ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាស ដោយអនុញ្ញាត ឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាល អ្នកជំងឺកវីដ១៩។
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ២២៤នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅេសៀលថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ចំពោះអ្នកឆ្លងទាំង ៦៥៥នាក់ មានករណីនាំចូលពីបរទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ ។ ដោយឡែកក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មាននៅរាជធានីភ្នំពេញចំនួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសានេះ បានចេញសេចក្ដីជូនដំណឹង អនុញ្ញាតឱ្យសេវាសុខាភិបាល ឯកជន ស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩ ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៤៣១ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤២៩ នាក់ និងអ្នកដំណើរពីបរទេស ២ នាក់ ចំណែកអ្នកជាសះស្បើយ ៣១នាក់ ។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូ វីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បើកំពុងរស់នៅខណ្ឌណា ត្រូវចាក់នៅខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» ប៉ុន្ដែប្រជាពលរដ្ឋត្រូវចាក់ដូសទី១ ត្រូវផ្អាកជាបណ្តោះអាសន្នសិន។ សូមរំលឹកថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា មានបុរសវ័យចំណាស់ ម្នាក់ទៀតហើយ អាយុ៦៧ឆ្នាំ បានស្លាប់ដោយសារ ជំងឺកូវីដ១៩ នាល្ងាចថ្ងៃទី១៦ មេសា។ សូមបញ្ជាក់ថា កម្ពុជា មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩សរុបទាំងអស់ ៤០នាក់ គិតមកត្រឹមបុរសម្នាក់នេះទៀត។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់ កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកើនឡើងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូន សម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធរ រាជធានីភ្នំពេញ ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែង សម្រាកព្យាបាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពី ករណី បុរសជនជាតិខ្មែរ អាយុ៣៥ ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជិវិត នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦៖២០ ល្ថាច៕