បរទេស៖ យោងតាមការលើកឡើង ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថា ការប៉ុនប៉ងដែលមិនជោគជ័យ ដោយកងកម្លាំងអ៊ុយក្រែននិងក្រុមបណ្តាលោកខាងលិច ដើម្បីកំទេចរុស្សីកំពុងប្រែក្លាយទៅជា សកម្មភាពភេវរកម្ម។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក Putin បានគូសបញ្ជាក់ពីគំនិត របស់លោកថាកិច្ចការងារអទីភាពរបស់អឺរ៉ុប និងសហរដ្ឋអាមេរិកចំពោះរុស្សី និងប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន នោះគឺបាននឹងកំពុងប្រែផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកបន្តថា៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប...
Update: ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ជុំវិញរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីតំបន់ឧស្សាហកម្ម។នេះបេីតាមការផ្សាយរបស់AFP នៅមុននេះបន្តិច។ រោងចក្រនេះ បាននិងកំពុងផ្តល់ជម្រកដល់ការតស៊ូរបស់អ៊ុយក្រែន ដែលនៅសេសសល់ នៅក្នុងទីក្រុងកំពង់ផែ ក៏ដូចជាជនស៊ីវិលមិនស្គាល់ចំនួន ហើយថ្មីៗនេះត្រូវបានរងការវាយប្រហារ ដោយកងកម្លាំងរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានប្រកាសថា កងទ័ពរបស់ខ្លួននឹង “បញ្ឈប់ជាឯកតោភាគីនូវអរិភាពណាមួយ ដកកងឯកភាព ទៅចម្ងាយប្រកបដោយសុវត្ថិភាព និងធានាឱ្យមានការដកទ័ព”...
Breaking: រុស្ស៊ីប្រកាស បទឈប់បាញ់ជុំវិញ រោងចក្រដែកថែប Mariupol, នេះបេីតាមការផ្សាយរបស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជម្លោះរវាង អ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកល។ ក្រោយពីប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ ជម្លោះរវាងប្រទេសទាំង២ នៅតែអូសបន្លាយមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនក្នុងសកលលោកផងដែរ...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាហ្សង់ទីនលោក Santiago Cafiero កាលពីចុងសប្តាហ៍ កន្លងមកបានធ្វើការថ្លែងបញ្ជាក់ ទៅកាន់បណ្តាក្រុមសារព័ត៌មាន ទាំងឡាយថាការធ្វើទណ្ឌកម្ម នឹងមិនអាចជួយឲ្យយើងទទួលបានកិច្ចសន្ទនា គ្នាមួយដែលឆ្ពោះទៅរកសន្តិភាពងាយៗ ឡើយហើយបញ្ជាក់ថាប្រទេសរបស់លោក នឹងមិនចូលរួមដាក់ការរឹតត្បិតទាំងនេះទៅលើប្រទេស រុស្សីនោះដែរ។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះ ដែលកំពុងមានវត្តមាន នៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាល បានធ្វើការថ្លែងការណ៍បែបនេះ ទៅកាន់សមភាគី អ៊ីតាលី លោករដ្ឋមន្ត្រីការបរទេស Luigi Di...
បរទេស៖ចាប់តាំងតែពីហេតុការណ៍ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន ដោយប្រទេសរុស្សី មកទណ្ឌកម្មនានាក៏ចាប់ផ្តើមកើតឡើងចំពោះរដ្ឋាភិបាលក្រុងមូស្គូជាពិសេសក្នុងនោះប្លុកអឺរ៉ុប បាននាំគ្នាធ្វើការប្តេជ្ញាចិត្តថា នឹងបញ្ចប់ការពឹងផ្អែកទៅលើធនធានហ្គាសនិង ប្រេងរបស់រុស្សីឲ្យបានត្រឹមឆ្នាំ២០២៧។ ទោះបីជាយ៉ាងណាក្តីកាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីថាមពល នៃប្រទេសអូទ្រីស ដែលជាសមាជិកមួយរបស់ អឺរ៉ុបដែលនោះបានធ្វើការលើកឡើង និងត្រូវបានយក មកចេញផ្សាយដោយ rt.com ថាការហាមឃាត់ថាមពលហ្គាស របស់រុស្សីមិនឲ្យនាំចេញទៅកាន់ បណ្តាប្រទេសនានាជាពិសេស អូទ្រីសនៅពេលនេះគឺជារឿងដែល មិនអាចទៅរួចនោះឡើយ។ លោករដ្ឋមន្ត្រីថាមពល Leonore Gewessler...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់រុស្ស៊ី បានបំផ្លាញស្ថានីយភស្តុភារ នៅឯអាកាសយានដ្ឋានយោធា ក្បែរទីក្រុង Odessa របស់អ៊ុយក្រែន ជាកន្លែង ដែលអាវុធបរទេសត្រូវបានរក្សាទុក។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងនៅរសៀលថ្ងៃសៅរិ៍ថា “រសៀលនេះ មីស៊ីលរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ បាញ់ដោយកងកម្លាំងអាកាសរុស្ស៊ី បានបិទស្ថានីយដឹកជញ្ជូន នៅឯអាកាសយានដ្ឋានយោធា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរបស់លោកនឹងចាប់ផ្តើមរារាំង ការហោះហើរទាំងឡាយ របស់ប្រទេសរុស្សី ដើម្បីឆ្លងទៅកាន់ប្រទេសស៊ីរី។ កន្លងមកទោះបីជាតួកគី ជាសមាជិករបស់អង្គការណាតូក្តី ប៉ុន្តែរដ្ឋាភិបាលទីក្រុងអង់ការ៉ាមិនដែលបានប្រកាសទណ្ឌកម្មណាមួយ ប្រឆាំងទៅនឹងប្រទេសរុស្សី ចំពោះបញ្ហាលុកលុយអ៊ុយក្រែននោះទេ ហើយតែងតែបានបន្តពិភាក្សាជានិច្ច ជាមួយនឹងរដ្ឋាភិបាលមូស្គូ។ លោករដ្ឋមន្ត្រីទោះបីជាយ៉ាងណាក្តីម្សិលមិញនេះ បានបញ្ជាក់បែបនេះថា ៖ពួកយើងបានសម្រេចចិត្តបិទដែនអាកាស សម្រាប់រាល់យន្តហោះទាំងឡាយ របស់រុស្សីទោះជាអាកាសចរស៊ីវិល ឬសម្រាប់យោធាក្តីទៅកាន់ប្រទេសស៊ីរី...
បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថាកងកម្លាំង នៃប្រទេសរុស្សី បានបើកការវាយប្រហារបំផ្លាញនិងកំទេចបានឃ្លាំងស្តុកអាវុធធំមួយ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។ ហេតុការណ៍ដែលបានកើតឡើង នៅក្នុងខេត្ត Odessa ប្រទេសអ៊ុយក្រែនហើយអជ្ញាធរក៏បានធ្វើការអះអាង អំពីហេតុការណ៍នេះផងដែរ ដោយបានបញ្ជាក់ថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបាញ់កំទេចមីស៊ីល២គ្រាប់របស់រុស្សីផងដែរ ប៉ុន្តែ៤គ្រាប់ទៀត បានហោះសំដៅទីតាំងយោធា និងអគារពលរដ្ឋស៊ីវិលជាច្រើនកន្លែងផងដែរ...