រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយកងទ័ព នៅភាគខាងកើត នៃប្រទេសកាលពីថ្ងៃអាទិត្យ និងបានអះអាងថា បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខច្រើនជាង១៣ នាក់ ហើយបានចាប់ខ្លួន០៤នាក់ និងបានកម្ទេចប៉ុស្តិ៍ប៉ូលិស...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួង ការបរទេសជប៉ុន បានព្រមាន នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ក្រុងតូក្យូ អាចបង្កក ជំនួយទាំងអស់ ដល់មីយ៉ាន់ម៉ា ខណៈដែលរបបយោធា នៅតែបន្តប្រើប្រាស់កម្លាំង ដ៍សាហាវប្រឆាំងនឹងគូប្រជែង...
បាងកក ៖ កាសែតប្រឆាំងមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃសុក្រថា គណៈកម្មការរៀបចំការបោះឆ្នោត សហភាពមីយ៉ាន់ម៉ា (UEC) គ្រោងនឹងរំលាយ គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយទីប្រឹក្សារដ្ឋ គឺលោកស្រី អ៊ុងសាន ស៊ូជី ពីបទបន្លំសន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នោត នៅខែវិច្ឆិកាឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន Sputnik...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ០២១ថា ក្រុមសកម្មជន បាននិយាយថា ពលរដ្ឋជាង៨០០នាក់ ត្រូវបានសម្លាប់ដោយកងសន្តិសុខ របស់មីយ៉ាន់ម៉ា ចាប់តាំងពីមានរលក នៃការតវ៉ា នៅទូទាំងប្រទេស បន្ទាប់ពីយោធា បានរឹបអូសយកអំណាច នៅក្នុងអំពើរដ្ឋប្រហារមួយ នៅក្នុងខែកុម្ភៈ ។ ប្រទេសមីយ៉ាន់ម៉ា...
បរទេស៖ នៅថ្ងៃអង្គារនេះ បណ្តាប្រទេសជាសមាជិក របស់មហាសន្និបាតអង្គការ សហប្រជាជាតិបានឈានទៅដល់ ការបោះឆ្នោតសម្រេចជារួមមួយ ដែលជាសេចក្តីព្រាង ដំណោះស្រាយចំពោះបញ្ហា នៃប្រទេសមីយ៉ាន់ម៉ា និងដោយមើលឃើញដែរថា មិនមានភាគីជំទាស់នោះឡើយ។ ដំណោះស្រាយជាបន្ទាន់ ដែលការបោះឆ្នោតបានទទួននោះ គឺបញ្ចប់ទាំងអស់នូវការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសមីយ៉ាន់ម៉ាទាំងប្រយោល ឬមិនប្រយោលក្តីហើយបានស្នើជាថ្មី ឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការលុបឲ្យបាននូវការប្រើប្រាស់ អំពើហិង្សាទៅលើពលរដ្ឋ ដែលជាបាតុករដោយសន្តិភាព និងធ្វើតាមការចង់បានរបស់ពួកគេ ចំពោះបញ្ហានយោបាយមួយនេះ។...
តូក្យូ៖ អ្នកកាសែតឯករាជ្យជនជាតិជប៉ុនម្នាក់ ដែលបានចំណាយពេលជិត ៤សប្តាហ៍នៅក្នុងពន្ធនាគារមីយ៉ាន់ម៉ា មុនពេលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ បានលើកឡើងថា ពន្ធនាគារដែលលោក កំពុងត្រូវបានឃុំឃាំងនោះ មានអ្នកទោសនយោបាយជាច្រើននាក់ ដែលត្រូវបានគេសួរចម្លើយជាមួយនឹង ការដាក់ទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ លោក Yuki Kitazumi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមអ៊ិនធឺណិតពីសណ្ឋាគារមួយ នៅខាងក្រៅទីក្រុងតូក្យូ កាលពីយប់ថ្ងៃសៅរ៍ថា លោកនឹងធ្វើការពីប្រទេសជប៉ុន ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។...
បាងកក៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រេសិតពិសេសរបស់យូអិន សម្រាប់បញ្ហាមីយ៉ាន់ម៉ា ត្រូវបានគេដឹងថាបាន ជួបពិភាក្សាដោយផ្ទាល់ជាមួយ នឹងលោកនាយករដ្ឋមន្ត្រីថៃ ខណៈដែលលោកស្រី នៅកំពុងបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបញ្ចប់ទៅ នៃបញ្ហាតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកើតឡើងតាំងតែពីខែកុម្ភៈ។ លោកស្រី Christine Schraner Burgener នៅក្នុងជំនួបនោះក៏បានថ្លែងប្រាប់ ទៅលើនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha នាទីក្រុងបាងកកដែរថា លោកស្រីសង្ឃឹមថា...
បរទេស ៖ អតីតបវរកញ្ញាសម្រស់ របស់ប្រទេសមីយ៉ាន់ម៉ា បានចូលរួមជាមួយក្រុម ជនជាតិភាគតិច ដើម្បីដណ្តើមកាន់អាវុធប្រឆាំង នឹងរបបយោធារបស់ប្រទេសនេះ ដោយនាងបានបង្ហោះរូបនាង ជាមួយនឹងកាំភ្លើងវែង ។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពវឹកវរ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា ស្ដារសន្តិភាព និងស្ថេរភាពឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថានភាពអាសន្នរយៈពេលមួយឆ្នាំត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំនេះហើយអំណាចរដ្ឋត្រូវបានប្រគល់ទៅឱ្យអគ្គមេបញ្ជាការនៃសេនាធិការយោធាការពារជាតិលោកឧត្តមសេនីយ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋដែលទើបបង្កើតថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាជាតិលោក Guterres ក៏បានលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យធ្វើតាមយ៉ាងឆាប់រហ័ស នូវការប្តេជ្ញាចិត្តរបស់ខ្លួន...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ថា កម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា បានផ្លាស់ប្តូរចូល ហើយអំពូលភ្លើងនៅតាមផ្លូវក៏ងងឹតដែរ ។ នៅក្នុងផ្ទះមួយពីផ្ទះប្រជាជនបិទភ្លើង។ ភាពងងឹតបានគ្របដណ្តប់នៅក្នុងប្លុក ។ នៅខាងក្នុងផ្ទះរបស់ Shwe ដែលនាងនៅសង្កាត់ រ៉ងហ្គូន មានអាយុ ១៩...