ឆ្នាំ២០២១ នឹងជិតកន្លងផុតទៅហើយ ។ យើង បានរៀបចំព្រឹត្តិការណ៍ សំខាន់ទាំង១០ នៃការផ្លាស់ប្តូរមិត្តភាព រវាងចិន និងកម្ពុជា នៅឆ្នាំ២០២១ ដើម្បីរំលឹកឡើងវិញ អំពីមិត្តភាពយូរអង្វែង រវាងចិននិងកម្ពុជា ។ នាព្រឹកថ្ងៃទី១៤ ខែមករា ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅបំពេញទស្សនកិច្ច...
ភ្នំពេញ៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ របស់លោក ប្រាក់ សុខុន នៅក្នុងជំនួបជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានបង្ហាញ ការប្ដេជ្ញាចិត្ត ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ សូមរំលឹកថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហររបស់ខ្លួន ក្នុងការគាំទ្រឱ្យបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។ ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើទៅកាន់លោក ស៊ីជីន ពីងប្រធានាធិបតីចិន ជួយលើផ្នែកបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា...
ភ្នំពេញ៖ ថ្មីៗនេះ យោងតាមតួលេខរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានចំនួនទឹកប្រាក់កើន រហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន ៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១២២២លានដុល្លារអាមេរិក មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។...
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាន នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាម ស្ថានទូតចិន ប្រចាំកម្ពុជា។ កិច្ចព្រមព្រៀងខាងលើនេះ បានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ យោងតាមការរៀបចំ កិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញ ពាណិជ្ជកម្មនៃភាគីទាំងពីរ មានចំនួនជាង៩០%។ ការសន្យាបើកទីផ្សារសេវាកម្ម និងពាណិជ្ជកម្មបានបង្ហាញ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ជាមួយការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារនាំចេញ អង្ករធំជាងគេ សម្រាប់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ប្រទេសចិនមានចំនួន២២.៩ម៉ឺនតោន ស្មើនឹង៤៩.៨%នៃទំហំនាំចេញសរុប។ នៅលើគេហទំព័រហ្វេសប៊ុក របស់ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ថ្មីៗនេះ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា នា១០ខែដំបូងឆ្នាំ២០២១នេះ...
ភ្នំពេញ៖ មិត្តចិនមិនព្រមជាដាច់ខាតទុកកម្ពុជា ឲ្យនៅឯកកោទ្បើយ បើទោះជាស្ថិតក្នុងកាលៈទេសៈ ណាក៏ដោយ ទោះបីជាវិបត្តិកូវីដ១៩ រួមជាមួយបញ្ហា ការអនុគ្រោះពន្ធEBA បានដកពីកម្ពុជាក៏ដោយក្ដី ដូចការគ្រោងទុកប្រទេសទាំងពីរ កម្ពុជាចិន បានសម្រេចចុះហត្ថលេខាជាផ្លូវការជាស្ថាពរហើយនៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា រង់ចាំអស់រយៈពេលយ៉ាងយូរ អំទ្បុងទស្សនៈកិច្ចផ្លូវការ របស់រដ្ឋមន្រ្តីការបរទេសចិន គឺលោកវ៉ាង យី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២០...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនរួមគ្នាបន្តទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩...
ស្របពេលដែលពិភពលោក កំពុងរួមដៃគ្នាក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ រាតត្បាតសកលកូវីដ១៩ ដើម្បីការពារសុខុមាលភាពសាធារណៈ និងប្រជាជនរបស់ខ្លួននោះ ប្រទេសចិនក៏បានក្លាយជា ប្រទេសមួយដើរតួនាទីដ៏សំខាន់ នៅក្នុងតំបន់អាស៊ាន និងពិភពលោកលើគ្រប់វិស័យទាំងផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម ជាពិសេសការស្ដារទ្បើងវិញដោយសារ ផលប៉ះពាល់សេដ្ឋកិច្ ចក្នុងអំទ្បុងពេលកូវីដនិងក្រោយវិបត្តិកូវីដ១៩នេះ។ ប្រទេសចិនបានក្លាយជា ប្រទេសមួយដែលបង្ការទប់ស្កាត់ និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណ មួយពាន់លាននាក់ ប្រកបដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណ លើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញបាន ទាន់ពេលវេលាដេម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល កុំអោយមានអត្រាស្លាប់និងឆ្លងច្រើន។ យ៉ាងណាមិញបើនិយាយអំពី វ៉ាក់សាំងរបស់ចិនបានរួមចំណែក...