ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ខេត្តស្វាយរៀង ត្រូវបានក្រសួង កំណត់យកជាភូមិសាស្ត្រ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យ មានការអនុវត្តកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព។ តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា មិនត្រូវបណ្តោយឲ្យជំងឺកូវី ដ-១៩ មកត្រួតត្រាប្រជាពលរដ្ឋ ចាំបាច់ត្រូវគ្រប់គ្រងវាឲ្យបាន ក្នុងពេលឆាប់ៗខាងមុខនេះ។ តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៧៧នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយចំនួន ៩៦នាក់ផងដែរ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៤៧៧នាក់ មាននៅភ្នំពេញ ៤៥៤នាក់ ព្រះសីហនុ ៦នាក់ កណ្ដាល ៤នាក់...
ភ្នំពេញ ៖ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនជិត៦០០នាក់ ដែលនេះជាចំនួនច្រើនលើសលុប មិនធ្លាប់ជួបប្រទះសម្រាប់កម្ពុជា។ នេះជាករណីផ្ទុះលើកដំបូង សម្រាប់កម្ពុជា ហើយ ក្រោយកម្ពុជា បានរកឃើញ អ្នកឆ្លងដំបូង លើបុរសជនជាតិចិន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់ការឆ្លងក្នុងចំនួនច្រើននេះ គឺនៅភ្នំពេញ ៥៤៤នាក់ ស្វាយរៀង១៦នាក់ ព្រះសីហនុ ១២នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកក៏ដូចជា ណែនាំម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ មិនត្រូវព្យាបាលអ្នកជំងឺដែលសង្ស័យថា មានជំងឺកូវីង១៩ ហើយមិនត្រូវធ្វើតេស្តរកមេរោគកូវីដឡើយ។ រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានធ្វើសេចក្តីណែនាំរួចមកហើយ ស្ដីអំពីវិធានការ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺមិនអនុញ្ញាតឲ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជន ធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺកូវីដ១៩ ជាដាច់ខាត។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានច្រានចោល ចំពោះអ្នកផ្សាយព័ត៌មាន បំភ្លៃការពិតថាមានអ្នកស្លាប់ដោយ ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន២នាក់ បន្ថែមទៀត។ ដោយសារផ្សាយ ខុសការពិតនេះ លោកស្រីសូមឲ្យ វិញ្ញាណក្ខន្ធសព មកពន្យល់សុបិន្ត ដល់អ្នកផ្សាយបំផ្លើស ។ លោកស្រីថា ប្រយ័ត្នជំងឺកូវីដ១៩ ឆក់យកជីវិតអ្នកផ្សាយបំផ្លើសនេះ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ចំនួន៤៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ពាក់ព័ន្ធករណីព្រឹត្តិការណ៍សហគមន៍កុម្ភៈចំនួន ៣៥នាក់ និងអ្នកដំណើរពីបរទេស២នាក់។ អ្នកឆ្លងច្រើនជាងគេមាននៅភ្នំពេញ៣០នាក់ កណ្តាល៣នាក់ និងព្រះសីហនុ២នាក់។ គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៤៧៧ នាក់ អ្នកជាសះស្បើយចំនួន១២៤០ នាក់ អ្នកកំពុងព្យាបាលចំនួន១២១៩ នាក់ និងអ្នកស្លាប់១៤...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែតម្រូវឡើងវិញ ចំពោះអាយុមកទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានចាប់ផ្តើមយុទ្ធនាការ ចាក់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ។ ក្នុងនោះក្រសួងបញ្ជាក់ឡើងវិញថា វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់ ដល់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ ១៨ទៅដល់អាយុ ៥៩ឆ្នាំទេ។ សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ...