ភ្នំពេញ៖ កំណាត់ផ្លូវ និងស្រូវវស្សា របស់ប្រជាពលរដ្ឋក្នុងភូមិព្រៃស្នួល (មួយផ្នែក) នឹងលែងរងផលប៉ះពាល់ ក្រោយកូនប្រលាយមួយខ្សែ ប្រវែងជាង៥០០ម៉ែត្រ ត្រូវបានស្តារឡើងវិញ ក្រោមសាមគ្គីភាពរបស់អ្នកភូមិ ដែលដឹកនាំ ដោយ លោក សយ សុភាព និងលោក ម៉ម វ៉ាន អនុប្រធានក្រុមការងារ គណបក្សប្រជាជន ឃុំរវៀង ចុះជួយភូមិព្រៃស្នួល។...
តាកែវ៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ក្នុងភូមិព្រៃស្នួល រយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់ ដោយទទួលបានភាពជោគជ័យ យ៉ាងត្រចេះត្រចង់ ខណៈមានអ្នកចូលរួមទស្សនា និងលេងកម្សាន្ត ប្រមាណជាង ៤ពាន់នាក់។ សូមរំលឹកថា កម្មពិធីបុណ្យអុំទូក ភូមិព្រៃស្នួល ប្រព្រឹត្តិទៅបាន យ៉ាងរលូន ដោយមានការចូលរួមឧបត្ថម ពីបណ្ដាថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ នៅថ្ងៃទី២ នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត សំពះព្រះខែ ភូមិព្រៃស្នួល ទទួលបានភ្ញៀវ ចូលរួមលេងកម្សាន្ដ ប្រមាណជា ២ពាន់នាក់ ខណៈ វត្តមាន លោក អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចូលរួម ជាអធិបតីភាពក្នុងពិធីនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព លោក អ៊ូច...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញទៅផ្លាស់ប្ដូរព័ត៌មាន ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ គួសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពី ថ្ងៃទី២០...
ភ្នំពេញ៖ ដើម្បីអបអរសាទរពីធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ អ្នកភូមិព្រៃស្នួល បាននឹងកំពុងត្រៀមរៀបចំ ឱ្យមានការលេងប្រណាំងទូក ជាលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ សូមបញ្ជាក់ថា ភូមិព្រៃស្នួល បានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ...
ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឱ្យដឹងថា ភូមិព្រៃស្នួល ដែលធ្លាប់តែស្ងប់ស្ងាត់ និងដាច់ស្រយ៉ាល គ្មានអ្នកស្គាល់ពីមុន បាននឹងកំពុងប្រែក្លាយ ទៅជាតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលមួយ ប្រចាំខេត្តតាកែវ តាមរយៈនៃការកែច្នៃបឹងធម្មជាតិ សម្រាប់ជិះទូកកំសាន្ដ និងអង្គុយលំកាយ មើលភ្នំជីសូរ។ សូមរំលឹកថា ភូមិព្រៃស្នួល បានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមផ្ទាល់...
ភ្នំពេញ៖ នៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២២នេះ សមិទ្ធិផល ក្នុងភូមិព្រៃស្នួល ជាបន្តបន្ទាប់ ត្រូវបានប្រគល់ជូនអាជ្ញាធរឃុំរវៀង ដើម្បីចូលរួមថែរក្សា ការពារ ក៏ដូចជាដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍រួម។ សូមរំលឹកថា ភូមិព្រៃស្នួល ស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា នឹងយកភូមិព្រៃស្នួល ធ្វើជាគំរូទូទាំងប្រទេស សម្រាប់ការអភិរក្ស និងចូលរួមថែរក្សាការពារពូជត្រី។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសលោកអគ្គនាយក អញ្ជើញក្នុងពិធីលែងកូនត្រី ប្រមាណជាង១មឺុនក្បាល (ប្រភេទត្រីឆ្ពិននិងត្រីព្រលូង) នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង...
ភ្នំពេញ៖ ជាមួយនឹងសកម្មភាព អភិវឌ្ឍន៍ជាដំណាក់កាលៗ ក្នុងភូមិព្រៃស្នួល លោក សយ សុភាព បានលើកឡើងជាទស្សនៈថា ដើម្បីព្យាបាលជំងឺសង្គម ឱ្យចំគោលដៅ គប្បីត្រូវ ប្រតិបត្តិនូវ «កុំចាំបាច់គេសុំ និយាយតិចធ្វើច្រើន បង្កើនសកម្មភាព ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»។ ក្នុងន័យនេះលោក សយ សុភាព ចង់សំដៅលើមន្រ្តីថ្នាក់ក្រោមជាតិ មួយចំនួន ដែលមានតួនាទីនិងមុខងារក្នុងការបំរើប្រជាពលរដ្ឋ...
ភ្នំពេញ៖ ក្រោយពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៥ មិថុនា កន្លងទៅថ្មីៗនេះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហាញនូវរូបថត និងសកម្មភាពជួបជុំគ្នា រវាងសកម្មជន នយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំង...