ព័ត៌មានអន្តរជាតិ

អាមេរិក៖ រុស្ស៊ី មិនគួរមានភាពភ័យខ្លាច អំពីវិស័យការពារ របស់ណាតូ ឡើយ

បរទេស៖ អ្នកនាំពាក្យ របស់ក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Kirby កាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្ស៊ី មិនគួរចាត់ទុកថា ការបន្ថែមយោធា របស់ណាតូនៅក្នុង តំបន់អឺរ៉ុបខាងកើតនោះ គឺជាការបង្កហេតុនោះឡើយ ប៉ុន្តែវាគឺជាសកម្មភាព ឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ប៉ុណ្ណោះ។

ការឆ្លើយតបរបស់លោក Kirby ធ្វើឡើងជាមួយនឹង ក្រុមអ្នកសារព័ត៌មាន ដែលបានសាកសួរ បញ្ជាក់បន្ថែម អំពីការប្រកាស របស់លោកប្រធានាធិបតី អាមេរិក Joe Biden កាលពីថ្ងៃពុធថានឹងបន្ថែម ទ័ពជាច្រើនទៀត នៅប៉ូឡូញ ទៅរ៉ូមេ នីនិងរដ្ឋក្នុងតំបន់ប៉ាល់តិកហើយ ជាពិសេសការបន្ថែមយន្តហោះ និងនាវាបរស់អាមេរិក នៅតាមតំបន់មួយចំនួនរបស់ទ្វីប។

លោក Kirby បានថ្លែងបែបនេះថា៖ គ្មានមូលហេតុអ្វី ដែលោកប្រធានាធិបតីរុស្សី Vladimir Putin ត្រូវតែធ្វើការត្រួតពិនិត្យ ចំពោះការសម្រេចចិត្ត របស់ណាតូ ចំពោះតំបន់ភាគខាងកើតអឺរ៉ុប ឡើយហើយ ក៏ព្រោះតែណាតូ គឺជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រហូតមកនិងក៏ជាអ្នកការពារ រហូតមកដែរ។

លោកបន្តថា៖ មូលហេតុសំខាន់ ដែលយើងចាំបាច់ ត្រូវធ្វើបែបនេះ ក៏ដោយសារតែលោក Putin បានធ្វើឲ្យមានឥទ្ធិពល និងអស្ថេរភាព នៅលើទ្វីបទាំងមូល។ លោក Putin បានលុកលុយប្រទេស ដែលជាអ្នកជិតខាង
ដូចនេះគាត់ គឺជាអ្នកបង្កហេតុ៕

ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/news/558160-nato-defensive-provocation-kirby/

To Top