កំពង់ចាម ៖ ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំនេះ មានពលរដ្ឋមកលេងឆ្នេរខ្សាច់កោះប៉ែនច្រេីនជាងឆ្នាំមុន នេះបើតាមការឲ្យដឹងពីម្ចាស់វិនិយោគកោះប៉ែន លោក ប៊ុន ដារ៉ា នារសៀលថ្ងៃទី ២ ខែគុម្ភ: ឆ្នាំ២០២២ ។ ទន្ទឹមនិងប្រជាពលរដ្ឋ មកកម្សាន្តយ៉ាងច្រើនកុះករលើឆ្នេរកោះប៉ែននេះ នាល្ងាចថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ , ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង ព្រមទាំង បន្ទាប់មកទៀតនៅខេត្តសៀមរាបនៅខែមករា ឆ្នាំ២០២២។ ក្នុងនោះ អនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ...
ភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា នាថ្ងៃឈប់សម្រាកទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត ចំនួន២៧១,៤២៨ នាក់ ក្នុងនោះ មានភ្ញៀវជាតិ ២៦៩,៥១៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៩១៥ នាក់។ បើគិតរយៈពេល ២ថ្ងៃវិញ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ទីក្រុងបាងកក ខេត្តឈុនបូរី ខេត្តភេចបូរី ខេត្ត Prachuap Khiri Khan និងខេត្តឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការ បើកដំណើរការទេសចរណ៍ ឡើងវិញនៅថ្ងៃទី១ ខែតុលា តាមផែនការ។ យោងតាមសារព័ត៌មាន...
បាងកក ៖ ជាងមួយឆ្នាំកន្លះចាប់តាំងពីជំងឺរាតត្បាតកូវីដ -១៩ បានផ្ទុះឡើង ឧស្សាហកម្មទេសចរណ៍ របស់ប្រទេសថៃ ឥឡូវនេះកំពុងតស៊ូ ដើម្បីរស់រានមានជីវិតបន្ដទៀត និងព្យាយាមផ្លាស់ប្តូរ ពីវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ដែលមានគុណភាព បន្ថែមទៀត។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសនេះទទួលបានភ្ញៀវ អន្តរជាតិប្រមាណ ៤០ លាននាក់ក្នុងឆ្នាំ២០១៩ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាយល់ព្រមឲ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ មានកិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) កិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍(Travex)ខ្នាតតូចល្មម ៕
ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋានស្ថិតិទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរអន្តរជាតិ ចំនួន៩១,៥៩៦ នាក់ ធ្វើដំណើរចូលមកប្រទេសកម្ពុជា។ ភ្ញៀវអន្ដរជាតិ ជាង៩ម៉ឺននាក់ នោះ ភាគច្រើន ជាអ្នកជំនួញ និងអ្នកវិនិយោគ ជាដើម។ របាយការណ៍ ដដែល រៀបរាប់...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់សកម្មភាពទេសចរណ៍ផ្សារភ្ជាប់ ជាមួយធម្មជាតិគឺបានរួមចំណែកអភិរក្សធនធានធម្មជាតិ ឲ្យកាន់តែរឹងមាំ។ ក្នុងពិធីប្រគល់ជ័យលាភីការប្រកួតប្រជែងវិដេអូ ស្តីពីបរិស្ថាន ក្រោមប្រធានបទ«សម្រស់ស្រុកយើង» កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក សាយ សំអាល់ បានលើកឡើងថា នៅពេលប្រទេសកំពុងមានសុខ...