ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យពង្រឹងវិធានការការពារ ការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់១៤ កុម្ភៈ ។ តាមរយៈសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១១ កុម្ភៈនេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ ពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅ ដែលដល់វេន នៅរាជធានីភ្នំពេញ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ជាពិសេសរីរុសបំប្លែងខ្លួនថ្មី...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្ដក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង និងមូលដ្ឋានសុខាភិបាល។ ក្នុងឱកាសចុះពិនិត្យមើលដំណើរការ ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ ទីតាំងបន្ថែមទៀត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ២០ ដែលមានឈ្មោះដូចខាងក្រោម៖ ១-Queer-EYE ទឹកថ្នាំបន្តក់ភ្នែក ២-លោកគ្រូសានវិសាល បោះដុំលក់រាយថ្នាំបន្តក់ភ្នែក ៣-ទឹកថ្នាំបន្តក់ភ្នែក អាមេរិចឃ្វីនអាយ ៤-Loma_ថ្មីៗ៥-ថ្នាំបន្តក់ភ្នែកស្វីសឯកទេសដោះស្រាយបញ្ហាភ្នែក 0978303542 ៦-ឯកទេសដោះស្រាយសុខភាពភ្នែក ៧-សុវណ្ណ ណា ៨-Queen-EYE...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ថា ក្រសួងសុខាភិបាលបាន ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨៧នាក់ដែលបង្ក ដោយជំងឺកូវីដ -១៩ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតកើនឡើងដល់៦២៣.៨៤៣នាក់ ។ យោងតាមរបាយការណ៍ស្តីពីជំងឺឆ្លងរាតត្បាតប្រចាំថ្ងៃចេញដោយក្រសួងខាងលើបានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨៣.៧២២នាក់ នៅក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ២៤.៣១១.៣១៧នាក់ ។ ចំនួននៃករណីឆ្លងជំងឺប្រចាំថ្ងៃដែលថ្មីត្រូវបានកត់ត្រាជាលើកទី២...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុង ចំនួន៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍១៦នាក់, អ្នកជំងឺជាសះស្បើយចំនួន១៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០០០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១៩៥នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំពីការធ្វើបច្ចុប្បន្នភាព នីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវិរុសកូវីដ-១៩ ប្រភេទអូមីក្រុង សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា។ ការណែនាំរបស់ ក្រសួងសុខាភិបាល បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារពិសេសណែនាំ ឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បន្ទាប់ឃើញស្ថានភាពជំងឺនេះ មិនមានសភាពធ្ងន់ធ្ងរ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៥ ខែមករា ២០២២ បានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន៤៥នាក់ (ឆ្លងសហគមន៍: ១៦ នាំចូល ២៩នាក់) និងមានជាសះស្បើយ ១៧នាក់ ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះ មិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១១នាក់ (ជាករណីនាំចូលប្រភេទ អូមីក្រុងទាំងអស់), អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៦៤នាក់, អ្នកជាសះស្បើយ សរុបចំនួន១១៦,៩៩១នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១០នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់) អ្នកជំងឺចំនួន១១នាក់ ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១នាក់ មិនបានចាក់វាក់សាំង ។ សូមជម្រាបថា គិតត្រឹមការប្រកាស របស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន...