំកន្លងមកហើយ យើងនឹងបន្តធ្វើការ យ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានា ភាពជោគជ័យ នៃការប្រកួត៕
ដោយ៖លី ភីលីព

To Top