ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យលើកកម្ពស់ ការប្រើប្រាស់សំណេរ និងអក្ខារាវិរុទ្ធភាសាខ្មែរ ឲ្យបានត្រឹមត្រូវ ក្នុងគោលបំណង លើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ។ តាមរយៈសេចក្ដីណែនាំ របស់ក្រសួងអប់រំ នាពេលថ្មីៗនេះ បានឲ្យដឹងថា ត្រូវលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ...
កំពង់ចាម ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោក ណាត ប៊ុនរឿន បានថ្លែងថា ធនធានមនុស្សជំនាន់ក្រោយ គួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីសម្រេចបាននូវចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការថ្នាលអប់រំសាលាឌីជីថល (#SalaDigital) មានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្តិសិទ្ធិភាព។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃ៦ កុម្ភៈ...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណាន លើកទី៩ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឲ្យមានការប្រឡងប្រជែង បកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ជ្រើសរើសជ័យលាភី ចំនួន ៣រូប។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នាថ្ងៃទី២២ ខែមករា...
ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសថា ក្នុងដំណើរការឆែកឆេរដ៏តឹងតែងទៅលើបេក្ខជនប្រឡងបាក់ឌុបនាថ្ងៃទី២នេះ ដោយបានរកឃើញនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ នៅជាប់ខ្លួនរបស់បេក្ខជន ។ ជាមួយគ្នានេះ ក្រសួងអប់រំបន្ត អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទចូល ក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ។ ក្នុងករណីរកឃើញថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឲ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី២៤ តុលា បានឲ្យដឹងថា ក្នុងបរិបទ នៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចនឹងសាងសង់ អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សា ដំណាក់ក្សាន្ត ស្ថិតនៅឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីឱ្យដំណើរការរៀន និងបង្រៀនកាន់តែប្រសើរ ។ តាមរយៈសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សា ដំណាក់ក្សាន្ត នៅថ្ងៃទី៤ ខែតុលា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រសួង គូសបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងលើកទឹកចិត្ដដល់ គ្រឹះស្ថានសិក្សានានា នៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឲ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាព សិក្សាកុមារកម្ពុជា។ បច្ចុប្បន្នឃើញថា ចលនាលក់នំខ្មែរនៅ តាមបណ្តាសាលារៀននៅទូទាំងប្រទេស មានសកម្មភាពផុសផុលជាខ្លាំង ក្រោយនាយកសាលា បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ ៕