ព័ត៌មានអន្តរជាតិ

លោក Biden ចេញមកសន្យាសាជាថ្មី ថានឹងបន្តរក្សាការគាំទ្រ ជានិច្ចសម្រាប់ អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការបញ្ជាក់អះអាង សាជាថ្មីថា រដ្ឋាភិបាលវ៉ាស៊ិនតោន នឹង បន្តធ្វើការគាំទ្រ និងស្ថិតនៅខាងភាគីអ៊ុយក្រែន ជានិច្ច រហូតដល់ដំណាក់កាលចុងក្រោយ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោក Biden បានបញ្ជាក់ទៀតថា ជម្លោះយោធាជាមួយនឹងរុស្សី នឹងមិនអាចបញ្ចប់ទៅដោយ រដ្ឋាភិបាលទីក្រុងមូស្គូ គឺជាអ្នកទទួលបាន ជ័យជំនះ លើរដ្ឋាភិបាលទីក្រុងគៀវ ជាដាច់ខាត។

លោកប្រធានាធិបតីរូបនេះ បានបន្តទៀតថា៖ ប្រធានាធិបតីរុស្សី Vladimir Putin នឹងទទួលបានអ្វីដែលគាត់ មិនចង់បានបំផុត។ គាត់ចង់បាន៖ Finlandization of NATO ប៉ុន្តែអ្វីដែលគាត់ទទួលបាននោះ គឺជា NATO-ization of Finland ទៅវិញ។

គួរឲ្យដឹងដែរថាមកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់បញ្ចូលលុយជំនួយ ជាយោធាជាច្រើន រួចមកហើយ នៅក្នុងជម្លោះយោធា រវាងអ៊ុយក្រែននិងរុស្ស៊ី ដោយក្នុងសរុបប្រមាណជា ៥៤ពាន់លានដុល្លារ
ខណៈដែល១២ពាន់លានដុល្លារ ជាជំនួយដោយសព្វាវុធ សុទ្ធសាធ៕

ប្រែសម្រួល៖ស៊ុនលី

To Top