ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំថា ការធ្វើចត្តាឡីស័ក គឺជាការឃុំខ្លួនព្រោះការ គិតបែបនេះគឺខុសស្រឡះ ដោយសារចត្តាឡីស័កគឺមានភាពងាយស្រួល និងសិទ្ធិសេរីភាពគ្រប់ពេលវេលា ។ ក្នុងសន្និសីទសារព័ត៌មានជុំវិញការ កែសម្រួលអនុក្រឹត្យស្តីពីវិធានការ សុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា “អ្នកខ្លះយល់ច្រឡំថា ចត្តាឡីស័កជាការឃុំខ្លួន តែកុំគិតចឹងព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការរៀបចំ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១នាក់ ជាស្រ្តីជនជាតិចិន ស្នាក់នៅសណ្ធាគារមួយក្នុងរាជធានីភ្នំពេញ ខណៈដែលគ្មានអ្នកជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន ៤៧០នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀតហើយ ខណៈមិនបានព្យាបាលជាសះស្បើយនោះទេ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់៖១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ កុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខ្មែរខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ នេះបើតាមការចុះផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង។ លោកថា “បើគ្រាន់តែចង់មកលេងស្រុកកំណើត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត ហើយ ខណៈគ្មានអ្នកឆ្លងថ្មីនៅថ្ងៃ១៧ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៧ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៤៧៩ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩នាក់៕
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
បរទេស៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នូវថ្នាំវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc ហើយនេះជាការអនុម័តបែបនេះ ដំបូងនៅក្នុងប្រទេស ស្របពេលបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់រលកនៃការឆ្លងមេរោគលើកទី៣ នៅមុនរដូវការកីឡាអូឡាំពិកនៅរដូវក្តៅ។ ការអនុម័តនេះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ក្រោយគណៈកម្មាធិការ រដ្ឋាភិបាលណែនាំឲ្យធ្វើការអនុម័ត កាលពីថ្ងៃសុក្រ ជាចំណុចដែលរដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Norihisa Tamura...
ភ្នំពេញ៖ ក្នុងឱកាសចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តដែកថែបចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់អះអាង ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះថា មានរហូតទៅដល់ ៧៩,៣៤%។ បើតាមលោកស្រីដដែល តាមព័ត៌មានទទួលបានពី ការសិក្សាវ៉ាក់សាំងកូវីដ១៩ នេះគឺប្រសិទ្ធភាពមានជិត ៨០ភាគរយ ហើយយោងតាមស្តងដារអង្គការ សុខភាពពិភពលោកគឺវ៉ាក់សាំងណាក៏ដោយ...