បរទេស៖ រដ្ឋសភារបស់ប្រទេសវៀតណាម បានអនុម័តផែនការ សម្រាប់ផ្លូវដែក Lao Cai-Hanoi-Hai Phong ដែលតភ្ជាប់ទៅព្រំដែន ជាមួយប្រទេសចិន ក្នុងតម្លៃ ៨,៣៧ ពាន់លានដុល្លារអាមេរិក ឬ ១៥,៩៦ លានដុល្លារក្នុងមួយគីឡូម៉ែត្រ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥...
បរទេស៖ ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា យោធាអូស្ត្រាលី និងនូវែលសេឡង់ កំពុងឃ្លាំមើលនាវាចម្បាំងចិន ចំនួនបីគ្រឿង ដែលធ្វើដំណើរទៅភាគខាងត្បូង ឆ្ងាយខុសពីធម្មតា តាមឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសអូស្ត្រាលីក្នុងបេសកកម្មមិនស្គាល់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញកាលពីមួយសប្តាហ៍មុនថា កប៉ាល់ចម្បាំង បានធ្វើដំណើរឆ្លងកាត់អាស៊ីអាគ្នេយ៍ និងសមុទ្រ Coral...
“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្ត របស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្ត ឱ្យសហគ្រាសឯកជន ដើរតួនាទីកាន់តែធំ លើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយម ចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាន និងអ្នកសង្កេតការណ៍បរទេស បានវាយតម្លៃព្រមៗគ្នា ចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ ជាមួយសហគ្រាសឯកជន របស់ប្រទេសចិន ដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។ លើកនេះ...
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្ត «Ne Zha 2» ដែលសហការរៀបចំ ដោយរដ្ឋបាលជាតិភាពយន្តចិន អគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្លឹបសៀវភៅចិន បានប្រារព្ធនៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ អ្នកទទួលខុសត្រូវ អគ្គស្ថានីវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រចាំអង្គសហប្រជាជាតិ និងអាមេរិកខាងជើង បានថ្លែងថា បន្ទាប់ពីភាពយន្តគំនូរជីវចល«Ne...
បរទេស៖ ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងក្រុមជនជាតិភាគតិចឱ្យបង្ក្រាបក្រុមឆបោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សា នៅថ្ងៃនេះក្នុងកិច្ចប្រជុំរវាងជំនួយការ រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ចិនលោក Liu Zhongyi និងរដ្ឋមន្ត្រីការពារជាតិថៃ...
ប៉ុន្មានថ្ងៃជាប់មកនេះ ខណៈដែលភាពយន្តរឿង យុទ្ធសិល្ប៍ទេវបុត្រ ណាចា វគ្គ២ ដែលជាភាពយន្តគំនូរជីវចល ផលិតដោយប្រទេសចិន បាននិងកំពុងចាក់បញ្ចាំង យ៉ាងក្តៅគគុកនៅទូទាំងពិភពលោក កុមារអាយុបីឆ្នាំក្នុងទេវកថា បុរាណចិននេះ បានបណ្តាលឱ្យប្រព័ន្ធសារព័ត៌មាន បរទេស មានការពិភាក្សា យ៉ាងសកម្ម ។ យប់ថ្ងៃទី១៧ខែកុម្ភៈ កំណត់ត្រាថ្មី បានប្រសូតឡើង ៖ ប្រាក់ចំណូលមកពីការលក់សំបុត្រ ភាពយន្តរឿង...
តើយើងត្រូវការពិភពលោកបែបណា? ពិភពលោកដ៏យុត្តិធម៌ដែលអភិវឌ្ឍរួមគ្នា ។ ការលុបបំបាត់ភាពក្រីក្រ ជាគោលដៅរួម របស់គ្រប់ប្រទេសនានាលើពិភពលោក ហើយជាតម្រូវការបន្ទាន់ នៃសកលខាងត្បូងដែរ។ លោក Xi Jinping មេដឹកនាំកំពូលចិន បានអំពាវនាវច្រើនលើកថា គួរកសាងពិភពលោកដ៏យុត្តិធម៌ ដែលអភិវឌ្ឍរួមគ្នា បញ្ហាក្រីក្រនៃប្រទេស កំពុងអភិវឌ្ឍន៍ អាចដោះស្រាយបាន បក្សីខ្សោយ ក៏អាចហោះមុនគេ ហោះខ្ពស់បានដែរ ប្រទេសចិន...
ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគី ដែលមានសារៈសំខាន់ជាងគេបំផុត របស់ពិភពលោក ។ ការវិលត្រឡប់មកកាន់ សេតវិមានសាជាថ្មី ជាលើកទី២ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមាននិន្នាការ ប្រកាន់យក “គោលនយោបាយអាមេរិកដំបូង” និង “គោលនយោបាយគាំពារ និយម” បានបង្កឱ្យ មានការព្រួយបារម្ភ និងការវិភាគផ្សេងៗគ្នាចំពោះអនាគត នៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ។យ៉ាងណាមិញ...
ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយសហគ្រាសឯកជន និងថ្លែងសុន្ទរកថា គន្លឹះនៅក្រុងប៉េកាំង។ លោកបានគូសបញ្ជាក់ថា គោលនយោបាយមូលដ្ឋាន របស់បក្សនិងប្រជាជាតិចិន សម្រាប់ការអភិវឌ្ឍសហគ្រាសឯកជន បានរួមបញ្ចូលក្នុងប្រព័ន្ធ របបសង្គមនិយម ដោយមានលក្ខណៈចិន ហើយនឹងប្រកាន់ខ្ជាប់ អនុវត្តជានិច្ចកាល...
មុយនិក ៖ សន្និសីទសន្តិសុខទីក្រុងមុយនិក លើកទី៦១ (MSC) បានបញ្ចប់កាលពីថ្ងៃអាទិត្យ ។ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ិនហួ អ្នកជំនាញចិន ដែលចូលរួមក្នុង MSC បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានដោះស្រាយភាព មិនប្រាកដប្រជាជាសកល ដែលកំពុងលេចឡើងជាច្រើន ខណៈដែលប្រទេសចិន បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើជាកម្លាំងស្ថាបនានៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរ។ របាយការណ៍សន្តិសុខមួយត្រូវបានចេញផ្សាយនៅមុនសន្និសីទ ដោយផ្តោតលើពហុប៉ូលភាវូបនីយកម្ម...