ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាស ពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ២០២៣ មានភ្ញៀវទេសចរ បានចេញដើរកម្សាន្ត្រទូទាំងកម្ពុជា ចំនួន ១,០៤៩,២២២នាក់ ក្នុងនោះ ភ្ញៀវជាតិ ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស ៤២,០៥៦នាក់។ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងទេសចរណ៍...
ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្រសួងទេសចរណ៍ បានប្រាប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវណែនាំភ្ញៀវទេសចរ ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុ នៅប្រទេសកម្ពុជា នឹងមានការចុះត្រជាក់ ។ ការលើកឡើងរបស់ ក្រសួងទេសចរណ៍បែបនេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា នឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កាលពីឆ្នាំ២០២២ ចំណូលដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣%។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួន ប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណ ជាពីរឆ្នាំ ដោយជំងឺកូវីដ-១៩។ នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរ ក្នុងនោះ ខេត្តកែប ត្រូវបានកំណត់ជាគោលដៅ ទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និង លើកទិសដៅបន្តសម្រាប់...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១ នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ នាថ្ងៃទី៨...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ បន្តពិភាក្សាជាមួយដៃគួរអភិវឌ្ឍន៍ ដើម្បីកែប្រែសួនច្បារមាត់ទន្លេ ឲ្យក្លាយទៅជាតំបន់ ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅក្នុងក្រុងកំពង់ចាម។ តាមគម្រោងប្លង់ ដែលគ្រោងអភិវឌ្ឍសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះមានដូចជា ៖...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យភាគីឥណ្ឌា ពន្លឿននូវកិច្ចការមួយចំនួន ពាក់ព័ន្ធលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ឥណ្ឌា និងស្នើសុំឱ្យ មានការហោះហើរត្រង់ឥណ្ឌា-កម្ពុជា ធ្វើយ៉ាងណាឱ្យ ទេសចរណ៍ មានការកើនឡើង រវាងប្រទេសទាំងពីរ ។ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra...
ថៃឡង់ដ៏ ៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំកម្ពុជា បានដឹកនាំសមាជិក របស់ខ្លួន ចូលរួមកិច្ចប្រជុំរួមមួយ រវាងវិស័យទេសចរណ៍ឯកជន មានកម្ពុជា-វៀតណាម-ថៃ ក្នុងគោលបំណងជំរុញ និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងបី ដើម្បីឲ្យវិស័យទេសចរណ៍ ងើបឡើងវិញក្រោយធ្លាក់ចុះ នាពេលកន្លងមក ដោយសារជំងឺរាតត្បាតកូវីដ ។...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ទោះជាមានការវាយលុកខ្លាំង ដោយជំងឺរាត្បាតកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) នាពេលបច្ចុប្បន្នយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ (Safe and Warm) ដែលឆ្លងតាមការវាយតម្លៃក្នុងសូចនាករ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOPs) របស់ក្រសួងបានដាក់ចេញកន្លងមក ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងឲ្យដឹងបន្តថា យោងតាមអនុសាសន៍...